ចូរពន្យល់ពី បក្សសម្ព័ន្ធវ៉ាសូវី និងអង្គការកូមេកុង?


ពន្យល់ពី បក្សសម្ព័ន្ធវ៉ាសូវី និងអង្គការកូមេកុង៖

បក្សសម្ព័ន្ធវ៉ាសូវី៖ គឺជាអង្គការមួយ ដែលបង្កើតឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២៩៥៥ មានសមាជិកជា​ប្រទេសកុំមុយនីស នៅអឺរ៉ុបខាងកើត សម្រាប់ប្រឆាំងនឹងអង្គការអូតង់ របស់ពួកមូលធនអាមេរិច។ ប្រទេសជាសមាជិក មាន អាល់បានី, ប៊ុលការី, រ៉ូម៉ានី, ហុងគ្រី, ប៉ូឡូញ, ឆេហ្គាស្លូវាគី, និងសហភាពសូវៀត។

អង្គការកូមេកុង៖ គឺជាអង្គការជំនួញសេដ្ឋកិច្ច នៃបណ្តាប្រទេសក្រោម អាឡាព្យាបាលសហភាពសូវៀត។ ផលិតផល ដែលផលិតបានពីរោងចក្រ ប្រើប្រាសបានតែក្នុងស្រុក និងនៅតាមផ្សារ​ រវាងប្រទេសគ្នាឯង មិនអាចនាំចេញ ទៅលក់នៅទីផ្សារ ប្រទេសសេរីបានឡើយ។ ការរៀបចំសេដ្ឋកិច្ចរបស់ខ្លួន ត្រូវធ្វើតាមផែនការកម្ម និងត្រួតពិនិត្យ ដោយសហភាពសូវៀត តម្រូវតាមសេចក្តីត្រូវការរបស់ខ្លួន។

ប្រភព៖ សំណួរ-ចម្លើយ វប្បធម៌ទូទៅ

Leave a Reply

Your email address will not be published. Required fields are marked *

ចូរពន្យល់ពី បក្សសម្ព័ន្ធវ៉ាសូវី និងអង្គការកូមេកុង?

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme