សេចក្តី​ថ្លែង​ការណ៍​ជា​សកល​ ស្តី​ពី​ សិទ្ធិ​មនុស្ស​ មាន​​៣០មា​ត្រា​។​ តើ​មា​ត្រា​នី​មួយៗ ​មាន​អត្ថ​ន័យ​សង្ខេប​ ដូច​ម្តេច​ខ្លះ?


សេចក្តី​ថ្លែង​ការណ៍​ជា​សកល​ ស្តី​អំពី​ សិទ្ធិ​មនុស្ស​មាន ៣០​មាត្រា​ រួម​មាន៖

  • មាត្រា១៖ មនុស្សគ្រប់រូបមានតម្លៃស្មើគ្នា
  • មាត្រា២៖ ត្រូវចាត់ទុកមនុស្សគ្រប់ៗរូបឲ្យបានស្មើៗគ្នា
  • មាត្រា៣៖ សិទ្ធិមានជីវិតរស់នៅ
  • មាត្រា៤៖ សិទ្ធិការពារមិនឲ្យគេយកទៅធ្វើជាខ្ញុំកញ្ជះ
  • មាត្រា៥៖ សិទ្ធិមិនឲ្យមានទារុណកម្មមកលើខ្លួន
  • មាត្រា៦៖ សិទ្ធិឲ្យគេទទួលស្គាល់ខ្លួនថា ជាមនុស្សមួយរូប
  • មាត្រា៧៖ សិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់
  • មាត្រា៨៖ សិទ្ធិសុំឲ្យច្បាប់ការពារខ្លួន
  • មាត្រា៩៖ សិទ្ធិមានសេរីភាព
  • មាត្រា១០៖ សិទ្ធិឲ្យមានការកាត់ក្តីត្រឹមត្រូវ
  • មាត្រា១១៖ សិទ្ធិទទួលការកាត់ទោសស្របទៅតាមការកំណត់
  • មាត្រា១២៖ សិទ្ធិការពារជីវភាពឯកជនខ្លួន
  • មាត្រា១៣៖ សិទ្ធិធ្វើដំណើរទៅមកបាន ដោយមានសេរីភាព
  • មាត្រា១៤៖ សិទ្ធិទៅសុំជ្រកកោន នៅក្រៅប្រទេសបាន
  • មាត្រា១៥៖ សិទ្ធិមានសញ្ជាតិមួយ
  • មាត្រា១៦៖ សិទ្ធិរៀបចំគួស្រករ និងគ្រួសារ
  • មាត្រា១៧៖ សិទ្ធិមានសម្បត្តិកម្មសិទ្ធិ
  • មាត្រា១៨៖ សិទ្ធិមានជំនឿដោយសេរី
  • មាត្រា១៩៖ សិទ្ធិនិយាយស្តីឬសម្តែងមតិ
  • មាត្រា២០៖ សិទ្ធិចូលរួមដោយសេរី
  • មាត្រា២១៖ សិទ្ធិចូលរួម នៅក្នុងសកម្មភាពនយោបាយ
  • មាត្រា២២៖ សិទ្ធិមាននិរភ័យសង្គម
  • មាត្រា២៣៖ សិទ្ធិមានការងារធ្វើ
  • មាត្រា២៤៖ សិទ្ធិមានការសំរាកកម្សាន្ត
  • មាត្រា២៥៖ សិទ្ធិមានជីវភាពរស់នៅសមរម្យ
  • មាត្រា២៦៖ សិទ្ធិមានការអប់រំ
  • មាត្រា២៧៖ សិទ្ធិទទួលផលក្នុងជីវភាពវប្បធម៌ និងរក្សាសិទ្ធិ
  • មាត្រា២៨៖  សិទ្ធិឲ្យមានច្បាប់ការពារសិទ្ធិ
  • មាត្រា២៩៖ កាតព្វកិច្ចចំពោះសហគមន៍ និង គោរពសិទ្ធិអ្នកដទៃ
  • មាត្រា៣០៖ កាតព្វកិច្ចការពារខ្លឹមសារ នៃសេចក្តីថ្លែងការណ៍នេះ។

ប្រភព៖ កម្រងវិញ្ញាសាសីលធម៌ និង​ពលរដ្ឋវិជ្ជា​ថ្នាក់ទី១២ ឆ្នាំ២០១១ ដោយ៖ ឈិន សីហា

Leave a Reply

Your email address will not be published. Required fields are marked *

សេចក្តី​ថ្លែង​ការណ៍​ជា​សកល​ ស្តី​ពី​ សិទ្ធិ​មនុស្ស​ មាន​​៣០មា​ត្រា​។​ តើ​មា​ត្រា​នី​មួយៗ ​មាន​អត្ថ​ន័យ​សង្ខេប​ ដូច​ម្តេច​ខ្លះ?

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme