គ្រូអគ្គីនេត្រ ដាក់អាយុសង្ខា ឬចូលគុក?


Share ម្នាក់១ មិនអស់ប្រាក់ទេ! គ្រូកាប់មិនមុត ដុតមិនឆេះ ត្រូវសមត្ថិកិច្ច អញ្ជើញអោយទៅ ប៉ុស្តិប៉ូលីសហើយ
និងបិទអាជីវកម្ម នេះចោលទាំងស្រុង បន្ទាប់ពីមានការរាយការណ៏ ពីប្រជាពលរដ្ឋគ្រប់ទីកន្លែង។​​ គ្រូនេះអាចនិងដាក់អាយុសង្ខា ចូលព្រៃសរ នៅពេលឆាប់ៗនេះផង ។ ហើយកូនសិស្ស ដែលមានបណ្ណ័ធានា ក៏និងត្រូវ ខាតបង់លុយផងដែរ ពេលនេះ ។

គ្រូអាគ្គីណេត-TrovPan-ត្រូវប៉ាន់-1

គ្រូអាគ្គីណេត-TrovPan-ត្រូវប៉ាន់-2

មតិប្រិយមិត្ត៖

ប៉ូលិស​មិនបានចាប់គ្រូនឹងនៅឡេីយទេ​ គ្រាន់​តែ​ប៉ូលិស​ទៅមេីលសាកសួរនាំទេ​ គ្រូនឹងនៅជិតផ្ទះខ្ញុំ។

ជឿមិនជឿជារឿងបុក្គលចាប់គាត់ធ្វើរអី។

ទុកនឹងហើយចាប់ធ្វើអី!!​ អោយបោកអ្នកល្ងង់ៗអោយវារាង។

គួអោយបង់ថ្លៃឈ្នួលផ្ទះ គេសិនបងបង ពូលីស អាណិតម្ចាស់ផ្ទះ អាសំគិះ ភ្នែកឆ្កែ អាគ្គីនេត សុទ្ធតែមានបណ្ណធានា ធ្វើយន្តអោយគេរកសីុមានបាន បើពូកែ អាសំគិះឯង ធ្វើយន្តដាក់ខ្លួនឯងទៅ នៅផ្ទះជួលគេសោះនឹង

គ្រូភ្លេចធ្វើយ័នបំប័ងកាយអោយខ្លួនឯង​ ពេលប៉ូលីសមកចាប់​បងប៉ូលីសអោយវាបង់ថ្លៃផ្ទះជូលសិនទៅ​ អាណិតម្ចាស់ផ្ទះ​។

ប្រយត្ត័ណាបងប្អូនប៉ូលិស ប្រយត្ត័លោគ្រូគាត់ធ្វើមន្តអាគមន៌ រត់បាត់ដេញបាញ់ មិនត្រូវទេណា។ ញាត់គុកវា ទៅកុំអោយខាតពេល

គាត់អត់មានខុសអី,ដល់ថ្នាក់ជាប់គុកនោះ ញំមិនគាំទ្រអោយ ពូលីសចាប់គាត់ឡើយ

បើតាមពាក្យចាស់ៗ ពីបុរាណគាត់តែងតែ និយាយថា ដើម្បីបន្សាបរាល់ មន្តអាគម៍គាថា អោយអស់ទាល់តែយកទឹក នោមលាយជាមួយអាចម៍ យក ទៅស្រោច ឬជះពីលើក្បាល គ្រូមន្តអាគមន៍នោះ ទើបអាចសាបរលាបបាន

ចប់ប៉ារោយលោកគ្រូ លើកនេះ លោកគ្រូត្រូវ ទៅសម្ដែងមន្តអាគមន៍ កាប់អត់មុតដុតអត់ឆេះ នៅក្នុងគុកព្រៃសរម្តង ហើយលោកគ្រូលេង បានចេញមក សម្តែងខាងក្រៅទៀតហើយ ញូមៗអើយ

បងៗសមត្ថកិច្ចអើយ ចាប់គាត់ធ្វើអីបើគាត់ខ្លាំងម្លឹងៗ ចាប់គាត់ថ្ងៃនេះ យប់ទ្បើងគាត់បំបាំងកាយ ចូលខារ៉ាអូខេបានដែរនិង​ កាប់មិនមុតដុតមិនឆេះផងចាប់ ប៉ុណ្ណឹងមានអីត្រូវខ្លាច​ តើគាត់រត់បានពាក់តែខ្សែក ថាអោយបាញ់១ឆ្នាំបើបាញ់ត្រូវ​ ត្រីបាញ់មិនត្រូវ ព្រោះតូចពេក បើលោកគ្រូអត់ធានាទេណា

ចង់អោយសមត្ថកិច្ចសាក AK470 មួយគ្រាប់​ បើបាញ់អត់ចេញ​ រឺចេញហើយតែអត់ត្រូវ​ ដោះលែងគាត់ទៅ​

គ្រូអារន្ទះបាញ់អី ចេះតិចតួច ដើរអួតអាង
ប្រាប់គេប្រាប់ឯង ខ្លាចតែគេមិនដឹងថា ឯងពូកែ…

គ្រូនៅមានមន្ដអាគមច្រើនទៀត មិនត្រឹមតែកាប់មិនមុត ដុតមិនឆេះទេ គឺមន្ដអាគមរកផ្លូវចូលគុក

គ្រាន់តែរកសីុសោះខុសដែរ បើមិនជឿកុំមើលទៅ ចឹងគ្រូទាយ ត្រូវចាប់ដាក់គុកអស់ហើយ

ដេកគុកប្រយ័ត្នពួកជាប់គុក សូមសាកយ៉ាប់ ហើយលោកគ្រូ កុំភ្លេចពាក់យ័ន្ តពាក់ខ្សែកន្ថាឲ្យច្រើនៗ ផងលោកគ្រូ!

ដើរតែជេរគេជេរឯងចឹងអូន ឯងមិនសមជាគ្រូទេ អ្នកពូកែមន្តអាគម៌ពិតប្រាកដ គេមិនខ្វល់ពីរសំដីរិះគន់ របស់អ្នកដ៏ទៃឡើយ រឹតតែមិនអួតទៀត !

កុំអោយគេកាប់ទាន់ ក្រែងលចូលពេទ្យ ចឹងចូលប៉ុស្តប៉ូលីស សិនទៅ ដើម្បីធានាសុវត្តិភាព

ចង់ដឹងថាស្បែកគង់អត់ សូមបងប៉ូលីសចុចដំបងឆក់
១ទ្រីតសាកមើល តើគាត់យ៉ាងម៉េចទៅវិញ

ទោះបីខ្លាំងពូកែក៍មិនត្រូវអួតអាង ផ្សព្វផ្សាយធ្វេីអោយ ក្មេងពាលកេីនឡេីង សង្គមច្របូកច្របល់គ្មាន ស្ថេរភាព សូមចេះពិចារណាផង។

អត់ទេ វាចង់បាញ់សាក ខ្ញុំខំណាត់បាញ់មួយគ្រាប់ ខ្ញុំអោយ១០០ដុល្លា មិនទាន់បានចម្លើយ មិនទាន់បានសាកផង មកធ្វើអញ្ចឹង ខ្ញុំមានអីសាកទៀតទៅ?

មិនបានទេ មិនអោយចាប់ទេ ! លោកគ្រូធ្លាប់ប្រាប់ថា ហ្នឹងធ្វើអោយ sandara park មកស្រឡាញ់ញ៉ុម ហើយថាហ្នឹងធ្វើឲ្យ 2NE1 មិនបំបែកក្រុម ?លោកពូលីស សូមកុំចាប់លោកគ្រូខ្ញុំអី

អាក្មេងល្ងង់។​ បើរកសុីបានហើយគួរតែ នៅអោយវាស្ងៀមទៅ​ មិនចង់​ ទៅចង់ល្បីខុសរឿង។​ សុីទៅ​ អាក្មេងល្ងង់

ខ្ងុំគិតថាប្រមានទៅបានហើយ ព្រោះគ្នាអត់បាន សម្លាប់មនុស្សណា បើដាក់គុក ដូចហួសហេតុពេកហើយ ព្រោះនៅក្មេងណា រឿងប៉ុនហ្នឹង ដាក់គុកគ្នាទៅកើត អត់យល់ ????

សម័យនេះទៅហើយ សមត្ថកិច្ចពុំគួរ បណ្តែតបណ្តោយ
អោយអាពួកដើរ បោកប្រាស់ប្រជាជន ធ្វើសកម្មភាព
ស្រេចតែចិត្តបានទៀតទេ! រុញវាចូលគុកទៅ!

ល្អណាស់ បងៗសមត្ថកិច្ច ចាប់វាដាក់ទៅ កុំអោយស្រុកយើង មានមនុស្ស បោកប្រាស់ច្រើនពេក យ៉ាប់ណាស់អ្នកជឿរនឹង ព្រះពុទ្ធលោកសំដែងថា មានជំនឿរដោយបញ្ញា។

មានកូនសិស្ស ពី បីនាក់ទៀត តាមចាប់ទាំអស់បានត្រូវ ព្រោះកូនសិស្សទាំងនោះ បានដឹកគ្រូរបស់គេ ទៅនេះទៅនោះគ្រប់កន្លែង ។

ខ្ញុំប្រាប់កូនខ្ញុំថា មិនយូរទេ តិចគេចាប់ហើយ ឥឡូវចាប់មែន ម្តាយ ឪ ពុក ប្រហែលជាគាត់មិនឆ្ងល់ទេ មើលទៅ។

កាប់មិនមុត ដុតមិនឆេះ ប្រឡាក់ផេះមិនស្អុយ ចំហុយមិនឆ្អិន កិនមិនបែក ហែកមិនដាច់ ចុងក្រោយងាប ដោយសារ គេចាក់នឹងម្ជុល!

បងៗសម្តកិច្ចមើលជួយសាក លោកគ្រូមួយគ្រាបផង បងៗចង់ដឹងថា យ័ននឹងខ្លាំងអត់ អោយអស់សង្ស័យមុននឹង លោកគ្រូ ចូលគុកហិហិៗៗៗ

ឱមហាស្នេហ៍ មហាលោទផ្លោះ ជួយលោកគ្រូ អោយបំបាំងកាយរួចពី ដៃបូលីសផង ហាហា ល្បីថាកាប់មិនមុតដុត មិនចេះផង អញ្ចឹងចាប់គាត់ អោយជួយរកមីនគឺល្អណាស់ បានជួយសំរួលការងាររដ្ឋ បានមួយផ្នែកដែរ ហាហា

យ័ន្តសុទ្ធតែរូបអាសអាភាស រឿងអបិយជំនឿយើង ជាកូនខ្មែរ មិនមែនថាមិនជឿនោះទេ តែបើគេជាគ្រូហើយខ្លាំងពូកែ គឺមិនបាច់ផុសបង្ហាញទេ ហើយទោះ ជានៅឆ្ងាយគៀនកោះ យ៉ាងណា ក៏គេទៅរកឃើញដែរបើចេះ ហើយធ្វើមិនចេះ ល្អជាជាងមិនចេះហើយធ្វើចេះ

ព័ត៌មានមិនទាន់ ដឹងច្បាស់លាស់ផងចេះតែសរសេរដាក់មកដែរ ! ទាល់តែឃើញដាក់ខ្នោះ នៅប៉ុស្តិប៉ូលីសទើបជឿ !

គិតយ៉ាងមិចប៉ុន្មាន ថ្ងៃទៀតត្រូវចូល mytv និង​ភ្នាល់បាញ់កាំភ្លើងទៀត​ លេងបានមើលបាត់

លោកគ្រូតិចទៀត លែងអស់លុយថ្លៃផ្ទះជួលទៀតហើយ ព្រោះថា បានទៅនៅព្រៃសហើយ ទៅធ្វើគ្រូបោកអ្នក នៅក្នុងនឹងម្ដងហើយ?

ប្រភព៖ FB

Leave a Reply

Your email address will not be published. Required fields are marked *

គ្រូអគ្គីនេត្រ ដាក់អាយុសង្ខា ឬចូលគុក?

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme