គន្លឹះ ៨យ៉ាង ដើម្បី​ក្លាយ​ជា​សហគ្រិន​ឆ្នើម – លោក ឃន ឈុនដារ៉ា CEO វ័យ​ក្មេង


loading...

ដើម្បីក្លាយជាសហគ្រិនវ័យក្មេងដ៏ឆ្នើមមួយរូប គឺជារឿងដ៏សំខាន់ដែលយុវជនជាច្រើន ក្នុងប្រទេសកម្ពុជាចង់ដឹង។ លោក ឃន ឈុនដារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុន Karanak Capital KOI ជាសហគ្រិនវ័យក្មេង កំពុងជោគជ័យខ្លាំងក្នុងមុខជំនួញ បានចែករំលែកនូវគន្លឹះសំខាន់ៗ ដើម្បីក្លាយជាសហគ្រិនមួយរូបដូចខាងក្រោម៖

១. ភាពក្លាហានក្នុងការទទួលយកហានិភ័យ

នៅត្រង់ចំណុចនេះលោកបាននិយាយថា ដើម្បីក្លាយជាសហគ្រិនមួយរូប គឺត្រូវមានភាពក្លាហាន មានន័យថា យកគំនិតដែលខ្លួនឯង មានមកអនុវត្តអោយចេញជារូបរាង ផ្ដល់ឱកាសឱ្យគំនិតរបស់ខ្លួន ក្នុងការសាកល្បងធ្វើអាជីវកម្ម។ លោកបានបន្តទៀតថា មានមនុស្សជាច្រើននៅលើពិភពលោក ដែលមានគំនិតល្អៗ ចង់បង្កើតជាអាជីវកម្ម ប៉ុន្តែពួកគេនៅខ្វះខាតភាពក្លាហាន ដូចនេះប្រសិនបើចង់ក្លាយ ជាសហគ្រិន គឺត្រូវហ៊ានប្រឈមមុខនឹងបញ្ហា ហ៊ានទទួលយកនូវហានិភ័យ ដែលនឹងកើតមាន ជៀសមិនផុត។

២. ទំនុកចិត្តខ្ពស់ទៅលើខ្លួនឯង

នាយកប្រតិបត្តិនៃក្រុមហ៊ុន Karanak Capital KOI បានបន្តទៀតថា ការដែលមានទំនុកចិត្តខ្ពស់លើខ្លួនឯង គឺជាប្រការដ៏សំខាន់បំផុត ក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម។ លោកនិយាយថា ការសម្រេចចិត្តក្នុងការធ្វើអ្វីមួយ គឺកើតចេញពីគំនិត ដ៏ច្បាស់លាស់របស់ខ្លួនរួចទៅហើយ ដូចនេះត្រូវទុកចិត្តលើអ្វីដែលខ្លួនបានគិត ផ្ដល់ក្ដីសង្ឃឹមឱ្យខ្លួនឯង ក្នុងការចាប់ផ្ដើមក្លាយជាសហគ្រិនមួយរូប។

៣. ត្រូវមានបណ្ដាញទំនាក់ទំនងច្រើន

មកដល់ចំណុចនេះ លោកចង់សំដៅថា កើតមកជាមនុស្សគ្មាននរណាចេះគ្រប់ដប់នោះទេ គឺតែងមាន ចំណុចខ្សោយនិង ចំណុចខ្លាំង ហើយមិនប្រាកដថា រាល់ការសម្រេចចិត្ត និង គំនិតដែលខ្លួនមាន សុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ។ ដូចនេះភាពជាសហគ្រិនមួយរូប គឺត្រូវមានបណ្ដាញទំនាក់ទំនងច្រើន ដើម្បីទទួលបានបទពិសោធន៍ គំនិតយោបល់ របស់អ្នក ដែលមានជំនាញច្បាស់លាស់ក្នុងការធ្វើមុខជំនួញ ហើយយកបទពិសោធន៍ទាំងនោះ មកធ្វើការអភិវឌ្ឍខ្លួនឯងឱ្យល្អប្រសើរ។

៤. យល់ដឹងពីសមាសភាពខ្លួនឯងឱ្យបានច្បាស់លាស់

“ចង់ក្លាយជាសហគ្រិនមួយរូប គឺយើងត្រូវដឹងអំពីសមាសភាព របស់ខ្លួនឯងឱ្យច្បាស់សិន ថាខ្លួនឯងមានសមត្ថភាពអ្វី មានទេពកោសល្យអ្វីខ្លះ គឺយើងត្រូវសិក្សាពីខ្លួនឱ្យច្បាស់លាស់ជាមុនសិនមុននឹង យើងចាប់ផ្ដើមធ្វើអ្វីមួយ។ យើងមិនត្រូវធ្វើអ្វីដោយមិនច្បាស់លាស់ តាមគេតាមឯងនោះទេ”។ លោក ឃន ឈុនដារ៉ា បានថ្លែង។

៥. មានចក្ខុវិស័យច្បាស់លាស់

ការធ្វើអាជីវកម្មមួយមិនមែនចេះតែនឹកឃើញធ្វើនោះទេ គឺត្រូវកំណត់គោលដៅរយៈពេលវែង មិនមែនបើកថ្ងៃនេះ ស្អែកបិទវិញនោះទេ។ សហគ្រិនវ័យក្មេងរូបនេះបន្តទៀតថា មុននឹងចាប់ផ្ដើមអាជីវកម្មមួយ គឺត្រូវចេះជ្រើសរើសផលិតផលឬ សេវាកម្មណាដែលត្រូវនឹងទីផ្សារគេ អាចទទួលយកបាននិង ពេញចិត្តទៅលើផលិតផល ឬ សេវាកម្មនោះ។ មានន័យថា ត្រូវមើលឱ្យបានវែងឆ្ងាយ នៃភាគរយជោគជ័យ និង បរាជ័យ។

៦. ចេះស្រាវជ្រាវ

ការស្រាវជ្រាវគឺជាប្រការដ៏ចាំបាច់បំផុតប្រសិនបើអ្នកចង់ក្លាយជាសហគ្រិនមួយរូប។ ការស្រាវជ្រាវ ស្វែងរកព័ត៌មាន គឺធ្វើឱ្យយើងដឹងពីការជ្រើសរើសដ៏ត្រឹមត្រូវនូវផ្លូវដែលយើងចង់ដើរ។ ពីព្រោះមានអ្នក ដែលមានបទពិសោធន៍ជាច្រើនបាន ចែករំលែកនៅបទពិសោធន៍ របស់ពួកគេ តាមរយៈបណ្ដាញ Internet ជាច្រើន ដូចនេះជាភាពងាយស្រួលក្នុងការ ដែលអ្នកចង់បើកអាជីវកម្មយកមកធ្វើការគិតពិចារណា។

៧. ហ៊ានអារកាត់ និងវិនិច្ឆ័យ

“ការស្រាវជ្រាវផ្ដល់រូបភាពក្នុងការគិត តើជម្រើសមានអ្វីខ្លះ និង ផ្លូវដែលត្រូវដើរមានប៉ុន្មាន ដូចនេះបន្ទាប់ពីបាន ស្រាវជ្រាវយ៉ាងល្អិតល្អន់ យើងអាចហ៊ានអារកាត់ និង វិនិច្ឆ័យលើអ្វីដែលយើងបានជ្រើសរើស ប្រកបដោយ ភាពត្រឹមត្រូវ”។ លោក ឃន ឈុនដារ៉ា បានលើកឡើងដូច្នេះ។

៨. មិនបោះបង់ការព្យាយាម

សហគ្រិនកំពុងជោគជ័យរូបនេះ បានបន្តទៀតថា ការធ្វើអាជីវកម្មគឺប្រៀប ដូចជាការ លេងបាល់ដូច្នោះដែរ មិនមែនស៊ុតមួយរយដង ចូលទាំងមួយរយដងនោះទេ។ ដូចជាការធ្វើអាជីវកម្មដែរ មិនមែនចាប់ផ្ដើមភ្លាមសុទ្ធតែ អាចទទួលបានជោគជ័យភ្លាមឡើយ គឺត្រូវតែព្យាយាមតស៊ូ ម្ដងហើយ ម្ដងទៀត ដូចជាកីឡាករបាល់ទាត់ដែរ ស៊ុតលើកនេះមិនចូលត្រូវព្យាយាមទៀត លើកក្រោយប្រាកដជាចូល។ ការធ្វើអាជីវកម្មលើកនេះបរាជ័យ លើកក្រោយប្រាកដជាជោគជ័យ។

loading...

Comments 0

Your email address will not be published. Required fields are marked *

គន្លឹះ ៨យ៉ាង ដើម្បី​ក្លាយ​ជា​សហគ្រិន​ឆ្នើម – លោក ឃន ឈុនដារ៉ា CEO វ័យ​ក្មេង

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format
ចុច Like ដើម្បីជោគជ័យ