គន្លឹះ ១០​យ៉ាង ដើម្បី​ធ្វើ​ឲ្យ​អ្នក​លេចធ្លោ​ជាងគេ​ នៅ​កន្លែងធ្វើការ​


loading...

សម្រាប់​បុរសៗ​នៅក្នុង​កន្លែងធ្វើការ ការប្រណាំង​ប្រជែង​គ្នា​នៅក្នុង​កន្លែងធ្វើការ មិនមែន​ដើម្បី​ខំប្រឹង​ធ្វើ​ឲ្យ​ការងារ​បាន​ប្រសើរឡើង​នោះទេ តែ​ភាគច្រើន​យើង​ប្រកួត​គ្នា

ប្រជែង​គ្នា​នៅក្នុង​កន្លែងធ្វើការ ដើម្បី​បង្ហាញ ឬ​ចង់​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​អ្នកធ្វើការ​ដូចគ្នា ឬ​ពី​អ្នកចាត់ការ តាមរយៈ​អ្វីដែល​យើង​បានធ្វើ​រួចហើយ​។ អ្នកធ្វើការ​តែងតែ​គិតថា ការធ្វើ​ឲ្យ​ខ្លួនឯង​លេចធ្លោ​ជាងគេ​នៅក្នុង​កន្លែងធ្វើការ គឺជា​រឿង​មួយ​សំខាន់​ណាស់ ព្រោះ​វា​មាន​ទាក់ទង​ដល់​ការឡើង​ឋានៈ ឡើង​ប្រាក់ខែ ទទួលបាន​ការងារ​ល្អ​សម្រាប់ធ្វើ និង​ទទួលបាន​នូវការគោរព​ ក្នុង​កន្លែង​ដែល​យើង​ធ្វើការ​។​

សម្រាប់​អ្នក​ដែល​មក​ធ្វើការ​ដើម្បី​បង្គ្រប់​ម៉ោង មិនបាន​ដាក់ចិត្ត​ដាក់​កាយ​ជួយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ប្រសើរឡើង ដោយ​ការ​ខំប្រឹងប្រែង​ចំពោះ​ការងារ ឬ​យកចិត្តទុកដាក់​ជាមួយ​អ្វីដែល

​ត្រូវធ្វើ អ្នកធ្វើការ​ប្រភេទ​នេះ មិនត្រូវ​បាន​គេ​រាប់​ថា ជា​សរសៃឈាម​មួយ​របស់​ក្រុមហ៊ុន​នោះឡើយ ព្រោះ​អ្នកធ្វើការ​បែបនេះ គ្រាន់តែ​ជា​អ្នកធ្វើការ​ក្នុង​ក្រុម​សាមញ្ញ​មួយ មិន​អើពើ​ចំពោះ​អ្វី ​ទាំងអស់​ដែលជា​ផ្នែក​របស់​ក្រុមហ៊ុន​។​

ការយក​ទឹកចិត្ត​ផ្ទាល់​របស់ខ្លួន​ មក​បូក​បញ្ចូល​ជាមួយ​ការងារ​របស់​កន្លែង ដែល​យើង​ធ្វើការ​អាចធ្វើ​ឲ្យ​យើង​រក្សាបាន​នូវ​ ការងារ​នោះ និង​បាន​ស្ថិតនៅក្នុង​ក្រសែភ្នែក​របស់ ​ក្រុមហ៊ុន និង​អ្នកចាត់ការ​ជានិច្ច​។​

ខាងក្រោម​នេះ គឺជា​គោល​ខ្លះៗ​ដែល​អាចជួយ​ឲ្យ​យើង​លេចធ្លោ​ជាងគេ​ក្នុងចំណោម​អ្នកដទៃ​? ហើយ​ត្រូវ​ចាំ​ពាក្យ​មួយ​ថា យើង​ត្រូវបាន​ជួល​ឲ្យ​ធ្វើការ​ដើម្បី​ធ្វើការ​អ្វីមួយ​ឲ្យ​គេ​តែ​ការ​គ្រាន់តែ​មក​បំពេញការងា​រ​តែមួយ​មុខ វា​មិនទាន់​គ្រប់គ្រាន់​ឡើយ ព្រោះ​យើង​ត្រូវបាន​ជួល​មក​ដើម្បី​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន និង​បង្កើតជា​សម្ព័ន្ធ​មួយ ដែលមាន​យើង​នៅក្នុង ​នោះដែរ ដូច្នេះ​អ្វីដែល​យើង​ធ្វើ គឺ​ធ្វើ​ដើម្បី​ក្រុមហ៊ុន និង​ក្នុង​បំណង​របស់​ក្រុមហ៊ុន នោះ​ទើប​ហៅថា យើង​ជា​អ្នកធ្វើការ​សម្រាប់​ក្រុមហ៊ុន​នោះ ព្រោះ​ក្រុមហ៊ុន​ដែល​យើង​ធ្វើការ​ឲ្យ​ពឹង​ទាំងស្រុង​ចំពោះ​អ្នក ធ្វើការ​ទាំងអស់​រប​ស់​ក្រុមហ៊ុន បើ​មាន​អ្នកធ្វើការ​ណា​ម្នាក់​មិន​សកម្ម​នោះ ភព​កម្សោយ​របស់​ក្រុមហ៊ុន និង​កើតឡើង​ទៅតាម​ហ្នឹង​ដែរ​។​

នៅក្នុង​យុគសម័យ​នេះ ការប្រកួត​គ្នា​រក​ការងារ​ធ្វើ និង​ការ​ប្រជែង​គ្នា​នៅក្នុង​កន្លែងធ្វើការ គឺជា​រឿង​មួយ​ចាំបាច់​ណាស់ ដើម្បី​រក្សា​ការងារ​នោះ​ផង និង​ដើម្បី​ទទួលបាន​នូវ​ការ ​សាទរ​ពី​ក្រុមហ៊ុន​ផង​។​

​ខាងក្រោម​នេះ គឺជាគន្លឹះ ១០​យ៉ាង ​ដែល​គួរ​ធ្វើ :

​១. ធ្វើ​ដោយ​មិនចាំបាច់​គេ​ប្រាប់​ឲ្យ​ធ្វើ

តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ចៅហ្វាយនាយ​ពេញចិត្ត​ចំពោះ​យើង​? ​ត្រូវ​មើល និង​ធ្វើ​អ្វី​ដោយ​រាប់​តាំងពី​កិច្ចការ​តូចតាច​ឡើងទៅ រហូតដល់​កិច្ចការ​ធំៗ ដែល​ត្រូវ​បានដាក់​ឲ្យ​ធ្វើ ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​បាន​ចប់​មុន​អ្វី​ដែលជា​ពេលវេលា​បានកំណត់​ឲ្យ ត្រូវធ្វើ​ការ​នេះ​ដោយ​ការតាំង​ចិត្ត តែ​មិនមែន​ដោយពេល​នៃ​ម៉ោង​ធ្វើការ​នោះទេ​ បើ​យើង​គិតថា ម៉ោង​ធ្វើការ​សំខាន់​ជាង​ការ​បង្ហើយ​កិច្ចការ ឬ​ត្រូវយក​វា​ទៅធ្វើ​នៅឯ​ផ្ទះ​នោះ កិច្ចការ​នោះ​នឹងត្រូវ​ពន្យា​។​

ត្រូវ​ចាំ​ថា អ្នកចាត់ការ​ដែលជា​ចៅហ្វាយនាយ បី​ដូចជា​គ្រូ​បង្វិល​ម្នាក់​ដូច្នោះ បើ​យើង​យល់​ពី​អ្វីដែល​ត្រូវធ្វើ​នោះ គ្រូបង្វឹក​នឹង​គិតថា យើង​បាន​យក​អ្វីដែល​បាន​បង្ហាត់​មក​ធ្វើ​ដោយ​ប្រើ​គំនិត​ខ្លួនឯង​ផ្សំ មិនមែន​គ្រា​ត់​តែ​ជាការ​ប្រាប់​ដោយ​គ្រូបង្វឹក​នោះឡើយ​។ ការងារ​ក៏​ដូច្នោះ​ដែរ អ្វីដែល​ត្រូវបាន​ប្រគល់​ឲ្យ​យើង​ធ្វើ គឺជា​អ្វីដែល​គេ​ដឹងថា យើង​អាច​ធ្វើបាន ដូច្នេះ​ សមត្ថភាព​របស់​យើង គឺជា​ឈ្មោះ​នៃ​ការងារ​ដែលមាន​ក្នុង​ដៃ​របស់​អ្នកចាត់ការ ការ​រំពឹងថា ការងារ​នោះ​អាច​ត្រូវបានធ្វើ គឺ​អាស្រ័យ​ដោយ​សមត្ថភាព និង​ភាពប្រាកដប្រជា​របស់

​អ្នកធ្វើ ហើយ​នេះ​គឺជា​អ្វីដែល​អ្នកចាត់ការ​សម្លឹង​រក ​តើ​យើង​ជា​ម្នាក់​ដែល​គេ​ត្រូវការ​នោះទេ​?​ការធ្វើការ​បាន​ចប់​ចុង​ចប់​ដើម ដោយ​គ្មាន​កំហុស​ចំពោះ​អ្វីដែល​បានធ្វើ វា​គឺជា Credit សម្រាប់​យើង​នៅពេល​ខាងមុខ ហើយក៏​ជា​ម្នាក់​ដែល​អ្នកចាត់ការ​ត្រូវការ​បំផុត​ដែរ

តែ​សម្រាប់​អ្នក​ដែល​ធ្វើការ​បាន​ចប់សព្វគ្រប់​ដែរ តែ​នៅមាន​កំហុស​មិនបាន​ពិនិត្យ​ ឲ្យ​ចប់សព្វគ្រប់​ជ្រុងជ្រោយ ពិតជា​មិនមែនម្នាក់​ ដែល​អ្នកចាត់ការ​សម្លឹង​ឃើញ​ឡើយ ព្រោះ​គេ​យល់ថា អាចធ្វើ​បាន តែ​ខ្វះ​ការទទួលខុសត្រូវ​និង​មិន​ហ្មត់ចត់​ក្នុង​ការងារ គ្រាន់តែ​ជា​អ្នកធ្វើ​ឲ្យ​ចប់​ការងារ និង​ខ្ជី​រ​ខ្ជា​រ​ក្នុង​ការងារ​។ បើ​អ្វីដែល​យើង​ត្រូវ​ធ្វើជា ក​ និង ខ​ ហើយ គ​ ដែលជា​កិច្ចការ​របស់​អ្នកផ្សេង​មិនទាន់​ធ្វើ​ហើយ តែ​យើង​អាចជួយ​គេ​បាន ឬ​ចូលរួម​ជួយ​គេ​បាន សូម​លូកដៃ​ជួយ ឬ​ចូលរួម​ជួយ​គេ​ចុះ ការធ្វើ​ដូច្នេះ គឺ​យើង​ខ្លួនឯងបាន​បញ្ជូន

​សញ្ញា​ប្រយោល​មួយ​ឲ្យ​ទៅ​ចៅហ្វាយនាយ​របស់​យើង​រួចទៅហើយ​ថា យើង​គឺជា​បុគ្គលិក​សកម្ម​ម្នាក់ យកចិត្តទុកដាក់​ដល់​ការងារ​របស់​ក្រុមហ៊ុន ដោយ​មិនចាំបាច់​ត្រូវ​រុញ​ពីក្រោយ​ដោយ ​ក្រុមហ៊ុន​ឲ្យ​ធ្វើ​នេះ ហើយ​ដែល​គេ​ហៅថា ​ធ្វើ​ដោយ​មិនចាំបាច់​គេ​ប្រាប់​ឲ្យ​ធ្វើ​។​

 ​២. មិនត្រូវ​អង្គុយ​នៅ​ស្ងៀម​ក្នុងពេល​ប្រជុំ​ឡើយ​

​ការប្រជុំ គឺជា​ការរំខាន​ដល់​ដំណើរការ​នៃ​ការងារ​របស់​ក្រុមហ៊ុន ពីព្រោះ​គ្មានអ្វី​ត្រូវបានធ្វើ​នៅក្នុងពេល​ប្រជុំ​នោះឡើយ​។ សម្រាប់​បុគ្គលិក ដែល​បាន​ចូលរួម​ប្រជុំ ខ្លះ​គ្រាន់តែ​ចូលរួម​ប្រជុំ​តែ​ក្នុង​អារម្មណ៍​របស់គាត់ ​គឺ ស​ ទទេ​ស្អាត នៅក្បែរ​ជញ្ជាំង ឬ​រវល់​ចុច​មើល​ទូរស័ព្ទ នេះ​មិនជា​អ្វីដែល​ត្រូវធ្វើ​នោះឡើយ កុំ​តាំងខ្លួន​ធ្វើជា​អ្នក​ដែល​គ្រាន់តែ​បាន

​ចូលរួម​ប្រជុំ​ដែរ ត្រូវ​និយាយ​ចេញពី​អ្វី​ដែលមាន ចូលរួម​ផ្តល់​ជា​យោបល់ បើ​យើង​យល់ថា វា​សមគួរ​សម្រាប់​ការនិយាយ​ចេញ តែ​មិនត្រូវ​ទៅ​បញ្ច្រាស់ទិស​របស់​កម្មវត្ថុ​ក្នុង​អង្គប្រជុំ ​នោះឡើយ​។ តែ​ក៏​មិនត្រូវ​និយាយ​សម្រាប់​ខ្លួនឯង​ដែរ គឺ​និយាយ​ក្នុងនាម​ជា​អ្នកចូលរួម ជា​សម្លេង​មួយ​ដែល​គេ​ស្តាប់​បាន ហើយ​ចង់​ឮ មិនត្រូវ​រួញរា​ក្នុង​ការនិយាយ​ប្រឆាំង​ចំពោះ​អ្នកផ្សេង

​ដែល​និយាយ​មិន​ត្រឹមត្រូវ សូម្បី​ចៅហ្វាយនាយ​ក៏ដោយចុះ តែ​ក្នុងន័យ​ការងារ និង​ដោយ​គោរព​សម្រាប់​ការលូតលាស់​របស់​ក្រុមហ៊ុន​។ ការ​ចាំតែ​យល់ព្រម​តាម​នោះ មិនមែនជា​រឿង​ល្អ​នោះទេ តែ​គួរ​ព្រម​តាម បើ​យល់ថា វា​ល្អ ហើយ​ភាគច្រើន​យល់ថា ល្អ​ដែរ​។​

គ្មាន​អង្គប្រជុំ​ណាមួយ​ចប់​ទៅដោយ​គ្មាន​សំនួរ និង​ចម្លើយ​នោះឡើយ ដូច្នេះ​ការបញ្ចេញ​យោបល់​ក្នុង​អង្គប្រជុំ​គឺ អ្វីដែល​ជាការ​មួយ​គួរ​ធ្វើ​ប្រសើរ​ជា​នៅ​ស្ងៀមឈឹង រង់ចាំតែ​ស្តាប់​ដោយ​ដាក់​អារម្មណ៍​របស់​យើង​ជា​ពណ៌ ​ស​​។​

​ ​​ ​៣. បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកធ្វើការ​

គួរ​តាំងខ្លួន​ជា​បុគ្គលិក ដែល​មិន​ចូលបក្ស​សម្ព័ន្ធ​ណា មានន័យថា នៅក្នុង​ក្រុមហ៊ុន​ទាំងមូល តែងមាន​ក្រុម​របស់​បុគ្គលិក​ដែល ​ក​ ជា​បក្ស ក​ នៅ​ពួក​ផ្សេងគ្នា បើ​មើលឃើញ ​មានរឿង​បែបណា​នេះ មិនត្រូវ​បណ្តា​យ​ឲ្យ​ខ្លួន​យើង​ក្លាយទៅជា​មនុស្ស​ម្នាក់​ធ្លាក់​ចូលទៅ​ប្លុក​របស់​ក្រុម​ណាមួយ​ឡើយ គួរ​ប្រកាន់យក​ភាពជា​កណ្តាល ព្រោះ​វា​មានឱកាស​ច្រើន អាច​ឲ្យ ​យើង​បាន​ស្គាល់​ទាំងអស់គ្នា និង​និយាយ​ចូល​ជាមួយ​ពួកគេ​បាន​ទាំងអស់គ្នា​ដែរ​។​

ការចូល​រួមជាមួយ​ពួក​ណាមួយ អាច​ឲ្យ​យើង​បាត់បង់​នូវ​តម្លៃ​ជារួម​មួយ ហើយ​អាច​ក្លាយទៅជា​គោលដៅ​នៃ​អ្នក​នៅក្នុង​ពួក​ផ្សេងៗ ក្នុងនោះ​មាន​ទាំង​ការចាក់រុក ឈ្នា​និះ និន្ទា ព្យាបាទ និង​ការរើសអើង​ផ​ក៏សឹងមាន​។​

ដូច្នេះ បើ​យើង​អាច​ស្តាប់​ជាមួយ​ពួក​អ្នកធ្វើការ​ទាំងអស់ អាច​និយាយ​ជាមួយ​អ្នកធ្វើការ​ទាំងអស់ និង​បើ​អាច​រាប់អាន​ជាមួយ​ពួកគេ​ទាំងអស់នោះ គឺជា​ការប្រសើរ​បំផុត និង ​មាន​ឈ្មោះថា យើង​គឺជា​បុគ្គលិក​ម្នាក់​ដែលមាន​តម្លៃ​សម្រាប់​ក្រុមហ៊ុន ព្រោះ​យើង​ចេះ​សម្រប​ខ្លួន​របស់​យើង​ជាមួយ​អ្នកធ្វើការ​ជាមួយ និង​ចេះ​រក​វិធី​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ល្អជា​មួយ បរិស្ថាន​ការងារ​នៅក្នុង​កន្លែងធ្វើការ នេះ​គឺជា​អ្វីដែល​ក្រុមហ៊ុន​នានា​ចង់បាន នោះ​គឺ​បុគ្គលិក​ម្នាក់​ដែល​មិន​បង្ក​បង្ហា​ឲ្យ​ដល់​ក្រុមហ៊ុន និង​ជ័រ​សម្រាប់​ផ្សារភ្ជាប់​ភាពមិន​ស៊ីសង្វាក់​ក្នុង​ចំ​ណោ​អ្នកធ្វើការ​ជាមួយគ្នា​។​

 ​ ​៤. សម្លៀកបំពាក់ ដែល​បង្ហាញ​ពី​បុគ្គលិកលក្ខណ

នៅក្នុង​កន្លែងធ្វើការ វា​ជា​រឿង​មួយ​ដោយឡែក និង​ខុសពី​ការ​ស្លៀកពាក់​នៅផ្ទះ ឬ​ចេញ​ដើរ​ខាងក្រៅ​។ អ្នកខ្លះ​យល់ថា ការរៀបចំ​ខ្លួន​តាម​ស្ទីល​មួយ​ប្លែក​ពី​អ្នកដទៃ អាចជួយ ​ធ្វើ​ឲ្យ​គេ​លេចធ្លោ​ជាងគេ​ ក្នុងចំណោម​អ្នកដទៃ គឺជា​អ្វីដែល​គេ​ត្រូវធ្វើ តាមពិតទៅ​ការ​ស្លៀកពាក់​ឲ្យ​ចូលដល់​កម្រិត​មួយ​ស៊ី​វិ​ល័យ​ពេក អាច​ត្រូវបាន​មើល​មក​ក្នុង​រូបភាព​មួយ​ មិនល្អ​ទៅវិញ​ទេ ទាំង​អ្នក​រួម​ការងារ​ជាមួយ និង​ពី​ភ្នែក​របស់​អ្នក​ខាងលើៗ ព្រោះ​គេ​អាច​គិតថា យើង​ជាម​នុស្ស​លេងខ្លួន​ពេក ឬ​ហួសហេតុ​ពេក​ពី​គេឯង​។​

នៅ​កន្លែងធ្វើការ គួរប្រើ​សម្លៀកបំពាក់​ស​ម​ស្រប ​សម្រាប់​ស្ថានភាព​នៃ​ការងារ និង​សម្លៀកបំពាក់​តម្រូវ​ដោយ​កន្លែងធ្វើការ​។ មួយវិញទៀត​នោះ មិនគួរ​យក​កន្លែងធ្វើកា​រ ​ធ្វើជា​កន្លែង​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់ ឬ​ជាទី​តាំង​នៃ​ការ​បង្អួត​គ្នា​នៃ​ភាព​ស៊ី​វិ​ល័យ​របស់​យើង​នោះទេ ការធ្វើ​បែបនេះ គឺជា​ការ​ខ្ជះខ្ជាយ​លុយកាក់​ ដែល​រកបាន​មក​ដោយ​លំបាក តែ​គួរ​ទុក ​សម្លៀកបំពាក់​នោះ​សម្រាប់​ការដើរ​កំសាន្ត ឬ​ក្នុង​ពិធី​ផ្សេងៗ​វិញ​។​

​ទោះបីជា​អ្វីដែល​យើង​ស្លៀកពាក់​នោះ គឺជា​ទ្រព្យ​របស់​យើង​ជា​បំណង​របស់​យើង ជា​ចំណង់​ចំណូលចិត្ត​របស់​យើង​ក្តី ប៉ុន្តែ​កន្លែងធ្វើការ​ទាមទារ​ត្រឹម​ចំណេះដឹង និង​កម្លាំង ព្រមជាមួយ​ទឹកចិត្ត​របស់​យើង​តែប៉ុណ្ណោះ មិនគួរ​យក​ភាព​ហ៊ឺហា ឬ​ភាពស្រស់ស្អាត​ម​កលាយជា​មួយ​នោះឡើយ លើកលែងតែ​យើង​មាន​គំនួ​ចិត្តជា​សម្ងាត់​ជាមួយ​អ្នក​ណាមួយ ហើយ ​ព្យាយាម​ចង់​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​គេ​ម្នាក់​នោះ ឬ​ចង់​បង្ហាញថា ខ្លួន​យើង​នេះ​គ្រាន់បើ​ជាងគេ​។​

និយាយ​ជារួម​ទៅ ការ​ស្លៀកពាក់​ក្នុង​ទម្រង់​មួយបែប​ដាម​ញ្ញ តែ​ក្នុង​សភាព​ថ្លៃថ្នូរ គឺជា​ប្រការ​មួយ​គួរ​ធ្វើ​ឲ្យ​ប្រសើរ​ជាង​លេង​ស្ទីល​បែប​សម័យ​ទំនើប ដែល​នាំ​ឲ្យ​ខាតបង់​ប្រាក់ និង​ជួនកាល​អាច​ត្រូវគេ​ពេបជ្រាយ​ផង​ក៏​ថា​បាន​។ មើល​ជុំវិញខ្លួន​យើង និង​ស្លៀក​ឲ្យ​ប្រហែល ឬ​ដូច​គេ​ដែរ​ជាជាង​ធ្វើ​ឲ្យ​ប្លែក​ពី​គេ​។​

 ​ ​៥. ត្រូវ​ស្គាល់​លេខ​ទូរសព្ទ​របស់​អ្នកធ្វើការ​ជាមួយគ្នា​

​លេខ​ទូរស័ព្ទ​របស់​អ្នកដទៃ អ៊ី​ម៉ែ​ល​របស់​អ្នកធ្វើការ​រួមគ្នា សឹង​ជា​របស់​មានតម្លៃ​សម្រាប់​កិច្ចការ​របស់​ក្រុមហ៊ុន ព្រោះ​ពេល​មួយ​យើង​នឹងត្រូវ​ការ​វា​ទាក់ទង​ដល់​កិច្ចការ​របស់​ក្រុមហ៊ុន គឺជា​រឿង​សំខាន់ ទោះបី​យើង​មិនមែនជា​បុគ្គលិក​ការិយាល័យ ត្រូវ​ស្ពាយ​ការងារ​ទៅធ្វើ​នៅឯ​ផ្ទះ​ក៏ដោយចុះ តែ​ការប្រាស្រ័យ​ទាក់ទង​គ្នា​ពី​កិច្ចការ​ របស់​ក្រុមហ៊ុន​ជាមួយ​បុគ្គលិក​ដទៃ

អាច​ឲ្យ​យើង​ដឹង​ពី​កិច្ចការ​របស់​ក្រុមហ៊ុន​ច្រើន យល់​ពី​អ្នកធ្វើការ​ជាមួយ​យើង និង​លទ្ធភាព​រុញ​ខ្លួន​យើង​ឡើង​ទៅលើ​មួយកម្រិត​ទៀត បើ​មានឱកាស​ដូចគ្នា​ទៅ​ និង​ពាក្យ​មួយ​ដែល​គេ​និយាយថា អាន​ច្រើន​ដឹង​ច្រើន ស្តាប់​ច្រើន​ដឹង​ច្រើន​ដូចគ្នា​។​

លេខ​ទូរស័ព្ទ អ៊ី​ម៉ែ​ល ឬអ្វី​មួយ​ដែល​អ្នក​រួមការ​ងារ​បា​ន​ឲ្យ​មក​យើង មិនគួរ​ប្រើ​វា​សម្រាប់​រឿង​បុគ្គល ឬ​សម្រាប់​បង្កើត​ទំនាក់ទំនង​ពិសេស​ណាមួយ​ឡើយ ការធ្វើ​បែបនេះ​វា​បង្ក​ឲ្យ​មាន​ជាការ​មើលស្រាល​ពី​អ្នក​ទាំងឡាយ ព្រោះ​គេ​អាច​យក​អ្វីដែល​យើង​បាន​និយាយ​ទៅប្រាប់​អ្នកផ្សេង​រហូត​ខ្លួន​យើង​នេះ​ក្លាយទៅជា​គោលដៅ​នៃ​ការ​ស្អប់​ពី​គេ​ដោយ​ដឹងខ្លួន ជួនកាល ​ក្លាយទៅជា​បញ្ហា​មួយ​ធំ​រហូត​បាត់បង់​ការងា​រ​ ក៏មានដែរ​។​

 ​ ​៦. ដឹង​ឲ្យ​បាន​ច្រើន​ពី​ការងារ​

ដឹង​ពី​កិច្ច​ការដែល​ត្រូវធ្វើ ដឹង​ពី​ក្រុមការងារ​ដែល​ធ្វើការ​ជាមួយ​យើង ​ដឹង​ពី​សមត្ថភាព​របស់​អ្នកផ្សេង គឺជា​រឿង​មួយ​សំខាន់ ព្យាយាម​តាម​ឲ្យ​ទាន់​អ្នក​ដែលមាន​សមត្ថភាព ​ច្រើនជាង​យើង និង​រៀន​ធ្វើ​អ្វីដែល​យើង​នៅ​មិនទាន់​អាចធ្វើ​បាន ទោះបីជា​លើស​ម៉ោង​បន្តិច​ក៏​គ្មានអ្វី​ត្រូវបាន ​គេ​ចាត់ទុកថា​ជា​រឿង​ចម្លែក​ដែរ​។​

​ការព្យាយាម​បង្កើន​សមត្ថភាព​របស់​ខ្លួន​យើង ​ឲ្យ​ច្រ​រើ​ន​នៅក្នុង​កន្លែងធ្វើការ វា​មាន​ផលប្រយោជន៍​ច្រើនណាស់ ព្រោះ​ក្រុមហ៊ុន​គិតថា យើង​ស្រឡាញ់​ការងារ​ក្នុង​ក្រុមហ៊ុន ព្យាយាម​ពង្រីក​ចំណេះ​ដែលមាន និង​ខំរៀន​ធ្វើ​កិច្ចការ​របស់​ក្រុមហ៊ុន ធ្វើ​ឲ្យ​អ្នកចាត់ការ​យល់ថា យើង​ជា​មនុស្ស​បម្រុង​ម្នាក់​សម្រាប់​ពេល​មានឱកាស​ល្អ អាច​ថា​ជា Promotion ការឡើង​ប្រាក់ខែ ឬ​ត្រូវបាន​ប្តូរ​ឲ្យ​ទៅធ្វើ​ការល្អ​ជាង​។​

រៀន​ឲ្យ​បាន​ច្រើន​ពី​ការងារ​របស់​ក្រុមហ៊ុន រហូត​យើង​អាច​ជំនួស​អ្នកផ្សេង​បាន បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ត្រូវបាន​គេ​គិតថា គ្រាន់តែ​ជា​អ្នកធ្វើការ​ដែលជា​បុគ្គលិក​ធម្មតាៗ មិនមែនជា​បុគ្គលិក​សកម្ម​នោះឡើយ​។​

 ​ ​៧. សៀវភៅ​មួយចំនួន និង​ការរៀបចំ​ត្រឹមត្រូវ​

​បើ​យើង​ជា​បុគ្គលិក​ការិយាល័យ មាន​តុ​ផ្ទាល់ខ្លួន គួរតែមាន​សៀវភៅ​ខ្លះ​នៅ​ជាមួយ ទោះជា​សៀវភៅ​អ្វី​ក៏ដោយ រៀបចំ​វា​ឲ្យ​បាន​ត្រឹមត្រូវ​ល្អ ជាមួយ​ឯកសារ​ផ្សេងៗ​របស់​ក្រុមហ៊ុន​។​

ប្រការ​ដែល​យើង​ត្រូវដាក់​សៀវភៅ​ខ្លះ​ ជាមួយ​វា​ជាការ​ទាក់ទាញ​មួយ សម្រាប់​ភ្នែក​ដទៃ និង​បាន​ប្រាប់​គេ​ថា យើង​ជា​មនុ​ស្សមាន​អារម្មណ៍​ស្ងប់ ចូលចិត្ត​អាន និង​ស្រឡាញ់ ​អ្វីដែល​ប្លែក មួយវិញទៀត​នោះ វា​គឺជា​ សោ​ភណ្ឌ​ភាព​មួយទៀត​សម្រាប់​ប្រាប់​គេ​ គ្រប់គ្នា​ថា យើង​ជា​មនុស្ស​ម៉ត់ចត់​និង​ការងារ នេះ​ក៏​ជា​សញ្ញា​ប្រយោល​មួយ សម្រាប់​ឲ្យ​ក្រុមហ៊ុន ​បានឃើញ​ពី​បុគ្គលិក​លក់​យើង​ក្នុង​ផ្លូវ​ល្អ​ដែរ​។​

 ​ ៨. ក្រុមគ្រួសារ និង​អ្នក​រួម​ការងារ​

ទាំង​មនុស្ស​នៅ​កន្លែងធ្វើការ និង​សមាជិកគ្រួសារ ទាំងពីរ​យ៉ាងនេះ​គួរ​ទទួលបាន​ការស្រឡាញ់​ដូចគ្នា​។ ការស្រឡាញ់​របស់​ក្រុមគ្រួសារ គឺ​ការស្រឡាញ់​ផ្តា​ល់​ខ្លួន ឯ​ការស្រឡាញ់​រាប់អាន​ជាមួយ​អ្នកធ្វើការ គឺជា​ការស្រឡាញ់​ដោយ​ការ​រាប់អាន​ ក្នុងនាម​ជា​អ្នកធ្វើការ​ជាមួយគ្នា​។​ ​អ្វីដែល​យើង​អាចជួយ​បាន​នៅក្នុង​កន្លែងធ្វើការ ឬអ្វី​ដែល​យើង​អាចជួយ​បាន​នៅក្រៅ​កន្លែងធ្វើការ ទោះបី​វា​មិនមែនជា​កាតព្វកិច្ច​ក៏ដោយចុះ តែ​វា​បានបង្ហាញ​ឲ្យ​អ្នក ​គ្រប់គ្នា​ផ្សេងទៀត​យល់ថា យើង​ជា​មនុស្ស​ម្នាក់​គួរ​ទុកចិត្តបាន និង​ជា​មនុស្ស​មានចិត្ត ដូច្នេះ​ពាក្យ​ល្អ​របស់​អ្នកផ្សេង​ស្តីពី​យើង គង់​មាន​ពេល​មួយ​ត្រូវ​បានឮ​ដល់​ក្រុមហ៊ុន នេះ​គឺជា​អ្វី ​ដែលជា​ពិន្ទុ​បន្ថែម​ដល់​យើង ទោះបីជា​ក្រៅរបង​របស់​ក្រុមហ៊ុន​ក៏ដោយចុះ តែ​គេ​អាច​យល់បាន​ថា យើង​ជា​មនុស្ស​ម្នាក់​គួរ​ឲ្យ​ទុកចិត្តបាន​។​​

៩. រាប់អាន​បន្ថែម​ប្រសើរ​ជាង​អមិត្ត​បន្ថែម​

ព្យាយាម​ជួយ​ធ្វើ តែ​មិនគួរ​តាំងខ្លួន​ថា យើង​គ្រាន់បើ​ជាងគេ​នោះឡើយ គ្រាន់តែ​ជួយ​នោះបាន​ហើយ មិនបាច់​និយាយថា​ទាល់តែ​យើង​លូកដៃ​ជួយ​ទើប​កិច្ចការ ​នោះ​អាចធ្វើ​បានឡើយ​។ ការចូល​ជួយ​អាចធ្វើ​ឲ្យ​យើង​បូក​បន្ថែម​នូវ​ការ​រាប់អាន​ថ្មីៗ​ទៀត​នៅក្នុង​រង្វង់​ការងារ តែ​ការជួយ​ដោយ​បង្អួត​ពី​ខ្លួនឯង អាចធ្វើ​ឲ្យ​គេ​ជិនឆ្អន់ និង​មាន​ចិត្តជា​អមិត្ត ឬ​អន់ចិត្ត​ទៅវិញ​ទេ​។​

ដូច្នេះ​បើ​ជួយ​ធ្វើ​កិច្ចការ​អ្វីមួយ គឺ​គ្រាន់តែ​ធ្វើទៅ​មិនបាច់​និយាយ​អ្វី​ទេ យក​សមត្ថភាព ឬ​ការចេះដឹង​របស់​យើង​មក​ដាក់​ពីមុខ​ប្រសើរ​ជាង​និយាយ​មុន ឬ​អួត​មុន​។ មិត្ត​អាច​ត្រូវ​បូក​បន្ថែម ឬ​ថយចុះ​ដោយសារតែ​ការនិយាយ​ច្រើនពេក ឬ​អួត​ច្រើនពេក ឬ​តាំងខ្លួន​ថា​គ្រាន់បើ​ជាងគេ​ពេក ដូច្នេះ​សូម​ប្រយ័ត្ន​ត្រង់នេះ​។​

​១០. ធ្វើ​អាកប្បកិរិយា​មួយ​ប្រពៃ​

មានការ​គោរព​ចំពោះ​ប្រធាន​ទាំង​សំដី និង​កាយវិការ មានការ​គោរព សូម្បី​ជាមួយ​អ្នក​សំអាត អ្នកធ្វើការ​កំប៉ិកកំប៉ុក ឬ​សូម្បី​អ្នក​មក​ប្តូរ​ធុង​ទឹក​សុទ្ធ​ក៏ដោយចុះ​។​

​ត្រូវ​ដឹងថា អ្នក​ទាំងនោះ​ធ្វើការ​នៅទីនេះ​យូរហើយ ដូច្នេះ​ការគោរព​របស់​យើង​ចំពោះ​ពួកគេ វា​ជា​រឿង​មួយ​សំខាន់​ណាស់​។ ការរៀប​ឫកពារ​មួយបែប​ខ្ពស់​ហួសពេក គ្មានអ្វី ​ក្រៅពី​ការទទួលបាន​នូវ​ការពេបជ្រាយ ឬ​ការ​ឲ្យ​តម្លៃ​ថា យើង​ជាម​នុស្ស​ក្រអឺតក្រទម​នោះឡើយ​។ ដូច្នេះ​យើង​នឹងមិន​ទទួលបាន​ការគោរព​ ពី​អ្នកផ្សេង​ដែល​ធ្វើការ​ជាមួយ​ពី​បេះដូង ​របស់គេ​ឡើយ វា​ប្រហែល​ជាមាន​ត្រឹមតែ​សម្បក​ក្រៅ​ប៉ុណ្ណោះ​។​

បុគ្គលិកឆ្នើម

ភាពរួស​រាយ វាយ​ស្មើ មិន​ប្រកាន់ បង្កើន​ការ​រាប់អាន​ល្អ នោះ​គឺជា​ទឹក​ត្រជាក់​មួយ​កែវ ដែល​គ្រប់គ្នា​អា​ផឹក​បាន ការ​វាយឫក​ជ្រុល​ហួសពេក បាន​ត្រឹម​ទទួល​នូវ​ការ​ស្អប់​ពី​​ ​អ្នកធ្វើការ​ជាមួយ​តែប៉ុណ្ណោះ​៕​

loading...

Comments 0

Your email address will not be published. Required fields are marked *

គន្លឹះ ១០​យ៉ាង ដើម្បី​ធ្វើ​ឲ្យ​អ្នក​លេចធ្លោ​ជាងគេ​ នៅ​កន្លែងធ្វើការ​

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format
ចុច Like ដើម្បីជោគជ័យ