គន្លឹះ ១២យ៉ាង ដើម្បីក្លាយជា បុគ្គលិក​ឆ្នើម​


loading...
តើលក្ខណៈសម្បត្តិរបស់បុគ្គលិកឆ្នើមមានអ្វីខ្លះ? បើសិនជា អ្នកជាអ្នកគ្រប់គ្រងម្នាក់ អ្នកត្រូវតែស្គាល់អំពីតម្លៃនៃបុគ្គលិកឆ្នើម ដូចជាការកំណត់នៅក្នុងអង្គភាពនីមួយៗ។ ជាធម្មតា វាមានការប្រកួតប្រជែងគ្នាជាមួយបុគ្គលិកឆ្នើម។ អ្នកក៏ចង់ឮនូវហេតុការណ៍ទាំងនោះ ជាមួយនឹងការកំណត់ដ៏ល្អ ដែលនឹងក្លាយទៅជាបុគ្គលិកដ៏ល្អនាពេលអនាគត។ គោលការណ៍ទាំង១២ សម្គាល់ពីលក្ខណៈសម្បត្តិនៃបុគ្គលិកឆ្នើម៖
១. សមត្ថភាពផ្នែកទំនាក់ទំនងៈ អ្នកគ្រប់គ្រងមានការស្រឡាញ់ពេញចិត្ត ក្នុងការឮពីបុគ្គលិកដែលមានសមត្ថភាពទំនាក់ទំនង ដូចជាការបញ្ជាក់អំពីខ្លួនរបស់ពួកគេពីអត្តចរិត ទោះជាការនិយាយស្តី ឬសរសេរក៏ដោយ។ ការធ្វើការទំនាក់ទំនង មិនសមរម្យរវាងបុគ្គលិក និងបុគ្គលិកអាចធ្វើឲ្យកើតមានឡើងនូវបញ្ហាជាច្រើននៅក្នុងក្រុមហ៊ុន ។
 
២. ការវាយតម្លៃខ្លួនឯងៈ បុគ្គលិកល្អ មិនដែលញញើតចំពោះការទទួលខុសត្រូវចំពោះការងារច្រើននោះឡើយ។ ពួកគេធ្វើកិច្ចការងារដោយមានភាពជឿជាក់ ប្រកបដោយថាមពល មានក្តីសប្បាយចិត្តរីករាយ និងធ្វើរាល់កិច្ចការងារទាំងនោះ ដោយមានភាពទៀងទាត់ ហ្មត់ចត់ជានិច្ច ។
៣.  ប្រឹងប្រែងធ្វើការងារៈ បុគ្គលិកឆ្នើម មិនទាមទារការស្វែងរកជំនួយពីអ្នកដទៃឡើយ ទោះបីជាការងារនោះមានភាពលំបាកបន្តិចមែន ដរាបណាខ្លួនគេមិនទាន់បានសាកល្បងធ្វើកិច្ចការងារនោះ។ គេនៅតែខិតខំប្រឹងប្រែង ឲ្យបានសម្រេចកិច្ចការងារ ទោះបីជា អ្នកដទៃបាននិយាយថា៖ “ពួកគេធ្វើកិច្ចការងារនេះ មានការលំបាកមានការនឿយហត់យ៉ាងណាក៏ដោយ” បុគ្គលិកល្អនៅតែចិញ្ចឹមចិត្តថា៖ “គេអាចធ្វើបាន គ្មានអ្វីដែលមិនអាចធ្វើបានឡើយ” ។
៤. ការផ្លាស់ប្តូរ និងនាមជាអ្នករៀនសូត្រដ៏ស័ក្តិសិទ្ធៈ បុគ្គលិកដែលដឹងពីរបៀបកែប្រែខ្លួនដោយខ្លួនឯង ដើម្បីធ្វើការនៅកន្លែងថ្មី គេតែងតែស្វែងយល់ និងធ្វើការសិក្សាអំពីអ្វីដែលថ្មីៗ បានយ៉ាងឆាប់រហ័ស និងធ្វើការផ្លាស់ប្តូរខ្លួន ដោយស្តែងឡើងតាមរយៈប្រតិបត្តិការការងារនៅក្នុងអង្គភាពផ្សេងៗ ។
៥. ការធ្វើការងារជាក្រុមៈ ក្រុមហ៊ុនជាច្រើនតែងតែបង្កើតឲ្យមានការធ្វើកិច្ចការងារជាក្រុម។  ក្រុមហ៊ុនខ្លះ ទាមទារឲ្យមានការបង្កើតប្រសិទ្ធភាពការងារក្រុមជាចម្បង។ អ្នកគ្រប់គ្រងមួយចំនួន តែងបែងចែកការងារក្រុមផ្អែកទៅលើការពេញចិត្តរបស់បុគ្គលិក ដែលស្ថិតនៅក្រោមបង្គាប់របស់ខ្លួន។ បុគ្គលិកមួយចំនួន ប្រៀបដូចជាត្រីដែលស្ថិតនៅក្នុងទឹក ដែលគេអាចធ្វើការងារនៅជាមួយគ្នាដើម្បីសម្រេចបានគោលដៅរបស់ក្រុម ក៏ដូចជាអង្គភាពទាំងមូលផងដែរ ។
៦. ការចេះជួយគ្នាទៅវិញទៅមកៈ គុណតម្លៃនៃបុគ្គលិកដែលចេះជួយកិច្ចការគ្នាទៅវិញទៅមក ពិតជាគុណប្រយោជន៍ដ៏ប្រពៃសម្រាប់អង្គភាព។ បុគ្គលិកល្អ មិនមានការរុញរារចំពោះការជួយធ្វើកិច្ចការងាររបស់អ្នកដទៃ។ នេះគឺជាការបង្កើតនូវទំនាក់ទំនងថ្មី ជាមួយក្រុមអ្នកធ្វើការងារជាមួយគ្នា និងរក្សានូវការធ្វើកិច្ចការងារឲ្យសម្រេចបានជោគជ័យ ដើម្បីទទួលការកោតសរសើរពីអ្នកគ្រប់គ្រង ។
៧. ភាពស្មោះត្រង់ៈ បុគ្គលិកល្អ គឺមានភាពស្មោះត្រង់ចំពោះការធ្វើកិច្ចការងាររបស់ពួកគេ។ ពួកគេខិតខំធ្វើកិច្ចការងារដោយស្វិតស្វាញ មិនលាក់កម្លាំងមិនមានការខ្ជិលច្រអូសអ្វីឡើយ។ ពួកគេតែងតែយកពេលវេលាសម្រាប់បំពេញកិច្ចការងារ និងតួនាទីរបស់ពួកគេបានយ៉ាងល្អប្រពៃ។
៨. សីលធម៌ល្អៈ បទបញ្ញត្តិការងារបង្កើតឡើងដើម្បីធ្វើការអនុវត្តកិច្ចការងារទាំងអស់គ្នា។ សុជីវធម៌ សីលធម៌ និងវិន័យជាវត្ថុពិសេស ដែលគ្រប់ទីកន្លែងការងារនីមួយៗ ដែលគេតែងតែធ្វើការប្រតិបត្តិ និងចង់ទទួលបានវា។ បុគ្គលិកល្អ ដើរតាមគោលការណ៍របស់ក្រុមហ៊ុន និងក្រិត្យក្រមផ្សេងៗទៀត ដោយមិនមានការបំពាបំពានអ្វីឡើយ ។
៩. ផ្តល់ភាពជឿជាក់ៈ បុគ្គលិកល្អ មិនត្រឹមតែមានភាពជឿជាក់ចំពោះការធ្វើកិច្ចការងារប៉ុណ្ណោះទេ ប៉ុន្តែ ចេះធ្វើការចែករំលែកបទពិសោធន៍ការងារ និងចំណេះដឹងរបស់ខ្លួន ទៅកាន់ក្រុមការងាររបស់គេទាំងមូលទៀតផង ។
១០. ការគួរសមៈ ការបង្កើតនូវភាពរួសរាយរាក់ទាក់ និងការចូលរូមគ្នាជាមួយគេឯងវាមិនមានការខាតបង់ ឬខូចខាត ឬក៏អន្តរាយអ្វីដល់យើងឡើយ។ បុគ្គលិកល្អ នៅពេលគេមកដល់កន្លែងធ្វើការងារ គេតែងតែប្រើភាសានិយាយទៅកាន់មនុស្សគ្រប់គ្នាថា៖ “អារុណសួស្តី!”  ឬតែងនិយាយនូវពាក្យថា៖ “អរគុណ! សូមអញ្ជើញ!  រីករាយណាស់ដែលបានអញ្ជើញមក!”។ ទាំងនេះ គឺជានិមិត្តសញ្ញាដែលបង្ហាញឲ្យឃើញពីការបង្កើតឡើងនូវគុណធម៌ ភាពគួរសម ដែលមានគុណតម្លៃ ជាការពេញចិត្តសម្រាប់បុគ្គលិកដូចគ្នា ក៏ដូចជាអ្នកគ្រប់គ្រង ។
១១. វិន័យ និងការគោរពេលវេលាៈ អ្នកគ្រប់គ្រងគ្រប់រូប តែងតែចូលចិត្តស្រឡាញ់ពេលវេលា វិន័យ និងការយកចិត្តទុកដាក់របស់បុគ្គលិក។ ពេលវេលា គឺជាមាសប្រាក់។ ការមកធ្វើការងារយឺតម៉ោង ការសម្រាកអង្គុយលេងដោយឥតប្រយោជន៍ និងការចាកចេញពីកន្លែងធ្វើការងារឆាប់រហ័ស គឺជាសកម្មភាព ដែលធ្វើឲ្យមានការខាតបង់ប្រាក់ និងផលប្រយោជន៍របស់ក្រុមហ៊ុនយ៉ាងច្រើន។ គ្មានអ្នកគ្រប់គ្រងណាម្នាក់ ដែលមានការពេញចិត្តចំពោះទង្វើរបស់បុគ្គលិកបែបនេះឡើយ។
១២. មិននិយាយអាក្រក់ពីអ្នកដទៃៈ បុគ្គលិកឆ្នើម តែងតែជៀសវាងការនិយាយមិនល្អ (និយាយដើម)។ គ្រប់គ្នាត្រូវតែមានស្មារតីចងចាំថា៖ “គ្រប់គ្នាមកទីនេះដើម្បីធ្វើការងារ មិនមែនមកបង្កើតបញ្ហា ឬនាំរឿងមកកន្លែងការងារឡើយ”។ កុំព្យាយាមធ្វើឲ្យទីកន្លែងធ្វើការក្លាយជាកន្លែងសម្រាប់និយាយអាក្រក់ពីគេ។ គោរពភាពឯកជននិងកត្តិយសអ្នកដទៃផង។ ប្រសិនបើ អ្នកជាបុគ្គលិកម្នាក់ ចាប់ផ្តើមធ្វើការងារដោយការបង្កើតភាពមិនល្អនៅកន្លែងណាមួយហើយ អ្នកនឹងនៅតែក្លាយជាបុគ្គលប្រភេទនេះជារៀងរហូត។ ចំពោះបុគ្គលិកឆ្នើម គេមិនខ្វល់ពីរឿងឯកជនរបស់អ្នកដទៃឡើយ គឺគេគិតតែពីរកវិធីធ្វើយ៉ាងណា ដើម្បីឲ្យការងាររបស់គេទទួលបានជោគជ័យ៕

អត្ថបទដោយ៖ អង្គរថែមស៍

loading...

Comments 0

Your email address will not be published. Required fields are marked *

គន្លឹះ ១២យ៉ាង ដើម្បីក្លាយជា បុគ្គលិក​ឆ្នើម​

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Meme
Upload your own images to make custom memes
Gif
GIF format
ចុច Like ដើម្បីជោគជ័យ