កំពូលយុទ្ធសាស្រ្ត ៤យ៉ាង ដើម្បីរកចំណូលប្រាក់លានដុល្លា – លោកឧកញ៉ា គិត ម៉េង


loading...
សំណាងល្អ-ត្រូវប៉ាន់-TrovPan
យុទ្ធសាស្រ្ត លោកឧកញ្ញ៉ា គិត ម៉េង

សព្វថៃ្ងនេះក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រោប គឺ ជាបណ្តុំក្រុមហ៊ុនធំជាងគេបំផុតនៅកម្ពុជា​។ តើអ្វីជាយុទ្ធសាស្រ្តរបស់ លោកឧកញ៉ា គិត ម៉េង ក្នុងការបង្កើតក្រុមហ៊ុន​យ៉ាងច្រើន​ ដោយជោគជ័យរហូត មកដល់សព្វថ្ងៃនេះ?

យុទ្ធសាស្រ្ត គិត ម៉េង-TrovPan-ត្រូវប៉ាន់
យុទ្ធសាស្រ្ត លោកឧកញ្ញ៉ា គិត ម៉េង ដោយ៖ ត្រូវប៉ាន់

១. ឈានចូលទីផ្សារឲ្យបានមុនគេ៖ ក្រុមហ៊ុនជាច្រើនដែលបង្កើតទ្បើង ដោយ លោកឧកញ៉ា គិតម៉េង​គឺជាក្រុមហ៊ុនរកសីុលើ​ផ្នែក ដែលពុំទាន់មានគួរប្រគួតប្រជែងនៅទ្បើយ។ តួរយ៉ាងដូចជាក្រុមហ៊ុនដឹកជញ្ចូន តាមផ្លូវដែក​​ Toll Royal Railways ដែលទទួលសិទ្ធធ្វើ អាជីវកម្មរយះពេល ៣៥​ ឆ្នាំលើផ្លូវដែកកម្ពុជា។​​ ក្រោយ សង្គ្រាមបញ្ចប់ផ្លូវដែកកម្ពុជា រងការខូចខាតជាដន្នំ​ដោយសារ គ្មានការថែរក្សានិង​អភិវឌ្ឃន៍។​​ ដោយសារការវិនិយោគលើផ្លូវដែកត្រូវការ​ដើមទុនច្រើន​ គេមិនរំពឹងទ្បើយថា​នឹងមាន​​គូរប្រជែងជាមួយ​ Toll Royal Railways ក្នុងការកសាង​ខ្សែររថភ្លើងថ្មីប្រគួត ជាមួយ​លោកឧកញ៉ាគិតម៉េង។ ជាឧទាហរណ៍មួយទៀត​ដែលបង្ហាញថា លោកឧកញ៉ា គិត ម៉េង ​ជាមនុស្សរហ័សក្នុងការចូល​ទីផ្សារឲ្យបានមុនគេគឺ ការចាប់ផ្តើម ក្រុមហ៊ុនបណ្តាញ ទូរស័ព្ទចល័ត ​Cellcard នៅឆ្នាំ១៩៩៧។​ ក្រោយពេលបានត្រទ្បប់ មកស្រុកខ្មែរវិញនៅឆ្នាំ ១៩៩១​​ លោកក៍ចាប់ផ្តើមឃើញឱកាស​ ជាច្រើន​នៅក្នុងទីផ្សារកម្ពុជា។ ឱកាសដែលលោកមិន ឲ្យរំលងបាននោះ​ការផ្តល់សេវាកម្មទូរស័ព្ទ ដល់​ប្រជាជនខ្មែរដែលទើបឆ្លងកាត់សង្រ្គាម នឹងមិនដែលមានទូរស័ព្ទប្រើ ហើយកំពុងមានតម្រូវការ​ ក្នុងការទាក់ទងគ្នា។​​ ដោយសារការចូលក្នុងទីផ្សារ បានមុនគួរប្រគួតប្រជែងភាគច្រើន​​ក្រុមហ៊ុន ​CellCard បានក្លាយជាក្រុមហ៊ុនលំដាប់លេខមួយ និងបានផ្តល់នូវប្រាក់ចំនេញ យ៉ាងច្រើនដល់​ក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រោប ដែលត្រូវ​បានប្រើ ដើម្បីពង្រីកអាជីវកម្មក្រោយៗ ផ្សេងទៀត។

២. យុទ្ធសាស្រ្តសមុទ្រខៀវ៖ ស្រទៀងគ្នានឹងយុទ្ធសាស្រ្តឈាន ចូលទីផ្សារមុនគេផងដែរ​​លោកក៍បានអនុវត្តនូវ យុទ្ធសាស្រ្ត​សមុទ្រខៀវ (Blue Ocean Strategy)។​ យុទ្ធសាស្រ្តសមុទ្រខៀវ​មាន គោលដៅជុំរុញក្រុមហ៊ុន​ឲ្យងាកចេញពីទីផ្សារដែលកំពុងមាន ការប្រគួតប្រជែងខ្លាំង​​ហុតឈាមគ្នា(សមុទ្រក្រហម)​ដោយ បង្កើតនូវទីផ្សារថ្មីមួយ។​ ជាឧទាហរណ៍លោកបាន​បង្កើតក្រុមហ៊ុនទូរទស្សន៍ឌីជីថល​ដំបូងគេខុសពីក្រុមហ៊ុន ខ្សែរកាបដែលកំពុងមាន ការប្រគួតប្រជែងគ្នាខ្លាំងស្រាប់ទៅហើយ។​ដោយផ្តល់សេវាប៉ុស្ត៍ទូរទស្សន៍ ដូចគ្នានឹងទូរទស្សន៍ខ្សែរ កាបដែរ​តែ​ One Tv​​​ ប្រើបច្ចេកវិទ្យា​ឌីជីថល​ដែលជាបច្ចេកវិទ្យាថ្មីខុសពីខ្សែកាប ដែលប្រើបច្ចេកវិទ្យាចាស់​ Analog។​​ ដូច្នេះលោក​មិនបានបំបែកនូវទីផ្សារខ្សែកាប​ដែលអាចនឹង ធ្លាក់ចុះពេលអាស៊ាន​ តម្រូវឲ្យប្រទេសជា​សមាជិក​​ងាក មកប្រើ​ទូរទស្សន៍ឌីជីថលនោះទេ​តែលោកបាន បង្កើតទីផ្សារថី្ម​ មួយផ្សេងទៀតគឺទូរទស្សន៍ឌីជីថល។ មួយវិញទៀតដោយមើលឃើញថា ប៉ុស្ត៍ទូរទស្សន៍សព្វថ្ងៃ មានកាន់តែច្រើន​ហើយ ការប្រគួត​ប្រជែងគ្នាក៍កាន់តែខ្លាំង​ ជាពិសេសលើកម្មវិធីកំសាន្ត​​ លោកឧកញ៉ា គិត ម៉េង​ក៍បានងាកចេញ​ពីកម្មវិធី កំសាន្តទៅបង្កើតប៉ុស្ត៍ទូរទស្សន៍ ពត៌មាន ២៤ ម៉ោងវិញគឺ CNC។​ ប៉ុស្ត៍ថ្មីនេះ ពេលនោះ គឺ គ្មាន​ការប្រកួតប្រជែង ​ហើយបែរជា​បង្កើតនូវទីផ្សារថ្មីមួយ សម្រាប់វិស័យសោតទស្សន៍ពត៌មាន។

៣. ចាប់ដៃគួរបរទេស ដែលមានជំនាញខ្ពស់៖ នៅស្រុកខ្មែរ លោកឧកញ៉ា​ គិត ម៉េង ជាពាណិជ្ជករទីមួយហើយ ដែលល្បីខាងគៀងគររកដៃគួរ បរទេសមកដាក់ទុនរកស៊ីនៅកម្ពុជា។​ ធនាគារ​ ANZ Royal ហាងអាហារ​ KFC ក្រុមហ៊ុនដឹកជញ្ចូន​ Toll Royal Cambodia ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត​ ​Cellcard និង​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជាអ៊ែរទ្បាញ ​សុទ្ធតែត្រូវបានបង្កើតទ្បើង ជាមួយក្រុមហ៊ុនបរទេស ដែលមាន​កេរ្ត៍ឈ្មោះ​ល្បីនិងមានបច្ចេកវិទ្យា​ខ្ពស់។ អ្វីដែលគួរឲ្យសរសើរនោះ គឺភាគច្រើនក្រុមហ៊ុនរបស់លោក ដែលចូលហ៊ុន គ្នារកស៊ីជាមួយក្រុមហ៊ុន​បរទេសទាំងនោះ ​គឺសុទ្ធតែទទួលបានជោគជ័យ​ និងប្រាក់ចំនេញយ៉ាងច្រើន​ពីការ វិនិយោគ​​របស់ខ្លួន។​តួរយ៉ាង​ក្រុមហ៊ុន​ Millicom ដែលបានចូលរួមបង្កើត​ Mobitel ជាមួយក្រុមហ៊ុន​រ៉ូយ៉ាល់ហ្គ្រោប ​បានលក់ភាគហ៊ុនរបស់ខ្លួន ទាំងអស់ឲ្យ​ទៅលោកឧកញ៉ា​គិតម៉េង​វិញ​​ដោយទទួល បានចំនេញរហូត់ដល់ 50,000% នៃដើមទុនដំបូង។

៤. ព្យាករណ៍ពីតម្រូវការអនាគត៖ អនាគតកម្ពុជានឹងមាន ភ្ញៀវទេសចរណ៍បរទេសកាន់តែច្រើន​ដូច្នេះ លោកឧកញ៉ា គិត ម៉េង​ បានសហការបង្កើត​ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរទ្បាញ។​ការប្រមើលមើល ពីអនាគត​មួយទៀត​ គឺ ​នៅពេល​ប្រទេសកាន់តែរីកចម្រើន ​កម្ពុជានឹងត្រូវការ​ពត៌មានកាន់តែខ្លាំង​ជាលទ្ធផលប៉ុស្ត៍ទូរទស្ស​ន៍​ ពត៌មាន២៤ម៉ោងត្រូវ បានបង្កើតទ្បើង​ដំបូងគេនៅកម្ពុជា។​ជំនាញមើលពីអនាគតនេះ ហើយ​ដែល​ លោកឧកញ៉ា គិត ម៉េង តែងតែយក​មកប្រើ​មុនពេល​សម្រេច បើកអាជីវកម្មអ្វីមួយ។ ទោះបីជាលោកត្រូវបានគេស្គាល់ថា​ជាមនុស្សកាចបន្តិច តែស្នារដៃរបស់លោក បានជួយធើ្វឲ្យសេដ្ឋកិច្ចមានការរីកចម្រើន​​ ប្រជាជនជាច្រើន​មានការងារធ្វើ​ និង​មានឱកាសរៀន​នូវជំនាញល្អៗ​ពីការងារដែលក្រុមហ៊ុន លោកឧកញ៉ា ​គិត ម៉េង​ បានផ្តល់ឲ្យ។​​​ ក្នុងរយះពេល២ទស្សវត្តន៍ចុងក្រោយនេះ​ ក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រោប​ បានធ្វើឲ្យវស័យជាច្រើន​ មានការផ្លាស់ប្តូរ​ដែលវិស័យទាំងនោះ រួមមាន​វិស័យទូរគមនាគមន៍​ និង​អីុនធើណែត ​វិស័យធនាគារនិង ធានារ៉ាប់រង ​វិស័យដឹកជញ្ចូន​និង វិស័យជាច្រើន ផ្សេងៗទៀត៕

ប្រភព៖ business-cambodia

loading...

Comments 0

Your email address will not be published. Required fields are marked *

កំពូលយុទ្ធសាស្រ្ត ៤យ៉ាង ដើម្បីរកចំណូលប្រាក់លានដុល្លា – លោកឧកញ៉ា គិត ម៉េង

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Meme
Upload your own images to make custom memes
Gif
GIF format
ចុច Like ដើម្បីជោគជ័យ