បុគ្គលិក​​ ៦​រូប​​ ​ត្រូវ​ការ​​​​ចាំបាច់បំផុត ពេលចាប់ផ្តើម​​អាជីវកម្ម​​ថ្មី


ចំណុចបរាជ័យក្នុងការធ្វើអាជីវកម្ម គឺប្រាកដណាស់ដែលថា ថ្នាក់ដឹកនាំត្រូវកំណត់បេសកកម្ម ទស្សនវិស័យ និងមានយុទ្ធសាស្ត្រក៏ដូចជាផែនការច្បាស់លាស់។ កត្តាបុគ្គលិក ក៏ជាផ្នែកសំខាន់ដែលមិនអាចអត់បាន ពោលជោគជ័យទៅមុខដើរលឿនឬយឺតនោះក៏អាស្រ័យលើបុគ្គលិកមួយផ្នែកធំដែរ។ ប្រសិនបើអ្នកអាច ស្វែងរកមនុស្ស ៦រូបនេះបានហើយនោះ នោះអាជីវកម្មរបស់អ្នក អាចគេចផុតពីមហន្តរាយក្នុងកម្រិតខ្ពស់បាន។

ឆ្លើយតបទៅនឹងចំណុចនេះ សូមពិនិត្យ មើលលក្ខណៈសម្បត្តិនៃបុគ្គលសំខាន់ៗទាំង ៦នាក់ខាងក្រោម៖១) មនុស្សមានទេពកោសល្យផ្នែកបច្ចេកវិទ្យា

មនុស្សមានទេពកោសល្យលើចំណេះដឹងបច្ចេកទេស ជាបុគ្គលសំខាន់មួយដែលគេមើលឃើញថា មានសមត្ថភាព អាចដឹកនាំក្រុមឲ្យឈានឆ្ពោះទៅរកភាពជោគជ័យបាន ត្បិតអីបុគ្គលប្រភេទនេះ អាចលើកយករបៀបវារៈនៃបច្ចេកទេសផ្សេងៗជាគន្លឹះក្នុងពេលដំណើរការអាជីវកម្ម។ សម័យសតវត្សរិ៍ទី២១ នេះដំណើរការរបស់ក្រុមហ៊ុនគឺពឹងផ្អែកលើបច្ចេកវិទ្យាស្ទើរទាំងស្រុង។

២. អ្នកដឹកនាំ
សហគ្រាស ឬ ក្រុមហ៊ុនត្រូវតែមានបុគ្គលម្នាក់ដឹកនាំដែលហៅថាប្រធាន ឬក៏នាយកប្រតិបត្តិ (CEO)។ មនុស្សជាច្រើននាក់ដែលមានសមត្ថភាពស្មើៗគ្នា និងទស្សនខុសគ្នា វាមិនមែនជាសញ្ញាណល្អ សម្រាប់ធ្វើអាជីវកម្មរបស់អ្នកនោះឡើយ។ គំនិតរបស់ CEO ក៏មិនប្រាកដថាត្រូវគ្រប់ពេលនោះដែរ ប៉ុន្តែភាពជាមេដឹកនាំ យ៉ាងហោចណាស់អាចដឹកនាំមនុស្សក្រោមបង្គាប់ឆ្ពោះទៅរកគោលដៅតែមួយបាន។

៣. អ្នកមានបទពិសោធន៍ក្នុងវិស័យអាជីវកម្ម
បុគ្គលដែលបានប្រឡូកក្នុងវិស័យអាជីវកម្ម ឧស្សាហកម្ម ជំនួញ សហគ្រាសយូរឆ្នាំ គឺជាមនុស្សដ៏មានតម្លៃ និងចាំបាច់ដើម្បីស្ដារមុខមាត់អាជីវកម្មរបស់អ្នក។ មនុស្សប្រភេទនេះមិនត្រឹម តែអាចទទួលយក អ្វីដែលថ្មី ប៉ុណ្ណោះទេ គេថែមទាំងមានបទពិសោធន៍ជ្រៅជ្រះ អាចយល់ពីអ្វី ដែលជាគន្លឹះនៃតម្រូវការជាក់លាក់ នៅក្នុងអាជីវកម្ម។

៤. អ្នកផ្ដល់សេវាកម្មមានបទពិសោធន៍
អ្នកផ្ដល់សេវាកម្មពោរពេញដោយបទពិសោធន៍ មានសមត្ថភាពយល់ដឹងខ្ពស់ ពីជំនាញនៃការទំនាក់ទំនង ទៅកាន់អតិថិជនថាតើ គេគួរតែប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឲ្យមានប្រសិទ្ធភាពដើម្បីផ្ដល់សេវាកម្មមិនផ្ទាល់ ឬ ផ្ដល់សេវាកម្មផ្ទាល់ទៅអតិថិជន? គេដឹងថា ពេលខ្លះលុយមិនសំខាន់នោះទេ តែអ្វីដែលសំខាន់គឺគុណតម្លៃ ដែលផ្ដល់ជូនដល់អតិថិជន។

៥. បុគ្គលលេចធ្លោរបស់ក្រុមហ៊ុន
បុគ្គលលេចធ្លោ នៅត្រង់ចំណុចនេះមានន័យថា ជាបុគ្គលសំខាន់ជាងគេ ដែលមានទេពកោសល្យជួយឲ្យ ក្រុមហ៊ុនរបស់អ្នក អាចបាញ់ឆ្ពោះទៅរកភាពជោគជ័យតាមរយៈការបង្កើតយុទ្ធសាស្ត្រ និងពង្រីកទំនាក់ទំនង ក្រុមហ៊ុនទៅកាន់ទីផ្សារខាងក្រៅ។ បុគ្គលប្រភេទនេះ អាចជានាយកប្រតិបត្តិ ឬ មនុស្សផ្សេងទៀតដែលឈរ យ៉ាងរឹងមាំនៅពីក្រោយការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន។

៦. អ្នកជំនាញហិរញ្ញវត្ថុ
បុគ្គលដែលមានជំនាញ ឬបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ នឹងដឹងពីយុទ្ធសាស្ត្រគ្រប់គ្រងលើការចំណាយ និងចំណូលរបស់ក្រុមហ៊ុនបាន។ បើគ្មានសមត្ថភាពគ្រប់គ្រាន់ជួយបុគ្គលប្រភេទនេះបានទេ អ្នកអាចសាកល្បងសម្លឹងមើលបុគ្គលផ្សេងៗទៀតទាំង៥ខាងលើថាតើអាចមាននរណាម្នាក់ចេះគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ៕

Leave a Reply

Your email address will not be published. Required fields are marked *

បុគ្គលិក​​ ៦​រូប​​ ​ត្រូវ​ការ​​​​ចាំបាច់បំផុត ពេលចាប់ផ្តើម​​អាជីវកម្ម​​ថ្មី

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme