ហេតុផល​ ៥យ៉ាង​ ធ្វើឲ្យ​បុគ្គលិក​គ្មាន​ជំនឿ​ចិត្ត ​លើថ្នាក់ដឹកនាំ


ដើម្បីអនុវត្តការការងារឲ្យមានប្រសិទ្ធិភាព ឬជោគជ័យខ្ពស់ ស្ថាប័នមួយត្រូវកសាងទំនុកចិត្ត ឬជំនឿជាក់ ចំពោះបុគ្គលិក និងស្ថាប័នទាំងមូល។ តាមរយៈការសិក្សាស្តាវជ្រាវ បានរកឃើញថា បុគ្គលិកហាក់ដូចជា បាត់បង់ទំនុកចិត្តចំពោះថ្នាក់ដឹងនាំ ឬប្រធានរបស់គេ។

អ្នកដឹកនាំឆ្នើម ត្រូវមានសម្បត្តិ ៦ប្រការ គឺ សម្បត្តិសមត្ថភាព (ចំណេះដឹង គិត ធ្វើ និងគ្រប់គ្រង) សម្បតិ្តបទពិសោធន៍, សម្បត្តិបច្ចេកវិទ្យា សម្បត្តិទំនាក់ទំនង និងចងបណ្តាញ, សម្បត្តិភាសាបរទេស, និងសម្បតិ្តអត្តចារិត និងអាកប្បកិរាមាយាទល្អ។ ដោយត្រូវប៉ាន់

ហេតុផល​ ៥យ៉ាង​ ធ្វើឲ្យ​បុគ្គលិក​គ្មាន​ជំនឿ​ចិត្ត ​លើថ្នាក់ដឹកនាំ-TrovPan-ត្រូវប៉ាន់
ហេតុផល​ ៥យ៉ាង​ ធ្វើឲ្យ​បុគ្គលិក​គ្មាន​ជំនឿ​ចិត្ត ​លើថ្នាក់ដឹកនាំ, ដោយ៖ ត្រូវប៉ាន់

១. ការចូលរួមពីបុគ្គលិក

បុគ្គលិកត្រូវការចូលរួមគិត រួមធ្វើ និងរួមស្រេច ដើម្បីអនុវត្តការងារអ្វីមួយ។ បើបុគ្គលិក មិនសូវបានចូលរួម នូវសកម្មភាពទាំងនោះទេ ពួកគេនិងមានអារម្មណ៍ ឬយល់ថា ពួគគេមិនមានសារៈសំខាន់ អ្វីសម្រាប់ស្ថាប័ន​នោះឡើយ។ គេរិតតែគ្មានជំនឿជាក់លើ ថ្នាក់ដឹកនាំថែមទៀត ព្រោះ ថ្នាក់ដឹកនាំ ពុំបានផ្តល់ឲ្យកាស ដល់បុគ្គលិក ក្នុងការបញ្ចេញសមត្ថភាព និងទេព្យកោសល្យដែលខ្លួន មានក្នុងការបម្រើស្រប័ននោះ។

២. ទស្សនៈវិស័យ និងចក្ខុវិស័យរយៈពេលខ្លី

បើស្ថាប័នមានទស្សនៈវិស័យ និងចក្ខុវិស័យសម្រាប់រយៈពេលខ្លី នោះធ្វើបុគ្គលិក គ្មានចិត្តធ្វើការ ហើយក៏គ្មាន​ជំនឿជាក់ថាស្ថាប័ននោះ នឹងផ្តល់អត្ថប្រយោជន៍ដល់គេឡើយ។ 

៣. សមត្ថភាពអ្នកដឹកនាំ

ថ្នាក់ដឹកនាំ ដែលខ្វះសមត្ថភាព ឬបទពិសោធន៍ បុគ្គលិកតែងតែនិយាយដើម ពីនេះពីនោះ ហើយព្រមទាំង​បន្ទោស ថ្នាក់ដឹកនាំថា ស៊ុំគ្រលំគ្នាក្នុងការរើសអ្នកគ្រប់គ្រង ដែលគ្មានសមត្ថភាព ឬមិនសាកសម្យនឹង​មុខតំណែងជាដើម។  ថ្នាក់ដឹកនាំ ត្រូវគិតគូឲ្យបានច្បាស់លាស់ មុនពេលសម្រេចចិត្ត ជ្រើសរើសសមាជិក​អ្នកដឹកនាំ ដើម្បីបំពេញតួនាទីណាមួយ​ ក្នុងស្ថាប័ននោះ។

៤. គុណភាពផលិតផល និងសេវាកម្ម

រាល់បុគ្គលិកទាំងអស់ ចង់ឃើញ និចង់បម្រើការនៅស្ថាប័ន ដែលផ្តល់សេវាកម្ម ឬផលិតផល ដែលមាន​គុណភាព​​ខ្ពស់ ដល់អតិថិជន ព្រោះគេគិតថា គេអាចនឹងទទួលបានកេរ្តិីឈ្មោះ និងកិត្តយសទៅតាម ហ្នឹងដែរ។ បើស្ថាប័នមួយ ផ្តល់សេវាកម្ម ឬផលិតផល ដែលពុំសូវមានគុណភាព ដល់អតិថិជន នោះបុគ្គលិកនឹង គិតថា ស្ថាប័ននោះនឹងដួលរលំ នៅថ្ងៃណាមួយជាមិនខាន ដូច្នេះ គេមិនអាចនឹងធ្វើការឲ្យស្ថាប័ននេះ បានយូរឡើយ នេះក៏ព្រោះតែថ្នាក់ដឹងនាំ ដែលមិនសូវគិតគូអំពីស្ថាប័ន និងបុគ្គលិករបស់ខ្លួន។

៥. អត្តចរិត និងអាកប្បកិរិយា

ថ្នាក់ដឹកនាំខ្លះ មានអត្តចារិត និងអាកប្បកិរិយាគួឲ្យគោរព និងរាប់អាន នៅខណៈដែលអ្នកខ្លះក៏មិន មានលក្ខណៈ​សម្បត្តិគ្រប់គ្រាន់ សម្រាប់តួនាទីជាអ្នកដឹកនាំទេ។ បើអ្នកដឹកនាំ ចូលចិត្តតែបុគ្គលិកណា ដែលចេះអែបអបខ្លួន ឬអ្នកដែលផ្តល់អត្ថប្រយោជន៍ដល់ខ្លួន នោះនឹងធ្វើបុគ្គលិកដ៏ទៃ មើលងាយ និងបាត់បង់ជំនឿជាក់ជាមិនខាន។

ដោយ៖ មី សុវណ្ណ, ប្រភព៖ www.Forbes.com

Comments 0

Your email address will not be published. Required fields are marked *

ហេតុផល​ ៥យ៉ាង​ ធ្វើឲ្យ​បុគ្គលិក​គ្មាន​ជំនឿ​ចិត្ត ​លើថ្នាក់ដឹកនាំ

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Meme
Upload your own images to make custom memes
ចុច Like ដើម្បីជោគជ័យ