គន្លឹះ ៦យ៉ាង ​ធានាថា ជួយអ្នកឲ្យរៀនភាសារបរទេស ​ឆាប់ចេះ


loading...

មនុស្សម្នាក់ៗ មានបំណងប្រាថ្នាជាច្រើននៅក្នុងជីវិត គេចង់បាននេះ​ ចង់បាននោះ ដូចជា ចង់ក្លាយជា វេជ្ជបណ្ឌិត ចង់ក្លាយជាអ្នកបើកយន្តហោះ ចង់ក្លាយជាអ្នកបកប្រែភាសាបរទេសជាដើម។ មានសិស្សានុសិស្ស ជាច្រើន បាននឹងកំពុងសួរ លោកគ្រូ អ្នកគ្រូ ថាតើរៀនភាសាអង់គ្លេសយ៉ាង ដូចម្តេច ទើបចាប់ចេះ? សិស្សភាគច្រើន ទទួលបានចម្លើយពីគ្រូថា ខំរៀនទៅ។ បីម៉ាត់យ៉ាងខ្លី! តើខំរៀនយ៉ាងម៉េចទៅ? សិស្សានុសិស្សឆ្ងល់! ដើម្បីបកស្រាយចម្ងល់របស់សិស្ស ដែលបានសួរគ្រូ អំពី ធ្វើម៉េចទើបសិក្សា ភាសាអង់គ្លេស ឆាប់ចេះ គន្លឹះ ៦យ៉ាង ខាងក្រោមអាចជួយអ្នកបាន៖

គន្លឹះរៀនភាសារបរទេសឆាប់ចេះ-TrovPan-ត្រូវប៉ាន់
គន្លឹះ ៦យ៉ាង ​ធានាថា ជួយអ្នកឲ្យរៀនភាសារបរទេស ​ឆាប់ចេះ – ដោយ៖ ត្រូវប៉ាន់

១. ប្រើយុទ្ធសាស្រ្ត ABAB (រៀនគ្រប់ទីកន្លែង គ្រប់ពេលវេលា)

យុទ្ធសាស្រ្ត ABAB (Always Bring A Book) មានន័យថា យកសៀវភៅ ដែលអ្នកពេញចិត្ត ដាក់តាមខ្លួនជានិច្ច។ បើអ្នកមានពេល ឬឱកាសពេលណា ទោះបីជាអ្នកនៅទីណាក៏ដោយ អ្នកអាចបើសៀវភៅនោះ មើល ឬរំលឹកមេរៀនបាន។ នេះជាវិធីដែលមាន ប្រិសិទ្ធិភាពបំផុត ដែលសិស្សឆ្លាត តែងតែប្រើ ដើម្បីរៀនភាសាអង់គ្លេស ឬភាសាបរទេសឆាប់ចេះ។ អ្នកអាចដាក់ សៀវភៅ តូចៗ ដូចជា សៀវភៅវេយ្យករណ៍ សៀវភៅសំណង់ប្រយោគ សៀវភៅអានជាដើម។

២. បកប្រែពាក្យគន្លឹះ

អ្នកត្រូវអាន និងបកប្រែឯកសារឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ បកប្រែសែត ទស្សនាវដ្តី ឬព៍ត៌មាន ផ្សេងជារៀងរាល់ថ្ងៃ មិនយូរមិនឆាប់ នោះអ្នកនឹងចាប់បានពាក្យសំខាន់ៗ មួយចំនួននៅក្នុងខួក្បាល ជាមិនខាន។ មួយវិញទៀត អ្នកក៏អាចទៅរៀនក្រៅម៉ោង លើជំនាញបកប្រែផងដែរ នៅពេលដែល អ្នកចេះភាសាបរទេស ឬភាសាអង់គ្លេសខ្លះៗហើយនោះ។

៣. រៀនពាក្យផ្ទុយ, ពាក្យស្រដៀង, និងចង្កោមពាក្យ

ពាក្យផ្ទុយ ពាក្យស្រដៀង និងចម្រោមពាក្យ ជាអ្វីដែលអ្នកចាំបាច់ត្រូវរៀន ដើម្បីងាយចំា និងងាយប្រើប្រាស់ នៅក្នុងប្រយោគ ព្រោះពេលខ្លះអ្នកមិនអាចប្រើពាក្យដែលៗបានឡើយ។ ឧទាហរណ៍ ពាក្យថា “Want” = Wish = Desire = would like to… នេះជាពាក្យស្រដៀង ឬដូច ដែលអ្នកត្រូវសិក្សាស្វែងយល់ ទៅលើពាក្យ “Want=ចង់”។ ដូច្នេះ នេះគ្រាន់តែជាឧទាហរណ៍ងាយមួយ ប៉ុណ្ណោះ អ្នកអាចប្រើប្រាស់វិធីនេះ ដើម្បីរៀនខ្លួនឯងផងដែរ។

៤. ស្តាប់វិទ្យុ និងព័ត៌មានជាសម្លេង (ភាសាអង់គ្លេស)

ការស្តាប់វិទ្យុ និងព័ត៌មានជាសម្លេង ក៏ជាវិធីមួយ ដែលអាចបង្កើនការយល់ដឹង ឬចងចាំភាសាបរទេស ឬភាសាអង់គ្លេសបានផងដែរ។ អ្នកអាចស្តាប់ អ្នកនិយាយភាសាដើម របស់គេបានតាមរយៈ វិទ្យុតាមទូរសព្ទដៃ ឬវិទ្យុតាមកុំព្យូទ័រ និងឧបករណ៍ជាច្រើនដ៏ទៃទៀត។ ការស្តាប់ដំពូង នឹងធ្វើឲ្យអ្នកមានការធុញទ្រាន់ ឬមិនសូវយល់នូវអ្វីដែលគេនិយាយ ឬសន្ទនា ប៉ុន្តែយូរៗទៅ អ្នកនឹងចាប់បានពាក្យខ្លះៗ ឬយល់បានខ្លះ ជាមិនខាន។ មួយវិញទៀត អ្នកក៏អាច ដោនឡូត (Download) ព័ត៌មានជាសម្លេងពីវេបសាយនានា យកមកប្រើបានផងដែរ ដូចជា www.manythings.org ជាប្រភព ព័ត៌មានជាសម្លេង​និងវីដេអូ ដែលអ្នកអាចយកមករៀនសូត្របានផងដែរ។

៥. មើលភាពយន្តអង់គ្លេស

មើលវីដេអូ តាម YouTube តាមទូរសព្ទដៃ កុំព្យូទ័រ ឬតាមទូរទស្សន៍ ក៏ជាផ្នែកមួយសំខាន់ក្នុង ការសិក្សាភាសាបរទេសផងដែរ។

៦. អនុវត្តឲ្យបានច្រើន

អ្នកអាចអនុវត្តភាសាបរទេស ឬភាសាអង់គ្លេស បានតាមរយៈវិធីជាច្រើន ដូចជា៖ និយាយ ជាមួយបរទេសឲ្យបានច្រើន (ឬចងមិត្តភាពជាមួយបរទេស), ហាត់អានពាក្យលំបាក, ប្រើ Google Translate ឬវេចនានុក្រម ដើម្បីស្តាប់សម្លេងនៃពាក្យ, សរសេរ ឬកត់ត្រាពាក្យគន្លឹះ ឬពាក្យលំបាកដាក់ក្នុងសៀភៅ ឬក៏ហាត់ធ្វើលំហាត់ក្នុងសៀវភៅ ឬតាមអនឡាញជាដើម។ ឧទាហរណ៍៖ អ្នកអាចធ្វើលំហាត់ ឬតេស្តសមត្ថភាពលើវេបសាយ www.tolearnenglish.com  ។

អត្ថបទ៖ ត្រូវប៉ាន់ ដោយ៖  មី សុវណ្ណ

loading...

Comments 0

Your email address will not be published. Required fields are marked *

គន្លឹះ ៦យ៉ាង ​ធានាថា ជួយអ្នកឲ្យរៀនភាសារបរទេស ​ឆាប់ចេះ

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format
ចុច Like ដើម្បីជោគជ័យ