គន្លឹះពិសេស ៧យ៉ាង ដើម្បីរកការងារបានធ្វើ ពេលកំពុងសិក្សា


loading...

និសិត្សជាច្រើន បានគិតតាំងពីខ្លួនរៀននៅវិទ្យាល័យថា បើគេឈានជើងចូល សិក្សានៅសាកវិទ្យាល័យ គេចង់ស្វែងរកការងារធ្វើ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារ និងផ្គត់ផ្គង់ដល់ការសិក្សារផងដែរ។ មានអ្នកខ្លះ ក៏រកកាងារបានធ្វើ ហើយអ្នកខ្លះទៀត ក៏រកការងារមិនបានធ្វើ ក្នុងកំឡុងពេលនៃការសិក្សាឆ្នាំទី១ នៃសាកលវិទ្យាល័យ។

“តក់ៗ ពេញបំពង់” មានន័យស្មើហឹ្នង “តស៊ូគង់បានសម្រេច”

ដើម្បីដោះស្រាយ បញ្ហានេះ ត្រូវប៉ាន់ លើកយក វិធីពិសេស ៧យ៉ាង ដើម្បីជួយអ្នកឲ្យរកការងារបានធ្វើ ពេលកំពុងសិក្សា៖

. រៀនសរសេរ CV

ពេលកំពុងសិក្សានៅមហាវិទ្យាល័យ ឬវិទ្យាស្ថាននានា អ្នកត្រូវស្វ័យសិក្សា អំពី របៀបសរសេរ ពាក្យស្នើរសុំបម្រើការងារ (CV) និង លិខិតផ្តើមចំណាប់អារម្មណ៍ចំពោះការងារ (Cover Letter) តាមរយៈ ការស្រាវជ្រាវតាម អ៊ីនធើណេត សួរមិត្តភ័ក្ភ និងអ្នកដែលចេះ (បុគ្គលិកក្រុមហ៊ិន និងភ្នាក់ងារជ្រើសរើសបុគ្គលិក)។ ធ្វើដូចនេះ មានន័យថា អ្នកកំពុងតែត្រៀមខ្លួនស្វែងរកការងារធ្វើហើយ ព្រោះអ្នកកំពុងតែសិក្សាស្វែងយល់ អំពី មូលដ្ឋានគ្រឹះនៃការដាក់ពាក្យសុំបម្រើការងារ។

. រៀនត្រៀមខ្លួនសម្ភាសន៍ការងារ

បន្ទាប់ពីចេះសរសេរ CV និង Cover Letter ហើយ អ្នកត្រូវសិក្សាបន្ថែម អំពី​ ការឆ្លើយសំណួរ និងត្រៀមខ្លួនក្នុងសម្ភាសន៍ការងារ។ បើអ្នកមិនរៀបចំខ្លួន ឬត្រៀមខ្លួនទេ នោះអ្នកនឹងមិនដឹងថា​ ពេលសម្ភាសការងារ​ គណៈកម្មការសម្ភាសគេសួរអ្វីខ្លះនោះទេ ហើយអ្នកក៏មិនដឹងថា នៅពេលសម្ភាសមានស្ថានភាពបែបណានោះដែរ។ អ្នកត្រូវតែ ហាត់ ឬសំដែងធ្វើជាអ្នកសម្ភាស (interviewer)  ផង និងអ្នកដែលត្រូវគេសម្ភាស (Interviewee) ផង ដោយសួរសំណួរនានា ដែលខ្លួនគិតថា គេនឹងសួរ ហើយសាកល្បងឆ្លើយ តើខ្លួនអាចឆ្លើយបានល្អកំរិតណា។ លើសពីនេះទៅទៀត អ្នកអាចចូលមើលវិដីអូ នៅលើគេហទំព័រ YouTube ដើម្បីមើលវីដេអូ ស្តីអំពីការសម្ភាសន៍ការ ដើម្បីទុកជាបទពិសោធន៍ បានយ៉ាងល្អប្រសើរ ប្រសិនបើអ្នកមានអ៊ីនធើណេតប្រើ។

. ចូលរៀនវគ្គខ្លីៗ

វគ្គបណ្តុះបណ្តាលខ្លីៗ ទាក់ទងទៅនឹងវបៀបរកការងារធ្វើ និង សរសេរពាក្យបំរើការងារ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នក ដើម្បីត្រៀមខ្លួនស្វែងរងការងារធ្វើ។ អ្នកត្រូវតែ ស្វែងរកគ្រឹះស្ថានសិក្សាណា ដែលផ្តល់វគ្គសិក្សាខ្លីៗទាំងនោះ ហើយចុះឈ្មោះចូលរៀន ពីរ ឬ បីវគ្គ ​ដើម្បីទទួលបានចំណេះដឹងមូលដ្ឋានខ្លះ អំពី ការសម្ភាសន៍ការងារ ការសរសេរពាក្យស្នើរសុំបម្រើការងារ ការសរសេរលិខិតផ្តើមចំណាប់អារម្មណ៍ ជាដើម។

. ធ្វើការស្ម័គ្រចិត្ត

ការធ្វើការស្ម័គ្រចិត្ត ខណៈពេលអ្នកកំពុងសិក្សានៅសាកលវិទ្យាល័យ ជួយអ្នកឲ្យស្វែងរកការងារក្រៅម៉ោង ឬពេញម៉ោងបានឆាប់ ព្រោះ ស្ថាប័នស្វែងរកបុគ្គលិក គេត្រូវការបេក្ខជនណា ដែលមានបទពិសោធន៍ការងារ និងចូលរួមក្នុងកិច្ចការសង្គម។ ដូច្នេះ កុំទុកពេលឲ្យនៅទំនេរដាច់ខាត បើអ្នកមានពេលខ្លះសំរាកពីការសិក្សា អ្នកត្រូវស្វែងរកការងារស្ម័គ្រចិត្តធ្វើ ដើម្បីមានបទពិសោធន៍ខ្លះ ដាក់ក្នុង CV របស់អ្នក។

៥. គេហទំព័រការងារ

អ្នកស្វែងរកការងារធ្វើ គេពឹងផ្អែកលើគេហទំព័រក្នុងស្រុក ដើម្បីតាមដានអំពីការផ្សព្វផ្សាយការងារ ដែលគេកំពុងស្វែងរក។ គេស្គាល់គេហទំព័រនោះទាំងអស់ ដូចជា www.bongthomg.com, www.camhr.com, www.nea.com.kh, www.pelprek.com និងគេហទំព័រការងារជាច្រើនទៀត ដោយគ្រាន់តែស្រាវជ្រាវនៅ Google.com

. បណ្តាញសង្គម

បណ្តាញសង្គម ដូចជា ហ្វេសប៊ុក (Facebook) និង លីងឌីន (Linkedin) បានក្លាយជាសហគមអនឡាញ ដ៏ពេញនិយម ដើម្បីស្វែងរកការងារធ្វើ និងការធ្វើអាជីវកម្ម។ ឆ្លាតឱកាសនៃការប្រើប្រាស់ បណ្តាញសង្គមទាំងនេះ អ្នកគួរតែតាមដាន ឬ Like ទំព័រហ្វេសប៊ុក ឬ Connect ដើម្បីទទួលបានព័ត៌មាន ការងារនៅពេលដែលគេចុះផ្សាយ ធ្វើដូច្នេះ អ្នកមិនចាំបាច់ស្វែងរកការងារផង គឺការងារស្វែងរកអ្នកវិញបាត់ទៅហើយ។

. ចងបណ្តាញ

ពេលកំពុងសិក្សា អ្នកត្រូវកំណត់ការតាំងចិត្តរបស់ខ្លួនឯងថា អ្នកត្រូវតែចងបណ្តាញជាមួយមនុស្សទាំងឡាយ ដើម្បីសិក្សារៀនសូត្រពីគេ​​ មានន័យថា រៀនស្គាល់ និងទំនាក់ំនងជាមនុស្សឲ្យបានកាន់តែច្រើន កាន់តែល្អ ព្រោះមនុស្សទាំងនោះហើយ ជាអ្នករកការឲ្យអ្នកធ្វើបាន បើអ្នកចេះ​ធ្វើការទំនាក់ទំនងជាមួយគេ។

សរុបមក អ្នកត្រូវតែតាំងចិត្តជាអ្នកស្វ័យសិក្សាជានិច្ច ដើម្បីបង្កើនជំនាញ ចំណេះ  និងបទពិសោធន៍ ក្នុងន័យអភិវឌ្ឍខ្លួនឲ្យកាន់តែ មានសមត្ថភាពពេញលេញ ដើម្បីចាប់យកឱកាសការងារល្អ។

អត្ថបទ៖ មី សុវណ្ណ ដោយ៖ ត្រូវប៉ាន់

loading...

Comments 0

Your email address will not be published. Required fields are marked *

គន្លឹះពិសេស ៧យ៉ាង ដើម្បីរកការងារបានធ្វើ ពេលកំពុងសិក្សា

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format
ចុច Like ដើម្បីជោគជ័យ