គន្លឹះ ៤យ៉ាង ដើម្បីចរចាជួល ទីតំាងសម្រាប់អាជីវកម្ម


ស្របពេលដែលកំណើន នៃការធ្វើអាជីវកម្មថ្មីៗ នាពេលបច្ចុប្បន្ន ជាពិសេសនៅរាជធានីភ្នំពេញ បាននឹងកំពុង មានសន្ទុះខ្លាំងខ្លា ដោយភាគច្រើនស្ថិត ក្នុងវិស័យចំណីអាហារ និងភេសជ្ជៈនោះ ក៏ជាចលករមួយជំរុញឲ្យ អចលនទ្រព្យមាន កំណើនឥឈប់ឈរ ហើយម្ចាស់អាជីវកម្មភាគ ច្រើនហាក់មានក្តីកង្វល់ ក្នុងការជួលទីតាំង ដើម្បីជ្រើសរើស និងជួលសម្រាប់អាជីវកម្មរបស់ខ្លួន។

ពាណិជ្ជកម្មកម្ពុជា បានសម្ភាស៍លោកងួន ឆាយលាង ជានាយកប្រតិបត្តិក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យ Realty Ratanaka ដើម្បីធ្វើការចែករំលែក អំពី តិចនិកចរចាជោគជ័យ សម្រាប់ការជួលទីតំាងធ្វើអាជីវកម្មដូចតទៅ៖

១-តម្រូវការម្ចាស់ផ្ទះ និងតម្រូវការអ្នកជួល

ដើម្បីទទួលបានកិច្ចចរចាជោគជ័យនៃការរើសបានទីតំាង ដែលអាចផ្តល់អំណោយផលល្អ ចំពោះអាជីវកម្ម លោកអ្នកត្រូវតែគិត ទៅលើគោលដៅថា តើលោកអ្នករំពឹងចង់បាន អ្វីពីម្ចាស់ផ្ទះនោះពោល គឺតម្រូវការ ដែលអ្នកចង់បានបន្ទាប់់ពីជួលរួច។ តួយ៉ាងរយៈពេលនៃការជួល ការផ្លាស់ប្តូរ ឬកែកុននានាលើរចនាបថនៃផ្ទះ និងការកក់ប្រាក់ជាដើម។

២-គិតទៅលើរយៈពេលនៃការជួល

រយៈពេលវែង ឬរយៈពេលខ្លីជាចំណុចសំខាន់នៃការជួលទីតំាងធ្វើអាជីវកម្ម គឺផ្អែកទៅលើប្រភេទអាជីវកម្ម បានន័យថា ប្រសិនបើអាជីវកម្មរបស់លោកអ្នក ចំណាយដើមទុនច្រើន ហើយឳកាស នៃការជួល មានរយៈពេលខ្លី វាក៏ជាហានិភ័យធំមួយចំពោះ ដំណើរអាជីវកម្មផងដែរ ព្រោះលោកអ្នកត្រូវការ ប្រមូលប្រាក់ចំណេញ ដើម្បីធ្វើយ៉ាងណាឲ្យរួចថ្លៃដើម ក្នុងការជួលនោះ។

៣-ត្រួតពិនិត្យឲ្យម៉ត់ចត់លើកិច្ចសន្យា

កិច្ចសន្យា ជាភស្តុតាងដ៏សំខាន់ដែលភាគី​ជួល ត្រូវតែជជែក​វែកញែក​មក​បង្ហាញ​ដល់​ភាគីម្ចាសផ្ទះ ឬដីជួល ពោល​គឺអ្នកជួលត្រូវមើល​ទៅលើ កិច្ចសន្យា​ក្នុងការ​ជួលដើម្បីចៀសវាងកុំឲ្យមានហានិភ័យ ក្រោយពេល ដែលឈាន ដល់កិច្ចព្រមព្រៀ​ង​។ បានសេចក្តីថា ភាគីជាអ្នកជួល​មានកតាព្វកិច្ចត្រូវ​បង់លុយកក់​ដំបូង​ក្នុង​រយៈ​ពេល​ប៉ុន្មានខែ? ហើយបើក្នុងក​រណីភាគីជួល អាច​នឹងបង្កឲ្យមាន​បញ្ហា​ណាមួយ ​លើអចលនទ្រព្យថា តើអ្នកជួលត្រូវមាន​ កតាព្វកិច្ចអ្វី​ក្នុង​ការ​សង​ថ្លៃខូចខាត ប៉ុន្មានភាគរយ?

៤-ចំណុចស្នូលនៃការជួលទីតំាង

មិនថាតែអាជីកម្មបែបណានោះទេ ទីតំាងជាចំណុចស្លាប់រស់នៃការធ្វើអាជីវកម្ម ដែលក្នុងនោះ លោកអ្នក ត្រូវផ្តោត ទៅលើកម្រិតសក្តានុពលនៃទីតំាង ដែលចង់ជួលសម្រាប់ប្រភេទអាជីវកម្មនីមួយៗ របស់លោកអ្នក ជាជាងចង់បានតម្លៃថោក តែទីផ្សារមិនអំណោចផល ក៏មិនជួយ​ជំរុញអាជីវកម្ម​ របស់​លោកអ្នក​ឲ្យដើរ​ទៅមុខ​បានដែរ។ ដូច្នេះទីតំាងកន្លែងជួល មានតម្លៃថ្លៃ ប៉ុន្តែវា​ផ្តល់សក្តា​នុ​ពល​ល្អ ចំពោះដំណើរអាជីវកម្ម លោកអ្នកគួរពិចារ​ណា ទៅលើការ​ហ៊ាន​ចំណាយ​ ជា​មួយនឹងទីតំាង ដែលអាចរកចំណូលខ្ពស់៕

Comments 0

Your email address will not be published. Required fields are marked *

គន្លឹះ ៤យ៉ាង ដើម្បីចរចាជួល ទីតំាងសម្រាប់អាជីវកម្ម

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme