ហ្វេសប៊ុក, Microsoft, Twitter និង YouTube បានសន្យារួមដៃគ្នាកម្ចាត់ ព័ត៌មានភេរវកម្ម


ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីយប់មិញ, ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអនឡាញ ចំនួន ៤ បានប្តេជ្ញាចិត្ត ដើម្បី ទិន្នន័យជា រូបភាព ឬវីដេអូ ដែលក្រុមភេរវករ បានអំពាវនាវ ឲ្យមានការចូលរួមជាមួយសកម្មភាពហិង្សាភេរវកម្ម របស់ខ្លួនតាមតាមអនឡាញ។

សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖ «យើងសង្ឃឹមថា ការសហការគ្នានេះ នឹងនាំឱ្យមានប្រសិទ្ធិភាព នៃការប្រឆាំងនឹង អំពើភេរវកម្មនានា ដូចដែលយើងបានបន្ត ការពង្រឹងគោលការណ៍របស់យើង ដើម្បីជួយទប់ស្កាត់បញ្ហាជាសាកល សង្កត់លើបណ្តាញនៃមាតិកា ឬព័ត៌មានភេរវកម្ម “។

ក្នុងគោលបំណងដើម្បីសម្រាល ដល់ការព្រួយបារម្ភណ៍លើឯកជនភាព, ក្រុមហ៊ុនទាំងនេះ បាននិយាយថា អត្តសញ្ញាណជាលក្ខណៈនៃឯកជនភាព របស់អ្នកប្រើប្រាស់ និងព័ត៌មានជាប់ពាក់ព័ន្ធ នឹងមិនត្រូវបានចែកចាយបន្ត ឬលុបចោលដោយស្វ័យប្រវត្តិឡើយ។

ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ ត្រូវបានជំរុញឱ្យដោយរដ្ឋាភិបាល ដើម្បីធ្វើការបន្ថែមទៀត ដើម្បីដោះស្រាយមាតិកា ឬព័ត៌មានជ្រុលនិយម ដែលកំពុងរីករាលដាល នៅលើបណ្តាញផ្សព្វផ្សាយសង្គម ហើយនៅក្នុងខែមករាខាមុខនេះ (មករា ២០១៧) ក្រុមហ៊ុនទាំងបួននឹងបានពិភាក្សាបញ្ហានេះ នៅឯសេតវិមានប្រធានាធិបតី សហរដ្ឋអាមេរិច។

Facebook-Microsoft-Twitter-and-YouTube-pledge-to-tackle-terror-content-TrovPan

ប្រភព៖ www.campaignlive.co.uk

 

Leave a Reply

Your email address will not be published. Required fields are marked *

ហ្វេសប៊ុក, Microsoft, Twitter និង YouTube បានសន្យារួមដៃគ្នាកម្ចាត់ ព័ត៌មានភេរវកម្ម

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme