កុំ​ប្រថុយ​នាំ​ខ្ញុំ​ទៅងាប់វើយ! – សម្ដេច ហ៊ុន សែន


loading...
  កំណត់ហេតុ៖ ការស្នើសុំ ក៏ដូចជាការព្រួយបារម្ភ របស់សម្ដេចនាពេលនេះ គឺ ធ្វើឡើងក្រោយពេលដែលលោក ជិះឧទ្ធម្ភាគចក្រ  ចូលរួមក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី នៅព្រឹកថ្ងៃទី២១ វិច្ឆិកានាព្រឹកមិញនេះ ជួបនិងស្ថានភាពអាកាសធាតុមិនល្អ។

សម្ដេច បានថ្លែងបញ្ជាក់ពីហេតុផលលើចំនុចនេះទៀតថា ៖

«បើហោះចេញពីភ្នំពេញមក គឺ អាប់រហូតហ្មង ពួកpilot គេអាចដឹង ក៏ប៉ុន្ដែដល់ពេលអាប់ យើងមើលមិនដឹង ហើយមើលទៅខាងក្រោម អត់ដឹងទីណាទៀត មិនដឹងថាវាព្រៃ ឬក៏វាវាល ប៉ុន្ដែយូរៗមើលឃើញប្រឡោះ ឃើញវាលស្រែ ឃើញអីចឹងទៅ ហើយមុនមកដល់មានបញ្ហាទៀត។ ចឹងថ្ងៃក្រោយ សូមអោយអ្នកខាងឧតុនិយម គេជួយមើលផង អត់ទេ តើយើងមិនធ្វើខ្លួនឯងគេ …»។

សម្ដេច ហ៊ុន សែន ថា៖

«អត់ទេ បើយើងមិនធ្វើខ្លួនឯង មិនធ្វើមែន អាណឹងគួរតែដឹងហើយ កុំប្រថុយនាំខ្ញុំទៅងាប់វើយ អាក្បាលអត់ជាប់មេឃ ជើងអត់ជាប់ដី ថាមិនស្រួល ត្រៀមឡានឱ្យហើយទៅ ហើយសួរទៅភ្នំពេញផង ហើយសួរទៅបង លឹម គានហោ មើល៍ ហោះបានឬមិនបាន អញមិនប្រថុយជិះទៅជាមួយទេ»។

ជាមួយគ្នានោះ សម្ដេច ហ៊ុន សែន  ក៏បានដាស់តឿន ដល់ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ឱ្យប្រុងប្រយ័ត្នចំពោះរឿងនេះទៀតផង។

សម្ដេច ហ៊ុន សែន៖

«យើងអត់ទទួលបាន ការជូនដំណឹងណាមួយ ពីក្រសួងធនធានទឹក និងឧតុនិយមទេ មុនៗ ឯកឧត្ដម លឹម គានហោ តែងតែ វាយព្យាករណ៍ទុកជាមុនថា ធ្វើដំណើរបាន ឬមិនបាន ហើយមានពពករបៀបណា តែលើកនេះអត់តែម្ដង ដែរជាធ្វេសប្រហែសមួយ នៃការធ្វើដំណើរ ហើយ ការធ្វើដំណើរប្រហែលជា ៣ភាគ៤ ធ្វើដំណើរលើពពក»។

បើតាម ការថ្លែងរបស់សម្ដេច ហ៊ុន សែន ប្រហែលជាលើកដំបូងហើយដែល នាយករដ្ឋមន្ត្រីខ្មែររូបនេះ ស្ថិតក្នុងស្ថានភាព អាសន្ន នៅពេលលោកធ្វើដំណើរ តាមអាកាស ចុះជួបពលរដ្ឋ ៕

loading...

Comments 0

Your email address will not be published. Required fields are marked *

កុំ​ប្រថុយ​នាំ​ខ្ញុំ​ទៅងាប់វើយ! – សម្ដេច ហ៊ុន សែន

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Meme
Upload your own images to make custom memes
Gif
GIF format
ចុច Like ដើម្បីជោគជ័យ