គ្រូទាយតាមហ្វេសប៊ុក! ល្បួងបាននារីម្នាក់ សុតបញ្ចូលទីបាន​៥​ដង ក្នុងរយៈពេល ២ម៉ោង!


បុរសម្នាក់ត្រូវបានក្រុមគ្រួសារនារីម្នាក់ ដេញតាមចាប់តាំងពីខេត្តកំពង់ស្ពឺ រហូតដល់រង្វង់មូលចោមចៅ ទើបចាប់ខ្លួនបាន កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ យកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ចោមចៅ រាជធានីភ្នំពេញ ៖ ។

ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ចោមចៅបានឲ្យដឹងត្រួសៗថា បុរសដែលត្រូវគេចាប់ខ្លួន យកមកប្រគល់ឲ្យនេះឈ្មោះ ភុន សុខអេង អាយុ៣៤ឆ្នាំ មានមុខរបរជាគ្រូទាយតាមហ្វេសប៊ុក មានទីលំនៅភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពបានឲ្យដឹងទៀតថា ដំណើររឿងដំបូង គឺនារីវ័យក្មេងម្នាក់អាយុ ២៣ ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ បានឲ្យគ្រូទាយខាងលើពីប្រជ្រុយនៅលើដើមទ្រូងរបស់នាង ហើយគ្រូទាយទាយថា ប្រជ្រុយនៅ ដើមទ្រូងជាប្រជ្រុយ ដែលនាំគ្រោះថ្នាក់ដល់សាច់ញាតិជាច្រើននាក់ ។ បន្ទាប់ ពីទំនាក់ទំនងតាមឆាត ហ្វេសប៊ុករយៈពេលប្រមាណជាកន្លះខែ គ្រូទាយរូបនោះក៏លួងលោមនារីវ័យក្មេងរូបនោះថា ទាល់តែរួមរ័ក ជាមួយគ្រូទាយ ទើបអាចកាត់គ្រោះបាន ។

សមត្ថកិច្ចបន្តថា ដោយការលួងលោមរបស់គ្រូទាយ និងដោយខ្លាចមានគ្រោះថ្នាក់ដល់សាច់ញាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នារីរងគ្រោះក៏ទៅផ្ទះគ្រូទាយនោះ ដើម្បីកាត់គ្រោះ ដោយត្រឹមតែរយៈពេល២ម៉ោងសោះ  គ្រូទាយរូបនោះបានរួមរ័ក ជាមួយនារីវ័យក្មេងរូបនោះបានសម្រេចរហូត ដល់ទៅ៥ដងឯណោះ ។

ប្រភពបញ្ជាក់ទៀតថា បន្ទាប់ពីនារីរងគ្រោះបាត់ខ្លួន១យប់ ក្រុមគ្រួសារក៏សួរដេញដោលទើបដឹងការពិត ក៏ធ្វើការស្រាវជ្រាវតាមរកគ្រូទាយរូបនោះ ស្រាប់តែនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបដឹងថា គ្រូទាយរូបនោះទៅភ្នំពេញ ក៏នាំគ្នាដេញតាមចាប់តាំងពី ខេត្តកំពង់ស្ពឺរហូតដល់រង្វង់មូលចោមចៅ ទើបចាប់ខ្លួនបានយកទៅប្រគល់ ឲ្យសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ចោមចៅតែម្តង ។

គ្រូទាយតាមហ្វេសប៊ុក_ត្រូវប៉ាន់

គ្រូទាយតាមហ្វេសប៊ុក_ត្រូវប៉ាន់

សមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ចោមចៅបានឲ្យដឹងថា ពេលនេះជនសង្ស័យជាគ្រូទាយត្រូវបានឃាត់ខ្លួន និងកំពុងធ្វើការសាកសួរនៅឡើយ ៕

ប្រភព៖ កោះសន្តិភាព

Comments 0

Your email address will not be published. Required fields are marked *

គ្រូទាយតាមហ្វេសប៊ុក! ល្បួងបាននារីម្នាក់ សុតបញ្ចូលទីបាន​៥​ដង ក្នុងរយៈពេល ២ម៉ោង!

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme