វិធី​ ៧យ៉ាង ដើម្បីកាត់​ចិត្តស្រឡាញ់ ពេលដឹងថាគេ​មិន​ស្រឡាញ់អ្នក​


មនុស្សគ្រប់រូប កើតមកនាំមកជាមួយនូវក្តីស្រឡាញ់ ស្អប់ អាណិត ខ្លាច និងប្រច័ណ្ឌ។ ពេលដែលពន្លក ស្នេហ៍ឆាប់ឆេះឡើង គេចាប់ផ្តើមនឹក គិត និងរសប់រសល់នៅមិនសុខ ចង់តែទៅជួបមុខ ឬនិយាយសាសង ជាមួយ មនុស្សដែលខ្លួនស្រឡាញ់។ ចុះយ៉ាងម៉េច បើខំប្រឹងស្រឡាញ់ គេអស់ពីបេះដូងហើយ តែបែជាគេមិន ស្រឡាញ់អ្នកវិញ? ត្រូវធ្វើដូចម្តេចទៅ?  ខាងក្រោមនេះជា វិធីសាស្រ្ត ៧យ៉ាង ដែលជួយអ្នកឲ្យចេះ កាត់បន្ថយ ការជឺចាប់ ពេលដឹងថា គេមិនស្រលាញ់ខ្លួនវិញនោះ៖

វិធី​ ដើម្បីកាត់​ចិត្តស្រលាញ់-TrovPan-ត្រូវប៉ាន់
វិធី​ ដើម្បីកាត់​ចិត្តស្រលាញ់-ត្រូវប៉ាន់

. ឈឺចាប់ពេលនេះ មិនស្លាប់ទេ ៖ អ្នកត្រូវគិតថា​​​ មានរូបមានទុក្ខ។ មានទុក្ខ មានសប្បាយ។ មានសប្បាយ មានទឹកភ្នែក នេះជាច្បាស់ធម្មជាតិ។ មនុស្សគ្រប់រូប សុទ្ធតែបាន នឹងកំពុងធ្លាប់ឆ្លងកាត់បញ្ហានេះ។

. ក្តីស្រឡាញ់មិនអាចបង្ខំបានឡើយ៖ អ្នកត្រូវដឹងថា មនុស្សម្នាក់ មានចិត្តជាច្រើន តែចិត្តដែលជាមូលដ្ឋាន សម្រាប់គ្រប់គ្រងរូបរាងកាយ គឺចិត្តស្រឡាញ់ ចិត្តអាណិតអាសូរ ចិត្តនឹក ចិត្តស្អប់ ចិត្តមិនចូលចិត្ត និងចិត្តមិន ស្រឡាញ់ ។ល។ អ្នកមិនអាចឃាតចិត្ត មនុស្សដែលអ្នកស្រលាញ់ មិនអោយមានចិត្ត ដូចខាងលើឡើយ។ អ្នកមិនអាចបង្ខំគេឲ្យស្រលាញ់អ្នកឡើយ ព្រោះគេក៏មានចិត្ត បេះដូង ចេះស្រលាញ់ដែរ។ បើគេមិន ស្រឡាញ់អ្នក មានន័យថា អ្នកមិនឋិតនៅក្នុងជម្រើសល្អ សម្រាប់គេឡើយ។

. ហាត់ប្រាណ  និងស្តាប់តន្រ្តី៖ មនុស្សជាច្រើន បានជ្រើសរើសវិធីមួយ ក្នុងវិធីជាច្រើន ដើម្បីរំដោះទុក្ខនៃ សេចក្តីសស្នេហា តាមរយៈ សេពសុរា ឬផឹកស្រានៅក្លឹមនានា។ តែនេះ មិនមែនជា វិធីល្អ ដើម្បីកាត់បន្ថយ ការឈឺចាប់ ពេលបាត់បង់ស្នេហាឡើយ។ គេអាចទៅហាត់ប្រាណ ឬស្តាប់តន្រ្តី ដើម្បីបង្វែអារម្មចណ៍ ឬចិត្តនឹកបានយ៉ាងងាយ ហើយថែមទាំង ធ្វើឲ្យសុខភាពល្អទៀតផង។

. មានមនុស្សល្អៗ ជាច្រើនទៀត ដែលសាកសមនឹងអ្នក៖ អ្នកត្រូវគិតថា លើលោកនេះ មានមនុស្សល្អៗ ច្រើនណាស់ ដែលអ្នកអាចយកមក ធ្វើជាគូរជីវិតទៅថ្ងៃអនាគតបាន។

. ដើរកំសាន្តទៅទីឆ្ងាយ៖ ការធ្វើដំណើរទៅកំសាន្ត ទៅទីឆ្ងាយៗ ក៏ជាវិធី ដែលអាចលុបចោល នូវការចងចាំ ដែលអ្នកធ្លាប់មានផងដែរ។ ដូចចាស់ៗតែងបានលើកឡើតថា ទៅឆ្ងាយនាយចិត្តនឹក។

. ជួបជុំមិត្តភ័ក្ភ៖ ការជួបជុំមិត្តភ័ក្ភ ដើម្បីជជែកលេងពីនេះ ពីនោះ ឬធ្វើរឿងអ្វីរួមគ្នា ក៏ជាវិធីមួយល្អ ក្នុងការកាត់ បន្ថយចិត្តនឹក ឬស្រលាញ់ផងដែរ។

. ទុកវាជាមេរៀន៖ អ្នកត្រូវគិតថា បើមិនជួប ក៏មិនបែកដែរ។ មនុស្សគ្រប់រូប បានរៀនសូត្រពីបញ្ហា ឬការឈឺចាប់បានយ៉ាងច្រើន ក្នុងរយៈពេលដ៏ខ្លីនៃ ជីវិតរស់នៅរបស់គេ។ អ្នកក៏ដូច្នេះ ដែរ ប្រក្លាយវិបត្តិ ស្នេហានេះ អោយទៅជាមេរៀនសម្រាប់ជីវិត ទើបជាការប្រសើរ។

មានរូប មានទុក្ខ! នេះ ជាច្បាស់ធម្មជាតិ!  ដោយ៖ ត្រូវប៉ាន់

អត្ថបទ៖ ត្រូវប៉ាន់ ដោយ៖ មី សុវណ្ណ

Comments 0

Your email address will not be published. Required fields are marked *

វិធី​ ៧យ៉ាង ដើម្បីកាត់​ចិត្តស្រឡាញ់ ពេលដឹងថាគេ​មិន​ស្រឡាញ់អ្នក​

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme