សីលប្រាំ ជាអ្វី? ដើម្បីអ្វី?


សីលប្រាំ ឬអាចហៅបានម្យ៉ាងទៀតនោះគឺ បញ្ចសីល។ សីលប្រាំនេះ គឺជាធម៏របស់មនស្ស ជាវិន័យរបស់មនុស្ស ព្រោះសីលនេះ គឺមានតាំងពីមុនព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងឡើង ក្នុងលោកទៅទៀត។
តើសីលប្រាំ ឬបញ្ចសីលមានអ្វីខ្លះ នោះសូមអានអត្ថបទខាងក្រោមនេះ

១. បាណាតិបាតា វេរមណី សិក្ខាបទំ សម្មាទិយាមិ ៖ ករិយាមិនបៀតបៀន ឬយាយីជិវិតសត្វ
២. អទិន្នាទានា វេរមណី សិក្ខាបទំ សម្មាទិយាមិ៖ កិរិយាមិនកាន់យករបស់ទ្រព្យ អ្នកដ៏ទៃ
៣. កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សម្មាទិយាមិ៖ កិរិយាមិនប្រព្រិត្តខុសនូវសីលធម៏ ក្នុងផ្លូវភេទ
៤. មុសាវាទា វេរមណី សិក្ខាបទំ សម្មាទិយាមិ៖ កិរិយាមិនពោលពាក្យកហុក បោកបញ្ឆោតនាក់ដ៏ទៃ
៥.សុរាមេរយមជ្ជប្បមាទដ្ឋានា វេវមណី សិក្ខាបទំ សម្មាទិយាមិ៖ មិនសេពនូវទឹកស្រវឹង ឬគ្រឿងដែលធ្វើអោយប្រាថ្ងាថយចុះ។

គោលដៅ នៃសីលប្រាំ គឺដើម្បីជាវិន័យមួយ សម្រាប់សត្វលោក ក្នុងការទំនាក់ទំនង ជាមួយសត្វ និងមនុស្សក្នុងលោក ប្រកមដោយ សិលធម៌ គុណធម៌ សុចរិតភាព ភាពត្រឹមត្រូវ ដើម្បីទទួលបានសេចក្តីសុខ ចម្រើនទាំងអស់គ្នា។

Comments 0

Your email address will not be published. Required fields are marked *

សីលប្រាំ ជាអ្វី? ដើម្បីអ្វី?

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme