គន្លឹះ ៣យ៉ាង ធ្វើឲ្យ Starbucks Coffee ជោគជ័យ


Starbucks Coffee ជាហាងកាហ្វេ ដែលមានកំពុង មានឈ្មោះបោះសំឡេងល្បីល្បាញ នៅលើពិភពលោក បានមកដល់កម្ពុជា នឹងបើកដំណើរការលក់ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៥។ នៅពីក្រោយ ភាពជោគជ័យរបស់ហាងកាហ្វេ លំដាប់ពិភពលោកមួយនេះ ត្រូវបានលាតត្រដាង គឺដោយសារតែមានការចូលរួមយ៉ាងសស្រាក់សស្រាំ អស់ពីកាយចិត្តពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់។ ខាងក្រោមនេះ ជាគន្លឹះជោគជ័យ ៣យ៉ាង ដែលក្រុមហ៊ុន Starbucks Coffee បានអនុវត្ត ដើម្បីធ្វើឲ្យ មានការចូលរួមយ៉ាងសកម្មពីបុគ្គលិក៖

ចាត់ទុកបុគ្គលិកជា ដៃគូអាជីវកម្ម

ក្រុមហ៊ុន Starbucks Coffee បានផ្តល់តម្លៃដល់បុគ្គលិករបស់ខ្លួនជាធំ ដើម្បីឲ្យពួកគេមើលឃើញពីតម្លៃរបស់ខ្លួនឯង និងតម្លៃរបស់ក្រុមហ៊ុន ហើយការផ្តល់តម្លៃដល់បុគ្គលិកនេះទៀតសោត គឺជាការលើកទឹកចិត្ត និងជម្រុញឲ្យបុគ្គលិកចូលរួមធ្វើការ អស់ពីកម្លាំងកាយចិត្ត។ លើលពីនេះទៅទៀត បុគ្គលិកក៏ជាពាណិជ្ជករដ៏ពិតប្រាកដ ដែលត្រូវជួប និងធ្វើការទំនាក់ទំនងទៅកាន់អតិថិជន ជារៀងរាល់ថ្ងៃផងដែរ។ លោក Howard Schultz នាយកប្រតិបត្តិរបស់ Starbucks Coffee បាននិយាយថា ភាពជោគជ័យរបស់ពាណិជ្ជករ (បុគ្គលិក) គឺជាការសម្តែងរបស់ពួកគេទៅកាន់អតិថិជន។

ធ្វើឲ្យបុគ្គលិកមានអារម្មណ៍ថា ខ្លួនជាផ្នែកមួយធំជាង ភារកិច្ចដែលកំពុងធ្វើ

លោក Howard Schultz បានបញ្ជាក់ឲ្យដឹងថា មេដឹកនាំគប្បីត្រូវបង្ហាញពី ហេតុផលទៅកាន់បុគ្គលិករបស់ខ្លួន ឲ្យមានភាពជឿលើអ្វីដែលពួកគេកំពុងធ្វើ ដោយការធ្វើយ៉ាងដូច្នេះ វាបញ្ជាក់ថា ពួកគេជាផ្នែកមួយធំជាងភារកិច្ចដែលពួកគេត្រូវធ្វើ ហើយអ្វីដែលពួកគេធ្វើទាំងអស់នោះ នឹងធ្វើឲ្យពួកគេមានការអភិវឌ្ឍន៍ និងផ្លាស់ប្តូរជីវិតទៅថ្ងៃមុខបាន។

ផ្តល់ការបណ្តុះបណ្តាលប្រកបដោយ ជំនាញច្បាស់លាស់

ដើម្បីឲ្យកាន់តែមានភាពច្បាស់លាស់បន្ថែម ក្រៅពីការអនុវត្តផ្ទាល់នោះ បុគ្គលិកចំាបាច់ត្រូវទទួលបានការបណ្តុះបណ្តាល ដើម្បីធ្វើយ៉ាងណា ឲ្យមានភាពច្បាស់លាស់នូវអ្វីដែលពួកគេកំពុងធ្វើ ពោលគឺជំនាញក្នុងការទំនាក់ទំនង បង្រៀនបុគ្គលិកឲ្យចេះទទួលខុសត្រូវ ចំពោះការរិះគន់ស្តីបន្ទោសពីអតិថិជន និងធ្វើការដោះស្រាយបញ្ហានេះ ដោយការស្តាប់ទៅកាន់អតិថិជន ទទួលស្គាល់រាល់អ្វីដែលជាការរិះគន់ និងចេះស្វែងរកដំណោះស្រាយសមស្រប៕

ប្រភព៖ ពាណិជ្ជកម្មកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *

គន្លឹះ ៣យ៉ាង ធ្វើឲ្យ Starbucks Coffee ជោគជ័យ

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme