វិធី ៣យ៉ាង ដើម្បីធ្វើទីផ្សារ អចលនទ្រព្យ


ទីផ្សារអចលនទ្រព្យ គឺមិនមែនជាកិច្ចការ ដែលអ្នកធ្វើម្តងរួចរាល់នោះទេ។ វាជាកិច្ចការ ដែលអ្នកត្រូវធ្វើ ជាបន្តបនទប់។ ចូរគិតថា ទីផ្សារ គឺដូចជា “ការបរិភោគអាហារ និងការហាត់ប្រាណ” ដែលវាជាផ្នែកមួយ នៃអាជីវកម្មរបស់អ្នក។ អ្នកមិនអាចបរិភោគផ្លែប៉ោមមួយផ្លែ ឬទៅហាត់ប្រាណម្តង ហើយរំពឹងថាទទួលបាន សាច់ដុំ និងថាមពល ដូចដែលអ្នករំពឹងទុកឡើយ។ មិនថាអ្នកពូកែក្នុងការលក់អចលនទ្រព្យប៉ុណ្ណាទេ, អ្នកនឹងមិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើអ្នកមិនបន្តធ្វើទីផ្សារ ឲ្យមានប្រសិទ្ធិភាពទេនោះ។

១. កសាងយុទ្ធសាស្រ្តទីផ្សារ
អ្នកត្រូវស្វែងយល់ពីអតិថិជនរបស់អ្នកជានិច្ច។ អតិថិជន គឺជាចំណុចបង្គោលនៃ អាជីវកម្មអចលនទ្រព្យ របស់អ្នក, ដូច្នេះអ្នកចាំបាច់ត្រូវយល់ដឹងអំពីពួកគេ ហើយអ្វីដែលជំរុញទឹកចិត្ដពួកគេ ក្នុងការទិញអចលនទ្រព្យ, ដូច្នេះអ្នកអាចបំពេញតម្រូវការរបស់អតិថិជនបាន។ ការផ្តល់ឱកាសឱ្យអតិថិជនអំពីការ “សាកល្បងប្រើប្រាស់ សេវារបស់អ្នក” អាចជាផ្នែកមួយ ដែលឥទ្ធិពលល្អបំផុតនៅក្នុងវិស័យអចលនទ្រព្យ។

អ្នកគួរតែសួរខ្លួនឯងនូវសំណួរសំខាន់ៗមួយចំនួន ទៅលើប្រភេទនៃអតិថិជន ដែលចំណាយប្រាក់ជាមួយនឹង អាជីវកម្មរបស់អ្នក ដូចជា៖ តើពួកគេ គឺជាអ្នកមាន ឬអ្នកក្រ? ទទួលបានការអប់រំ ឬអត់? ក្មេង ឬចាស់? នៅលីវ, មានគ្រួសារហើយ ឬចូលនិវត្តន៍? ប្រុស ឬស្រី? ពួកគេទិញជាល្ខណៈអាជីវកម្ម ឬបុគ្គល? ជាអ្នកទិញ ឬអ្នកលក់? ក្រុមអតិថជនទាំងនេះ នឹងប៉ះពាល់ដល់ការប្រើប្រាស់ភាសា ឬសារនៅក្នុងទីផ្សាររបស់អ្នក។

ធ្វើការវិភាគ SWOT ។ SWOT សំដៅលើ ចំណុចខ្លាំង, ចំណុចខ្សោយ, ឱកាស, និងការគំរាមកំហែង នានាដែលកើតមានឡើងចំពោះអាជីវកម្មរបស់អ្នក។ អ្នកអាចប្រើ ការវិភាគ SWOT ដើម្បីបង្កើតយុទ្ធសាស្រ្ត ប្រគួតប្រជែងជាមួយ អ្នកមានអាជីវកម្មដូច ឬស្រឌៀងនឹងអ្នក ហើយវាក៏អាចប្រើប្រាស់សម្រាប់ កិច្ចការទីផ្សារ ផងដែរ។ ការវិភាគ SWOT ជាដំណាក់កាលដំបូង ដែលគួរតែត្រូវបានធ្វើ មុនពេលការធ្វើផែនការទីផ្សារ របស់អ្នក។  វាអាចជួយអ្នក ឲ្យបានយល់ច្បាស់ អំពីអាជីវកម្មរបស់អ្នក ហើយវាអាចបង្កើនសមត្ថភាពរបស់អ្នក ក្នុងការកំណត់អត្តសញ្ញាណអតិថិជនរបស់អ្នកបានយ៉ាងល្អបំផុត។ គោលដៅនៃការវិភាគ SWOT គឺដើម្បីប្រែក្លាយភាពចំណុចខ្សោយ  ឲ្យទៅជាភាពខ្លាំង និងការគំរាមកំហែង  ឲ្យទៅជាឱកាស។

swot

២. ប្រើបច្ចេកទេសទីផ្សារតាមបែបប្រពៃណី

លោកអ្នកជាប្រើប្រាស់ គេហទំព័រក្នុងស្រុក ដូចជា Yellow Page ឬក៏គេហទំព័ត៌ដែលចុះផ្សាយព័ត៌មាននានា ដោយឥតគិតថ្លៃ។ ក្រៅពីនេះ អ្នកអាចផ្ញើសារ (សំបុត្រ) ដោយផ្ទាល់ទៅកាន់អតិថិជនរបស់អ្នក ការប្រើសំបុត្រដោយផ្ទាល់ គឺជាវិធីមួយ ដែលអាចផ្ញើសារបានច្រើន ទៅកាន់តិថិជនច្រើន បានយ៉ាងឆាប់ រហ័ស។ ខាងក្រោម ជាវិធីសាស្រ្តដែលអ្នកអាចប្រើប្រាស់៖

  • តេទៅកាន់អតិថិជនរបស់អ្នកតាមរយៈទូរស័ព្ទ (make a call)
  • ផ្សាយបាណិជ្ជកម្មតាមការសែត និងទស្សនាវដ្តី (newspaper and magazine)
  • បង្កើតព្រឹតិ្តបត្រព័ត៌មាន (Newsletter)
  • ផ្សាយពាណិជ្ជកម្មលើកូនសៀវភៅលេខទូរស័ព្ទ ឬផែនទី (phone book and map  pocket guide)
  • ផ្សាយពាណិជ្ជកម្មតាមស្លាកសញ្ញាតាមផ្លូវ ឬផ្ទាំងប៉ាណូ (ads on sign and billboard)
  • ផ្សាយពាណិជ្ជកម្មតាវិទ្យុ និងទូរទស្សន៍ (ads on radio and TV)
  • បង្កើតកម្មវិធី ណែនាំអតិថិជន (មានន័យថា អតិថិជនចាស់ អាចណែនាំអតិថិជនថ្មី ដើម្បីមកទិញសេវារបស់អ្នក) (use clients referral program)
  • ផ្ញើកាដូជូន អតិថិជនរបស់អ្នក (offer gifts to potential clients)
  • ចងបណ្តាញអាជីវកម្ម (network)
  • ចូលរួមកិច្ចប្រជុំជាមួយឈ្មួញកណ្តាល (attend brokers meeting)

៣. ប្រើប្រាស់បច្ចេកទេសទីផ្សារឌីជីថល

ទីផ្សារអនឡាញ

ខាងក្រោមនេះ ជាវិធីសាស្រ្ត ដែលអ្នកអាចប្រើប្រាស់សម្រាប់ ទីផ្សារឌីជីថល

  • បង្កើតគេហទំព័រផ្ទាល់ខ្លួន (Website)
  • ប្រើប្រាសបណ្តាញផ្សព្វផ្សាយសង្គម (social media/networking)
  • ប្រើប្រាស់យុទ្ធនាការតាមអ៊ីម៉ែល (Email campaign)
  • បង្កើត app

អត្ថបទ៖ ត្រូវប៉ាន់,  ដោយ៖  មី សុវណ្ណ

 

Comments 0

Your email address will not be published. Required fields are marked *

វិធី ៣យ៉ាង ដើម្បីធ្វើទីផ្សារ អចលនទ្រព្យ

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Meme
Upload your own images to make custom memes
ចុច Like ដើម្បីជោគជ័យ