ថាម៉េច! Honda Dream ស៊េរី ០១៧ ចេញលក់ហើយ? ថ្លៃប៉ុន្មាន?


ម៉ូតូ Honda Dream ស៊េរីឆ្នាំ ២០១៧ ដែលប្រិយមិត្តនិយមហៅថា អាសង់ បានប្រកាសចេញរូបរាងជាផ្លូវការហើយកាលពីយប់មិញ និងនៅរសៀលនេះក៏បានបញ្ចេញលក់នៅតាមហាងចែកចាយលក់បន្តមួយចំនួនក្នុងទីក្រុងភ្នំពេញ។

បើតាមការលើកឡើងរបស់ម្ចាស់ហាងលក់ម៉ូតូមួយកន្លែងនៅម្ដុំគីរីរម្យបានប្រាប់ឲ្យដឹងថា អាសង់ស៊េរីឆ្នាំ ២០១៧ ដាក់លក់ក្នុងតម្លៃប្រហែល ២១៥០ ដុល្លារ

ហុងដាឌ្រីមនេះ បានបំពាក់ជាមួយកម្លាំងម៉ាស៊ីន ១២៥ សេសេនេះ មានកុងតាក់ភ្លើង សាក់សុី កុងតាក់បញ្ឆេះ និងតួខ្លួនមិនខុសពីស៊េរីមុនប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ផ្លាក ក Dream មានគម្របការពារមួយជាន់ទៀត មិនឲ្យផ្លាតពន្លឺខ្លាំង មានបំពាក់ភ្លើងចង្កៀងមុខប្រភេទ LED និងមានអំពូលតូចៗប្រាំគ្រាប់ជាប្រភេទអំពូលភ្លឺពេលថ្ងៃ DRL (Daytime Running Light) ដែលធ្វើឲ្យអ្នកបើកបរអាចមើលឃើញគ្នាពីចម្ងាយជាវិធីអាចជួយកាត់បន្ថយគ្រោះថ្នាក់មួយដ៏ល្អបំផុត ដូចជាការបើកបរក្នុងពេលបញ្ច្រាសទិសគ្នា ពេលមានធូលីដីហុយខ្លាំង ពេលចុះអ័ព្ទ ពេលមានផ្សែង ពេលភ្លៀងធ្លាក់ ឬពេលមេឃងងឹត។

honda-dream-2017-price-2150_picture

honda-dream-2017-price-2150_photo honda-dream-2017-price-2150

អ្វីគេចាប់អារម្មណ៍សម្រាប់ម៉ូតូហុងដាឌ្រីម ០១៧ គឺការផ្លាស់ប្ដូរតែមថ្មីពណ៌ស លាយក្រហមដែលអាចបញ្ចេញពន្លឺចែងចាំងដូចហ្គាឡាក់ស៊ី រួមទាំងការបន្ថែមពណ៌ថ្មីពណ៌មាស ដែលតាមក្រុមហ៊ុនបានបញ្ជាក់ក្នុងថ្ងៃសម្ពោធថាពណ៌មាសនេះចំនួនលក់មានកំណត់៕

Comments 0

Your email address will not be published. Required fields are marked *

ថាម៉េច! Honda Dream ស៊េរី ០១៧ ចេញលក់ហើយ? ថ្លៃប៉ុន្មាន?

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme