ម្ចាស់​បទ​ Gangnam Style​ លោក​ PSY​ មក​ទស្សនា​កិច្ច​នៅទឹកដី​​​អង្គរ


ខេត្តសៀមរាប៖ តារាល្បីលំដាប់ពិភពលោក ម្ចាស់បទ Gangnam Style លោក PSY ដែលជាជនជាតិកូរ៉េ នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០១៦នេះបានមកទស្សនានៅទឹកដីវប្បធម៌ប្រវត្តិសាស្រ្តដ៏ល្បីរន្ទឺ គឺតំបន់រមណីយដ្ឋានអង្គររបស់កម្ពុជា ។តាមរយៈរូបភាពរបស់លោក PSY ដែលបានថតជាមួយកុមារ និងយុវជនកម្ពុជា ព្រមទាំងភ្ញៀវអន្តរជាតិផ្សេងៗទៀតនៅមុខប្រាសាទអង្គរវត្តនេះ បានធ្វើឲ្យពួកគេមានអារម្មណ៍រំភើបចិត្តជាខ្លាំង ចំពោះវត្តមានលោកនៅទឹកសុវណ្ណភូមិរបស់កម្ពុជាមួយនេះ។

gangnam-style%e2%80%8b-psy-at-angkor-siem-reap

gangnam-style%e2%80%8b-psy-at-angkor-wat

gangnam-style%e2%80%8b-%e1%9e%9b%e1%9f%84%e1%9e%80%e2%80%8b-psy

រូបភាពដ៏គួរឲ្យចាប់អារម្មណ៍និងភ្ញាក់ផ្អើលមួយនេះ នឹងអន្ទឹងចិត្តភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ជាពិសេសតារាល្បីៗដទៃទៀត ឲ្យមកទស្សនាកាន់តែច្រើនថែមទៀតនៅតំបន់ប្រាង្គប្រាសាទបុរាណ ដែលគោលដៅទេសចរណ៍ដ៏មានសក្តានុពលនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ kqube

Comments 0

Your email address will not be published. Required fields are marked *

ម្ចាស់​បទ​ Gangnam Style​ លោក​ PSY​ មក​ទស្សនា​កិច្ច​នៅទឹកដី​​​អង្គរ

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme