រឿងពិត ៨យ៉ាង អំពី លោក Bill Gates អ្នកប្រហែលជាមិនដឹង


មនុស្សភាគច្រើន បានស្គាល់ លោក មហាសេដ្ឋី Bill Gates តាមរយៈ រឿង ៣យ៉ាងគឺ៖

  • គាត់ជាបុគ្គលដែលមានជាងគេបំផុត នៅលើពិភពលោក
  • លោក ជាសហស្ថាបនិក របស់ក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ជោគជ័យបំផុត គឺក្រុមហ៊ុន Microsoft
  • គាត់ជាសប្បុរសជនជាតិដ៏ឆ្នើមបំផុត តាមរយៈមូលនិធិ Bill & Melinda Gates ។
bill-gates-microsoft-TrovPan-ត្រូវប៉ាន់
Bill Gates – Microsoft

ក្រៅពីនោះ មានមនុស្សជាច្រើន មិនបានដឹងរឿងរាវអាថ៌កំបាំងនានា ឬស្គាល់ អំពីលោក Bill Gates ឡើយ។
១. លោក Bill Gates មិនចេះភាសាបរទេសណាមួយឡើយ។ នោះហើយលោកនិយាយថា ជាការ សោកស្តាយធំបំផុត របស់លោកក្នុងជីវិតដូច្នេះឆ្ងាយ។

២. លោក Bill Gates និយាយថា គាត់បានអានសៀវភៅអស់ ៥០ក្បាល ក្នុងមួយឆ្នាំ។ គាត់និយាយទៀតាថា “ការអាន គឺនៅតែជាវិធីចម្បង ដែលខ្ញុំអាចរៀនមេរៀនថ្មីៗ និងធ្វើតេស្តលើចំណោះដឹងរបស់ខ្ញុំ»។

៣. ក្រុមតន្រ្តីដែល លោក Bill Gates គឺក្រុមតន្រ្តី Weezer។ លោក បានហៅវាថា U2 “សំណព្វ”។

៤. លោក Bill Gates បាននិយាយថា ប្រសិនបើក្រុមហ៊ុន Microsoft បានមិនដំណើរការ លោក ប្រហែលជា នឹងក្លាយជា អ្នកស្រាវជ្រាវលើទ្រីស្តី និងការអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័របានទៅហើយ។

៥. ទោះបីជាលោក មានទ្រព្យសម្បត្តិដ៏ច្រើនសម្បើម លោក Bill Gates បាននិយាយថាគាត់ នឹងចែកកូន របស់គាត់ ត្រឹមតែ  ១០លានដុល្លារ ក្នុងម្នាក់តែប៉ុនណ្ណោះ នៃតម្លៃទឹកប្រាក់សុទ្ធ ៨១,១ ពាន់លានដុល្លារ របស់គាត់។ គាត់បន្តនិយាយទៀតថា “ការចែកទ្រព្យច្រើនឲ្យកូន មិនមែនជារឿងល្អនោះទេ»។

៦. ពីឆ្នាំបន្ទាប់ពីបោះបង់ការសិក្សា ពីសាលា Harvard លោក Bill Gates ត្រូវបានប៉ូលីសចាប់នៅទីក្រុង New Mexico ដោយសារគាត់បើកបរឡាន អត់មានស្លាកលេខ ហើយបើបរមិនគោរពភ្លើងសញ្ញា។

៧. ដូចជាសហគ្រិនបច្ចេកវិទ្យា ជោគជ័យច្រើនផ្សេងទៀតដែរ លោក Bill Gates បានបោះបង់ការសិក្សានៅ មហាវិទ្យាល័យ Harvard នៅឆ្នាំ ១៩៧៥ ដើម្បីមានពេលវេលាគ្រប់គ្រាន់ ក្នុងការធ្វើការងារឲ្យក្រុមហ៊ុន Microsoft ។

៨. លោក Bill Gates ទទួលបានពន្ទុជិតល្អឥតខ្ចោះ គឺ ១៥៩០ នៃពន្ទុសរុប ១៦០០ សម្រាប់ការប្រឡើងយកពន្ទុ SATs របស់គាត់។

ខ្ញុំនឹងចែកកូនត្រឹមតែ  ១០លានដុល្លារ ក្នុងម្នាក់តែប៉ុនណ្ណោះ នៃតម្លៃទឹកប្រាក់សុទ្ធ ៨១,១ ពាន់លានដុល្លារ របស់ខ្ញុំ ព្រោះ “ការចែកទ្រព្យច្រើនឲ្យកូន មិនមែនជារឿងល្អនោះទេ»។ ដោយ៖ លោក Bill Gates

ប្រភព៖ www.businessinsider.com ដោយ៖ ត្រូវប៉ាន់

Leave a Reply

Your email address will not be published. Required fields are marked *

រឿងពិត ៨យ៉ាង អំពី លោក Bill Gates អ្នកប្រហែលជាមិនដឹង

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme