គន្លឹះ ​៥យ៉ាង ដើម្បី​ក្លាយ​ជា​មនុស្សមាន​​ គំនិត​ច្នៃប្រឌិត​ខ្ពស់​​​ ២០១៧​ ​


ដើម្បីបង្កើនភាពឆ្នៃប្រឌិតរបស់អ្នកឲ្យកាន់តែមហិមា អ្នកគួរតែមានទម្លាប់ថ្មីៗ និងដឹងថាតើអ្នកត្រូវ អនុវត្តទម្លាប់នោះ នៅពេលណា។ ឆ្នាំថ្មីឆ្នាំ២០១៧ អ្នកគួរតែអនុវត្តវិធីទាំងនេះ ដើម្បីបង្កើនភាពឆ្នៃប្រដិត ឲ្យបានខ្ពស់សម្រាប់ខ្លួនឯង ដើម្បីកុំឲ្យដូចឆ្នាំចាស់ទៀត៖

១. ជួបមនុស្សថ្មីឲ្យបានច្រើនបំផុត៖ ពេលអ្នកចែករំលែកគំនិត ជាមួយអ្នកដទៃបានច្រើន អ្នកនឹងទទួលបានមតិ ពីពួកគេផ្សេងៗគ្នា។ តាមរយៈការជួបមនុស្សច្រើន អ្នកនឹងទទួលបានអ្វីដែលអ្នកត្រូវការ ហើយនឹងទទួលបានអ្វី ដែលអ្នកអាចត្រូវការ នៅពេលអនាគត។

២. រៀនអ្វីថ្មីៗ៖ តើអ្នកចំណាយពេលទៅរៀនអ្វី ដែលអ្នកចេះហើយធ្វើអី? ចុះរឿងដទៃទៀត ដែលអ្នកមិន ធ្លាប់ជួប សោះ ហេតុអ្វីក៏មិនចាប់អារម្មណ៍ចង់ដឹងចង់ ឮពីវាទៅ? ការចេះចង់ដឹងចង់ឮអ្វីថ្មីៗ អ្នកនឹងផុស ឡើងគំនិត ដែលគ្មាននរណាម្នាក់ដូចអ្នកសោះ ហើយនេះហើយគឺជាគំនិតឆ្នៃប្រឌិត ដែលគេគ្រប់គ្នាចង់បាន។

៣. បង្កើតអ្វីថ្មីៗ៖ ពេលអ្នកមានគំនិតថ្មីៗហើយ អ្នកគួរតែបង្កើតវាឡើង ឲ្យចេញជារូបរាង។

៤. កុំខ្លាចការរិះគន់ខ្លួនឯង៖ អ្នកត្រូវតែធ្វើឲ្យខ្លួនឯង ស្គាល់ការលំបាកឲ្យបាន ជាងនរណាៗទាំងអស់។ អ្នកត្រូវសួរខ្លួនឯង ថាតើពេលណាទៅទើបអ្នកអាចធ្វើវាឲ្យល្អបាន? ពេលអ្នកបរាជ័យ អ្នកត្រូវរិះគន់ខ្លួនឯង ដើម្បីឲ្យមានការកែប្រែខ្លះទើបប្រសើរ។

៥. កុំចង់បានអ្វីដែលល្អឥតខ្ចោះពេក៖ លើលោកនេះគ្មានអ្វីល្អឥតខ្ចោះ ឡើយ ទោះបីអ្នកជោគជ័យលើ លោកក៏ដោយ ក៏ពួកគេរមែងជួបបញ្ហា ហើយឆ្លងកាត់ការបរាជ័យសឹង តែរាប់មិនអស់ដែរ។ ដូចនេះកុំចង់បានអ្វី ដែលល្អឥតខ្ចោះពេកអី ព្រោះអ្នកអាចបំផ្លាញអ្វី ដែលអ្នកខំធ្វើបាននោះចោល ដោយសារតែចង់ឲ្យ វាល្អឥតខ្ចោះនោះឯង៕

Leave a Reply

Your email address will not be published. Required fields are marked *

គន្លឹះ ​៥យ៉ាង ដើម្បី​ក្លាយ​ជា​មនុស្សមាន​​ គំនិត​ច្នៃប្រឌិត​ខ្ពស់​​​ ២០១៧​ ​

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme