គន្លឹះ ៥យ៉ាង ដើម្បីក្លាយជាបុគ្គលិក មានតម្លៃបំផុតនៅកន្លែងការងារ


ការទទួលបានការរាប់អាន ចូលចិត្ត ស្រលាញ់ ផ្តល់តំលៃ និងការកោតសរសើរពីសំណាក់ អ្នកគ្រប់គ្រង ឬបុគ្គលិករួមការងារ​ ជាក្តីប្រាថ្នារបស់បុគ្គលិកគ្រប់រូប។ មានបុគ្គលិកមួយចំនួន បានដឹងថាត្រូវធ្វើយ៉ាងណា ដើម្បីទទួលបានរបស់ទាំងនោះ តែអ្នកខ្លះក៏មិនទាន់បានដឹងនៅឡើយ ដូច្នេះហើយទើប ត្រូវប៉ាន់ លើកយក គន្លឹះ ៦យ៉ាង ដើម្បីធ្វើឲ្យអ្នកក្លាយជា បុគ្គលិកដែលគេត្រូវការ នៅកន្លែងធ្វើការ។

១. មានភាពស្វាហាប់ក្នុងការងារ

អ្នកត្រូវបំពេញការងាឲ្យបានម៉ត់ចត់ នូវាលកិច្ចការ ដែលប្រធានរបស់ខ្លួនបានដាក់ឲ្យធ្វើ។ ពេលខ្លះក៏អ្នកត្រូវ លេងសើចខ្លះ ជាមួយក្រុមការងារ ប៉ុន្តែ កុំលេងសើចសប្បាយជ្រុលហួសហេតុពេក ព្រោះវាអាចបង្កបាន ជាបញ្ហា ឬការយល់ច្រឡំផ្សេងៗ ដែលធ្វើអ្នកដឹកនាំ ឬក្រុមការងារមានការអាក់អន់ស្រពន់ចិត្ត។​ ពេលធ្វើការងារ​ ​គឺត្រូវប្រឹងប្រែងធ្វើវាឲ្យអស់ពីលទ្ធភាព ដែលខ្លួនមាន ហើយត្រូវធ្វើឲ្យប្រាកដថា មិនមានខ្វះចន្លោះ ឬបញ្ហាអ្វីចំពោះលទ្ធិផល ការងាររបស់ខ្លួនឡើយ។

២. ផ្តល់ហេតុ និងផលក្នុងការទំនាក់ទំនង

ក្នុងការទំនាក់ទំនង ឬការផ្តល់គំនិតក្នុងការអភិវឌ្ឍន៍ការងារ របស់ស្ថាប័នឲ្យមានភាពល្អប្រសើរឡើង អ្នកត្រូវតែលើកហេតុផល ឲ្យបានច្រាស់លាស់ ដើម្បីបង្កើនជំនឿជាក់ដល់ថ្នាក់ដឹកនាំ និងក្រុមការងារ។ លើសពីនេះទៅទៀត អ្នកត្រូវទទួលយកគំនិតអ្នកដ៏ទៃ និងចេះស្តាប់យោបល់ក្រុមការងារផងដែរ។

៣. ចេះជួយទុក្ខធុរក្រុមការងារ និងចែករំលែកចំណេះដឹង

បើឃើញក្រុមការងារ កំពុងមានភាពមមាញឹក ក្នុងការអនុវត្តន៍ការងារផ្សេង ដែលត្រូវការអ្នកឲ្យជួយ អ្នកមិនត្រូវ ឆ្លើយថាទេ ជាដាច់ខាត។ អ្នកត្រូវជួយ គេឲ្យអស់ពីលទ្ធភាពដែលខ្លួនអាចធ្វើទៅបាន ដើម្បីបង្កើតទំនាក់ទំនងល្អ ជាក្រុមការងារផង ហើយវាជាសុជីវធម៌មួយដ៏ល្អ ក្នុងការបង្កើតបរិយាកាស មិត្តជួយមិត្ត ដើម្បីរក្សាចំណង មិត្តភាពរយៈពេលវែង។ មួយវិញទៀត បើគេត្រូវការអ្នកឲ្យបង្រៀន ឬផ្តល់ជាគំនិតលើកិច្ចការ អ្វីមួយ អ្នកគួរតែ ជួយបង្រៀន ឬផ្តល់ជាគំនិតល្អ តាមអ្វីដែលអ្នកចេះដឹង ធ្វើដូចនេះ ក្រុមការងារ និងអ្នកគ្រប់គ្រងនឹងពេញចិត្ត និងសរសើរអ្នកថាជាបុគ្គលិកល្អ ជាមិនខានឡើយ។

វប្បធម៌ក្នុងការចែករំលែកគឺជារឿងល្អបំផុតគួរតែធ្វើ ក្នុងនាមជាបុគ្គលដែលមានសមត្ថភាពម្នាក់។ មានន័យថា ជាការចែករំលែកនូវអ្វីដែលខ្លួនមាន មិនថាចំណេះដឹង បទពិសោធន៍ ដំណឹងល្អៗ ជាដើម។ ការធ្វើបែបនេះមិន ត្រឹមតែបង្ហាញថា ជាមនុស្សល្អ មានសីលធម៌ សុជីវធម៌ ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញឱ្យឃើញថា ជាមនុស្សដែលចង់​​ ឱ្យគ្រប់គ្នាមានភាពរីកចម្រើន ការចេះរួមសហការគ្នា ក្នុងការធ្វើការងារ ហើយជាមនុស្ស ដែលគេគោរពស្រឡាញ់បំផុត។

៤. កុំបង្ហាញថាខ្លួនមានឥទ្ធិពល (អួតអាង) ជាងគេ

កន្លែងការងារ មិនមែនជាកន្លែង អួតអាងអំពីទ្រព្យសម្បត្តិ ខ្សែស្រលាយអ្នកធំ ឬបុណ្យស័ក្សអ្វីឡើយ។ អ្នកមិនត្រូវនិយាយ ឬបង្ហាញអាកប្បកិរិយា ថាអ្នកជាមនុស្សអស្ចារ្យ មានសមត្ថភាព ឬល្អជាងបុគ្គលិក ឬអ្នកគ្រប់គ្រងដ៏ទៃទៀតឡើយ ព្រោះទង្វើបែបនេះ វាបង្ហាញថា អ្នកជាមនុស្សមានអំនួត និងពុំមានឥរិយាបទ សមស្រប សម្រាប់ស្ថាប័នឡើយ ហើយវានឹងធ្វើឲ្យអ្នកគ្រប់គ្រង ឬបុគ្គលិករួមការងារ​ ​មិនពេញចិត្តនឹងអ្នក ឡើយ។

៥. ចេះគោរព និងផ្តល់តម្លៃដល់ក្រុមការងារ

ការគរព និងការផ្តល់តម្លៃ ដល់អ្នកនៅជំវិញខ្លួន វាស្មើហ្នឹងការគោរព និងផ្តល់តម្លៃឲ្យខ្លួនឯងអញ្ចឹងដែរ។ បើអ្នកធ្វើបាន នោះក្រុមការងារ នឹងផ្តល់តម្លៃ និងគោរពអ្នកវិញជាមិនខាន។

អំណានបន្ថែម៖ ហេតុផលពិត ៤យ់ាង ធ្វើឲ្យបុគ្គលិក លាឈប់ពីការងារ

បុគ្គលិកល្អ ជាបុគ្គលិក ដែលចេះគោរព ជួយធុរមិត្តរួមការងារ មានសមត្ថភាពពិតប្រាកដ គោរពេលវេលា មានភាពស្មោះត្រង់ និងចេះផ្តល់តម្លៃដល់អ្នកនៅជុំវិញខ្លួន។ ដោយ៖ ត្រូវប៉ាន់

ដោយ៖ ត្រូវប៉ាន់ ដោយ៖ មី សុវណ្ណ

Comments 0

Your email address will not be published. Required fields are marked *

គន្លឹះ ៥យ៉ាង ដើម្បីក្លាយជាបុគ្គលិក មានតម្លៃបំផុតនៅកន្លែងការងារ

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme