រកចំណូលបាន ៣២លានដុល្លារ – Brian Wong សហគ្រិនជោគជ័យ វ័យ២៥ឆ្នាំ


លោក Brian Wong ដែលជា CEO ដ៏វ័យក្មេងម្នាក់មានអាយុត្រឹមតែ ២៥ឆ្នាំ ប៉ុណ្ណោះ តែលោកបានរកចំណូល ឲ្យក្រុមហ៊ុនរបស់ខ្លួនច្រើនជាង ៣២លានដុល្លារ ឯណោះ បន្ថែមពីលើនោះទៅទៀត លោកបានបាន ចែករំលែកបទពិសោធន៍ជាច្រើន របស់លោកនៅក្នុងសៀវភៅមួយ ដែលមានឈ្មោះថា ‘The Cheat Code’ ថាតើយុវជនបច្ចុប្បន្ន គួររៀនសូត្រអ្វីខ្លះ ហើយមិនគួរធ្វើអ្វីខ្លះ ដើម្បីទទួលបាននូវភាពជោគជ័យ ដូចជារូបលោក?

brian-wong

១. កុំយករឿងផ្ទាល់ខ្លួនពាក់ព័ន្ធជាមួយនឹងការងារ

អ្នកគួរតែរៀនបែងចែកឲ្យដាច់រវាងបញ្ហាផ្ទាល់ខ្លួននិងការងារ ដែលបញ្ហាផ្ទាល់ខ្លួននេះសំដៅទៅលើ បញ្ហាគ្រួសារ ស្នេហា ភាពតប់ប្រមល់ និងរឿងរ៉ាវជាច្រើនទៀតដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ។ ប្រាកដណាស់ បើជីវិតផ្ទាល់ខ្លួនរបស់អ្នកមានបញ្ហា នោះការសិក្សា ក៏ដូចជាការងាររបស់អ្នក នឹងទទួលការប៉ះពាល់ជាមិនខាន គ្រាន់តែថាតិចឬក៏ច្រើន ដែលហេតុនេះ ហើយទើបអ្នកត្រូវតែរៀនទប់ទល់វាឲ្យបាន។

២. ហ៊ានធ្វើនូវធ្វីដែលអ្នកដទៃមិនដែលហ៊ានធ្វើ

គ្មានអ្នកណាម្នាក់ចង់ធ្វើនូវអ្វីដែលខ្លួនឯងខ្លាចនោះទេ តែសម្រាប់អ្នក ប្រសិនបើអ្នកចង់ក្លាយជា មនុស្សម្នាក់ ដែលពូកែជាងខ្លួនឯងពី ម្សិលមិញ អ្នកត្រូវចាប់ផ្ដើមធ្វើអ្វីដែលអ្នកមិនដែលហ៊ានធ្វើពីមុនមក ព្រោះការធ្វើបែបនេះក៏ធ្វើឲ្យអ្នកទទួលបានទំនុកចិត្តមក លើខ្លួនឯងដោយអ្នកមិនបានដឹងខ្លួនផងដែរ។

៣. ស្គាល់ពីភាពខ្លាំងរបស់ខ្លួនឯង

គ្មាននរណាម្នាក់ដែលកើតមក ហើយគ្មានសមត្ថភាពធ្វើអ្វីនោះទេ ទោះបីជាអ្នកនោះជាមនុស្សពិការក៏ដោយ តែអ្វីដែលសំខាន់នោះគឺថាអ្នកស្គាល់ខ្លួនឯងច្បាស់ដែរឬទេ ដែលអាចស្គាល់ស៊ីជម្រៅរហូត ដល់ភាពខ្លាំងរបស់ខ្លួនឯងទៀត ថាអ្នកពូកែខាងអ្វីមួយ។ ទាល់តែអ្នកស្គាល់ពីភាពខ្លាំងរបស់អ្នក ទើបអ្នកយក វាទៅប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពបាន។

៤. មិនគួរ Online រហូតពេកនោះទេ

ខណៈពេលដែលអ្នកមានកិច្ចការ ជាច្រើនរង់ចាំអ្នកទៅបំពេញ អ្នកមិនគួរអង្គុយចុចទូរស័ព្ទ ឬមើលអ្វី កម្សាន្តច្រើនពេកនោះទេ ព្រោះថាបើអ្នកមានទម្លាប់ធ្វើបែបនេះរហូតមក ហើយមិនព្រមកែប្រែវាចេញ អ្នកនឹងមិនងាយនឹងមានថ្ងៃទទួលបាននូវភាពជោគជ័យនោះទេ ដោយសារតែពេលវេលារបស់អ្នកមានកំណត់ ហើយក៏មានតម្លៃផងដែរ ដែលអ្នកមិនគួរយកវាទៅធ្វើរឿង ដែលអត់ប្រយោជន៍ពេកនោះទេ៕

ប្រភព៖ Business-Cambodia

Comments 0

Your email address will not be published. Required fields are marked *

រកចំណូលបាន ៣២លានដុល្លារ – Brian Wong សហគ្រិនជោគជ័យ វ័យ២៥ឆ្នាំ

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme