ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងបញ្ជី Lonely Planet ឆ្នាំ២០១៦


loading...

ភ្នំពេញ៖ ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងបញ្ជី Lonely Planet ឆ្នាំ២០១៦ នាពេលថ្មីៗនេះ ក្នុងចំនោមគោលដៅទេសចរណ៍ ដ៏ស្រស់ស្អាតបំផុតចំនួន ៥០០កន្លែង នៅជុំវិញពិភពលោក។

នេះបើយោងតាមការបញ្ជាក់ របស់ក្រសួងទេសចរណ៏ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអាទិត្យនេះ។

ខណៈដែលប្រាសាទអង្គរវត្តទទួលបានលេខ ១ នោះ ចំណាត់ថ្នាក់លេខ ២បានទៅលើ មហាកំផែងផ្កាថ្មសមុទ្រ របស់អូស្ត្រាលី និង ទីក្រុងបូរាណ «Machu Picchu»  របស់ប្រទេស ប៉េរ៉ូ នៅទ្វីបអាមេរិកខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ៣ ។

ក្រសួងទេសចរណ៏បញ្ជាក់ថា ចំណាត់ថ្នាក់នេះ បានធ្វើឱ្យប្រាសាទអង្គរវត្តខ្មែរ បន្តនាំមុខប្រាសាទ Machu Picchu របស់ប្រទេស ប៉េរូ និង ប្រាសាទ Taj Mahal របស់ឥណ្ឌាថែមទៀត។

គួររំលឹកថា កាលពីឆ្នាំ២០១៥ ប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏បានទទួលពានរង្វាន់លេខ១ ជាប្រាសាទលេចធ្លោ ជាងគេលើពិភពលោក នៅលើគេហទំព័រទេសចរណ៍ TripAdvisor ដ៏ល្បីល្បាញផងដែរ។

angkor-wat

សូមជំរាបថា  ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ពីឆ្នាំ១១១៣ ដល់១១៥០ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា ដែលត្រូវបានរកឃើញឡើងវិញ ដោយធម្មជាតិវិទូបារាំងលោកអង់ហ៊្រី-មូហ៊ត កាលពីឆ្នាំ១៨៦០។ ដោយសារ ប្រាសាទអង្គរវត្ត មានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យ ប្រាសាទដ៏អច្ឆរិយៈរបស់ខ្មែរមួយនេះ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅ ថ្ងៃទី១៤ ធ្នូ ១៩៩២ ចាប់តាំងពី ពេលនោះមក ប្រាសាទអង្គរវត្តបានក្លាយជា គោលដៅទេសចរណ៍ដ៏សំខាន់មួយ របស់ពិភពលលោក៕

ប្រភព៖ CNC, ដោយ៖ អោម ចែតច័ន្ទណារ៉ា

loading...

Comments 0

Your email address will not be published. Required fields are marked *

ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងបញ្ជី Lonely Planet ឆ្នាំ២០១៦

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format
ចុច Like ដើម្បីជោគជ័យ