សំដីពិត ១៣ឃ្លា អំពីអាជីវកម្ម និងប្រាក់ របស់មហាសេដ្ឋី – អ្នកត្រូវតែរៀន!


loading...

មនុស្សមានជំនឿលើប្រាក់ ដែលថាវាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការងារកំណត់ លើជីវិតអាជីវកម្ម របស់អ្នកអាចក្លាយជា អ្នកមាន ឬក៏អត់។ ដូច្នេះ ហេតុអ្វីបានជាមិនទៅរៀនសូត្រ ពីអ្នកជោគជ័យ ហើយទទួលបាន ការបំផុសគំនិតពីគេទាមងនោះមក?​

នេះ ជាសម្រង់ពាក្យសម្តី អំពីប្រាក់ ពីមហាសេដ្ឋីនានា ដែលអាចប្តូរទស្សនៈរបស់អ្នក ទៅលើការធ្វើអាជីវកម្ម, ការវិនិយោគ, និងជោគជ័យ។

១. លោក Mark Zuckerberg នាយកប្រតិបត្តិ ក្រុមហ៊ុនហ្វេសប៊ុក

“គោលដៅរបស់ខ្ញុំ គឺមិនគ្រាន់តែបង្កើតក្រុមហ៊ុនមួយ  តែប៉ុណ្ណោះទេ។ មានមនុស្សជាច្រើន បានបកស្រាយទៅ លើប្រយោគខាងលើថា បើខ្ញុំមិនខ្វល់អំពីប្រាក់ចំណូល ឬប្រាក់ចំណេញ ឬ រឿងមួយក្នុងចំណោមរឿង ទាំងនោះទេ តើខ្ញុំបង្កើតក្រុមហ៊ុនមកធ្វើអ្វី? ប៉ុន្តែអ្វីដែលមិនក្រាន់តែ ជាក្រុមហ៊ុនមួយរបស់ខ្ញុំនោះ មានន័យថា “កសាងអ្វីមួយ​ដែលពិតជា ធ្វើឱ្យការផ្លាស់ប្តូរយ៉ាងធំធេង​​​ ពិតប្រាកដ ដល់ពិភពលោក” ។

២. អ្នកស្រី Meg Whitman នាយកប្រតិបត្តិ ក្រុមហ៊ុន Hewlett Packard Enterprise

«នៅពេលដែលអាជីវកម្មតូចមួយ បានរីកលូតលាស់ដូចជា eBay វានឹងធ្វើឲ្យមានឥទ្ធិពលជាច្រើន។ វាបង្កើតអាជីវកម្មខ្នាតតូច ផ្សេងៗទៀត ដែលផ្គត់ផ្គង់ឲ្យវា ជាមួយនឹងធនធានបញ្ញា, ទំនិញ, និងសេវាកម្ម»។

៣. លោក Warren​Buffett ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Berkshire Hathaway

“ខ្ញុំនឹងប្រាប់អ្នក ពីរបៀបដើម្បីក្លាយជាអ្នកមាន។ បិទទ្វារ។ ចូរមានការភ័យខ្លាច នៅពេលដែលអ្នកផ្សេងទៀត កំពុងមាន ភាពលោភលន់។ ចូរមានចិត្ដលោភលន់ នៅពេលដែលអ្នកដ៏ទៃ កំពុងមានភាពភ័យខ្លាច»។

៤. លោក Evan Spiegel ជានាយកប្រតិបត្តិ ក្រុមហ៊ុន Snap Inc

“មានមនុស្សតិចតួចណាស់ នៅលើពិភពលោកនេះ ដែលធ្វើ អាជីវកម្មដូចនេះ។ ខ្ញុំគិតថាការធ្វើអាជីវកម្ម សម្រាប់តែ រយៈពេលខ្លី គឺមិនគួរឱ្យចាប់អារម្មណ៍អ្វីឡើយ»។

៥. អ្នកស្រី Oprah Winfrey, មហាសេដ្ឋីអាជីវកម្ម

“មូលហេតុដែលខ្ញុំបានអាច ទទួលបានជោគជ័យ ខាងផ្នែក ហិរញ្ញវត្ថុដូចសព្វថ្ងៃ គឺការផ្តោត ការយកចិត្តទុកដាក់របស់ខ្ញុំ រាល់គ្រប់នាទី ​គឺមិនដើម្បីប្រាក់” ។

៦. លោក Michael Bloomberg នាយកប្រតិបត្តិ ក្រុមហ៊ុន Bloomberg LP

«ខ្ញុំគិតថា មនុស្សកាន់តែមានប្រាក់ កាន់តែចាយច្រើន។ ហើយបើគេ  មិនបានចាយច្រើនទេ គេនឹងយកប្រាក់នោះ ទៅវិនិយោគ ជាមិនខាន ហើយការវិនិយោគ វាជាវិធីមួយ នៃការបង្កើតការងារ សម្រាប់មនុស្សផងដែរ។ ឬ យើគួរតែ ដាក់ប្រាក់  ចូលទៅក្នុងមូលនិធិ ឬធនាគារ ដែលអាចទាញ យកចំណូល? យើងគួរតែត្រូវបានធ្វើដូច្នេះ”។

៧. លោក Larry Page សហស្ថាបនិកក្រុមហ៊ុន Google និងជានាយកប្រតិបត្តិនៃ ក្រុមហ៊ុនAlphabet Inc

«ប្រសិនបើយើងត្រូវបាន ជម្រុញលើកទឹកចិត្ត ដោយសារតែ ប្រាក់ យើងនឹងត្រូវបានលក់ ក្រុមហ៊ុនមួយនេះ ជាយូរមកហើយ ហើយប្រហែលជាបានដើរ លំហែរកំសាន្តតាមឆ្នេសមុទ្រ ជាបាត់ទៅហើយ”។

៨. លោក Jeff Jeff Bezos នាយកប្រតិបត្តិនៃក្រុមហ៊ុន Amazon

«ខ្ញុំគិតថាការសន្សំសំចៃ ជំរុញនូវការបង្កើតថ្មី បើទោះ បីជាត្រូវ ឆ្លងកាត់ឧបសគ្គជាច្រើនក្តី។ វិធីមួយក្នុងចំណោម វិធីជាច្រើន ដើម្បីទទួលបានគំនិតឆ្នៃប្រឌិតថ្មីៗ យើងត្រូវតែ ស្វែងរកអ្វី ដែលថ្មី។

៩. លោក Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google និងជាប្រធាននៃក្រុមហ៊ុន Alphabet Inc

«អ្នកតែងតែឮពាក្យមួយឃ្លាថា លុយមិនអាចទិញ សុភមង្គលបានឡើយ។ ប៉ុន្តែខ្ញុំតែងតែគិតនៅក្នុងចិត្តថា ប្រាក់ច្រើន អាចនឹងទិញសុភមង្គលបានខ្លះដែរ។ ប៉ុន្តែវាមិន ពិតទាំងអស់នោះទេ»។

១០. លោក Jack Ma ជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba Group

“សព្វថ្ងៃនេះ ការរកប្រាក់ គឺងាយស្រួលបំផុត ប៉ុន្តែការធ្វើឱ្យប្រាក់ មាននិរន្តរភាព ខណៈពេលដែល ត្រូវទទួលខុសត្រូវចំពោះសង្គម និងការកែលម្អលើពិភពលោក ឲ្យកាន់តែមានភាពល្អប្រសើរ គឺមានការលំបាក ខ្លាំងណាស់»។

១១. អ្នកស្រី Sara Blake ជាស្ថាបនិកនៃក្រុមហ៊ុន Spanx

“ប្រាក់ធ្វើឱ្យអ្នកកាន់តែដឹងថា ជានរណា”។

១២. លោក Michael Dell ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Dell Inc

“ខ្ញុំយល់ថា អ្នកត្រូវមានការយល់ដឹង លើផ្នែកសេដ្ឋកិច្ច នៃអាជីវកម្ម មួយជាមុនសិន មុនពេលដែលអ្នកបង្កើតយុទ្ធសាស្រ្ត ហើយអ្នកត្រូវយល់ពីយុទ្ធសាស្រ្ត មុនពេលដែលអ្នកមាន រចនាសម្ព័ន្ធចាត់តាំង។ ប្រសិនបើអ្នក មិនបានធ្វើលំដាប់វា មិនត្រឹមត្រូវ អ្នកនឹងប្រហែលជានឹងទទួលបានភាពបរាជ័យ “។

១៣. លោក Sheldon Adelson ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Las Vegas Sands Corporation

“ខ្ញុំមិនដែលគិតថា ខ្ញុំក្លាយជាអ្នកមាន។ វាមិនដែលឋិត នៅក្នុងចិត្តរបស់ខ្ញុំឡើយ។ អ្វីដែលពិតជាបាន លើកទឹកចិត្តខ្ញុំ គឺខ្ញុំព្យាយាម ដើម្បីសម្រេចអ្វីមួយ»។

ប្រភព៖ Business Insider ដោយ៖ មី សុវណ្ណ

loading...

Comments 0

Your email address will not be published. Required fields are marked *

សំដីពិត ១៣ឃ្លា អំពីអាជីវកម្ម និងប្រាក់ របស់មហាសេដ្ឋី – អ្នកត្រូវតែរៀន!

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format
ចុច Like ដើម្បីជោគជ័យ