របៀបជ្រើសរើស ជំនាញសិក្សានៅសាកលវិទ្យាល័យ


ជ្រើសរើសមហាវិទ្យាល័យ ដែលមានទីផ្សារការងារ ឬ​ តាមចិត្តស្រឡាញ់? មហាវិទ្យាល័យមានន័យថា ផ្នែកធំៗនៃមុខវិជ្ជា ឬជំនាញរួមណាដែលនិស្សិតត្រូវរៀននៅសាកលវិទ្យាល័យ  ឧទាហរណ៍ មហាវិទ្យាល័យ ទេសចរណ៌ និង បដិសណ្ឋារកិច្ច ចែកជាជំនាញ ឬឯកទេសតូចៗទៀត ដូចជា៖

  • គ្រប់គ្រងទេសចរណ៍
  • គ្រប់គ្រងទេសចរណ៍និង បដិសណ្ឋារកិច្ច
  • គ្រប់គ្រងសណ្ឋាគារ​ និង បដិសណ្ឋារកិច្ច
  • គ្រប់គ្រងទេសចរណ៍ និងការធ្វើដំណើរ
  • គ្រប់គ្រងម្ហូបអាហារ

ទីផ្សារការងារ  មានន័យថាការងារដែលនៅលើ ទីផ្សារត្រូវការច្រើន ឬមិនសូវត្រូវការ ឬសំបូរ ឬមិនសំបូរ ឬនិយមច្រើន ឬមិនសូវនិយមក្នុងសង្គម… និយមន័យអាចមិនត្រឹមត្រូវ ទាំងស្រុងទេ តែសម្រាយដើម្បីអោយងាយយល់

 គិតលើទីផ្សារ

  • អ្នកមានឱកាសការងារច្រើន ឬទីផ្សារការងារចង្អៀតខ្លាំង ព្រោះនិស្សិតភាគច្រើនសម្រុករៀនឯកទេសដូចគ្នា ពិបាករកស្ថាប័នការងារ ឬការងារផ្ដល់ប្រាក់ខែទាប មានការប្រកួតប្រជែងច្រើន
  • ការអភិវឌ្ឍន៍ខ្លួនមានពុំសូវរលូន ឬរៀនមិនទៅមុខ
  • ពុំសូវមានការដុះគំនិតច្រើនលើឯកទេសនោះ ឬពុំសូវមានភាពច្នៃប្រឌិត

គិតលើចំណង់ចំណូលចិត្តខ្លួន

  • អ្នកអាចនឹងពុំសូវមានទីផ្សារការងារ តែអាចរកបាន ចាំថាកាន់តែមិនសូវមានអ្នកឯកទេសដូចអ្នកច្រើន អ្នកនឹងមានឱកាសច្រើន ដែលស្ថាប័នផ្សេងៗត្រូវការ គេសឹងទេដណ្ដើមគ្នាទៅហើយ
  • តែអ្នកពេលរៀនឯកទេសដែលអ្នកចូលចិត្ត វាធ្វើអោយអ្នករៀនឆាប់បាន អ្នកតែងតែមានគំនិតច្រើនក្នុងការស្រាវជ្រាវ ដើម្បីអភិវឌ្ឍបន្ថែម
  • អ្នកមានភាពច្នៃប្រឌិតច្រើន អ្នកអាចបំបែកគំនិតអាចបង្កើតការងារដោយខ្លួនឯងក៏ថាបាន

របៀបជ្រើសរើស ជំនាញសិក្សានៅសាកលវិទ្យាល័យ-TrovPan

យោងតាមបទពិសោធន៍ និងការមើលឃើញជាក់ស្ដែង យើងសូមអោយអ្នកជ្រើសយក ជំនាញ ដែលអ្នកស្រឡាញ់ ឬអ្នកគិតថាអ្នកអាចតស៊ូបាន ព្រោះវាជាប់ទាក់ទងនឹងទេពកោសល្យរបស់អ្នក ដែលអ្នកនឹងអភិវឌ្ឍន៍រហូតពេលមួយជីវិត។

Comments 0

Your email address will not be published. Required fields are marked *

របៀបជ្រើសរើស ជំនាញសិក្សានៅសាកលវិទ្យាល័យ

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Meme
Upload your own images to make custom memes
ចុច Like ដើម្បីជោគជ័យ