CV និង Resume! ខុសគ្នាយ៉ាងម៉េចទៅ?


CV និង Resume ខុសគ្នាយ៉ាងម៉េច?

ចំណុចខុសគ្នាដំបូងគេ គឺ ទំហំ (ចំនួនសន្លឹក) និងអ្វីដែលសរសេរបញ្ចូល និងគេប្រើធ្វើអ្វីខ្លះ។ ទោះបីទាំងពីរនឹងប្រើសម្រាប់ដាក់ពាក្យសុំការងារក៏ដោយ តែមិនអាចសុទ្ធប្រើមួយណាក៏បានទេ។

cv vs. resume-TrovPan

CV ជាអ្វី?

ដូចគ្នានឹង resume តែ curriculum vitae (CV) បង្ហាញនូវបទពិសោធ និងជំនាញរបស់បុគ្គលណាម្នាក់
 និយាយអោយចំ CV មានទំហំវែងជាង resumes – យ៉ាងតិចក៏ ២ ទៅបីទំព័រដែរ។
CV មានបញ្ចូលព័ត៌ពីប្រវត្តិការសិក្សា បទពិសោធន៍បង្រៀន សញ្ញាបត្រ ការស្រាវជ្រាវ ការទទួលបានរង្វន់ ការបោះពុម្ពផ្សាយ(សៀវភៅជាដើម) បទបង្ហាញ និងស្នា ឬការសម្រេចផ្សេងៗទៀត. CV វែងជាង Resumeឆ្ងាយណាស់ ដោយមានរៀបរាប់ច្រើនពីប្រវត្តិរៀនសូត្រ ឬកម្រិតវប្បធម៌ ។

CV បែបសង្ខេបមានប្រមាណជា ២ទំព័រ ដែលសង្ខេបចេញពី CVពេញ។ CV បែបសង្ខេបជាវិធីមួយ ងាយក្នុងការប្រាប់ពីលក្ខណៈសម្បត្តិ និងជំនាញរបស់បុគ្គលម្នាក់។ ជួនកាល ស្ថាប័ន ឬអង្គការធំៗសួររកបែបសង្ខេប ដោយសារមានចំនួនដាក់ពាក្យច្រើន។

ចុះ Resumeជាអ្វីដែរ?

 Resume បង្ហាញពីកម្រិតវប្បធម៌ ប្រវត្តិការងារ លិខិតសម្គាល់ផ្សេងៗ ស្នាដៃ និងជំនាញផ្សេងៗ។  មានផ្នែកខ្លះដាក់ក៏បាន មិនដាក់ក៏បានដូចជា គោលដៅការងារ និងលក្ខណៈសម្បត្តិមុខតំណែងជាដើម។ Resumes ជាឯកសារស្នើរសុំការងារដែលគេសំណូមពរច្រើនជាងគេ។ .
Resume គួរតែសង្ខេបអោយខ្លី។

និយាយអោយចំ ទំហំយ៉ាងច្រើន១ទំព័រ តែអាចមានដល់២ទំព័រដែរ។  ជាញឹកញាប់ resumes មានបញ្ចូលព័ត៌មានត្រេៗ ដែលខ្លីងាយយល់។

Resumes មានច្រើនប្រភេទរួមមាន ១ គឺ chronological ប្រវត្តិការងារ  ២ គឺ functional ផ្ដោតលើបទពិសោធ និងជំនាញ ហើយទី៣ គឺផ្ដោតទាំងពីរ។ អញ្ចឹងអ្នកអាចជ្រើសរើសតាមប្រភេទណាមួយ ដើម្បីសរសេរដាក់ពាក្យបាន។

ប្រភព៖ BongSva

Comments 0

Your email address will not be published. Required fields are marked *

CV និង Resume! ខុសគ្នាយ៉ាងម៉េចទៅ?

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme