​សំណួរ​ ៥យ៉ាង អ្នកត្រួវសួរខ្លួនឯង​ ដើម្បី​​ក្លាយជា​សហគ្រិន​​ជោគជ័យ


loading...

មនុស្ស​ម្នាក់ៗ​តែងមាន​ក្តី​ស្រមៃ​របស់ខ្លួន​ផ្សេងៗ​គ្នា​។ អ្នកខ្លះ​មានបំណង​ចង់​ក្លាយជា​វេជ្ជបណ្ឌិត មេធាវី វិស្វករ សេដ្ឋវិទូ​។​ល​។ ឯ​អ្នក​ខ្លះទៀត​មានបំណង​ចង់​បង្កើត​អាជីវកម្ម​ ណាមួយ​ដោយ​ខ្លួនឯង ដោយ​អាជីវកម្ម​នោះ អាចជា​អាជីវកម្ម​ផ្គត់ផ្គង់​ទំនិញ ឬ អាជីវកម្ម​ផ្តល់​សេវាកម្ម​ក្នុង​វិស័យ​ណាមួយ​ក្តី​។ ជាការ​ពិតណាស់ អ្នកនឹង ត្រូវបាន​ចាត់ទុកថា​ជា ​សហគ្រិន​មួយរូប​នៅពេល ដែល​អ្នក​បាន​បង្កើត និង គ្រប់គ្រង​អាជីវកម្ម​មួយ​ដោយ ខ្លួនឯង​។ សហគ្រិនភាព គឺជា​កិច្ចការ​មួយ​ ដែល​មានការ​ប្រឈម​ខ្ពស់​ នឹង​ហានិភ័យ​នៃ​ការបរាជ័យ​ប្រសិនបើ​អ្នក មិនបាន​ត្រៀមខ្លួន​ឱ្យបាន​ល្អ​នោះទេ​។

សហគ្រិនជោគជ័យ ជាបុគ្គលដែលចូលចិត្តទាំងអនុវត្ត និងកែនមនុស្សឲ្យចូលរួមជាមួយ អាជីវកម្មរបស់ខ្លួនជានិច្ច។

ហសគ្រិនជោគជ័យ

ដើម្បី​ត្រៀមខ្លួន​ក្លាយជា​សហគ្រិន​ដ៏​ជោគជ័យ អ្នក​គួរ​សួរ​ខ្លួនឯង​នូវ​សំនួរ ទាំង ៥ ខាងក្រោម​នេះ​៖

១. តើ​អ្នក​បាន​ត្រៀមខ្លួន​សម្រាប់​សហគ្រិនភាព​ហើយ​ឬ​នៅ​? (Have You Prepared for Entrepreneurship)

​ ​អ្នក​ប្រហែលជា​មានបំណង​ចង់​ក្លាយជា​សហគ្រិន​មួយរូប​ដោយ​គិតថា​ថ្ងៃ​ណាមួយ​អ្នកនឹង​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​។ សហគ្រិនភាព​គឺជា​កិច្ចការ​មួយ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ជាខ្លាំង​នៅលើ​សាកលលោក ទាំងមូល​នាពេល​បច្ចុប្បន្ននេះ ជាពិសេស​ខណៈពេលដែល​មានការ​លេចឡើង​នូវ​ភាពជោគជ័យ​ដ៏​មហិមា​របស់ សហគ្រិន​វ័យក្មេង​មួយចំនួន ដូចជា ម៉ាក ហ្សា​ក​ឃ័​រ​ប៊ើ​ច (Mark Zuckerberg) ដាស​ទីន មូស​កូ​វីត​ហ្ស (Dustin Moskovitz) អេ​ន​ឌ្រូ ម៉ា​សិន (Andrew Mason) ម៉ា​ទ្យូ មូ​លិ​ន​វេច (Matthew Mullenweg) និង សហគ្រិន​វ័យក្មេង​របស់​កម្ពុ​ជាមួយ​ចំនួន​ដូចជា ចាង ប៊ុន​លាង (​ស្ថា​និក Brown Coffee) សុខ ស​ភ​មង្គល (​ស្ថា​និក Codingate)​។​ល​។ ភាពជោគជ័យ​របស់​អ្នក​ទាំងនោះ កើតមានឡើង​ដោយសារតែ​ក្តី​ស្រមៃ​ប្រកប ដោយ​ទស្សនវិស័យ ព្រមទាំង​ការត្រៀមខ្លួន​ដ៏​ល្អ​ផងដែរ​។ សហគ្រិន​ជោគជ័យ​តែងតែ​ចំណាយពេល​ជាច្រើន ដើម្បី អភិវឌ្ឍ​នូវ​ផ្នត់គំនិត​អាជីវកម្ម​របស់​ពួកគេ ដើម្បី​ត្រៀមខ្លួន​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ឧបសគ្គ​ទាំងឡាយ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។ ដូច្នេះហើយ ដើម្បី​អាចនឹងទទួល​បាន​ជោគជ័យ​នៅក្នុង​កិច្ចការ អាជីវកម្ម​របស់​អ្នក អ្នក​គួរ​គប្បី​សួរ​ខ្លួនឯង​ថា តើ​អ្នក​បាន​ត្រៀមខ្លួន​ដើម្បី​ក្លាយជា​សហគ្រិន​មួយរូប​ហើយ​ឬ​នៅ​?

២. តើ​គំនិត​អាជីវកម្ម​របស់​អ្នក​អាចទៅរួច​ដែរឬទេ (Is Your Idea Viable)?

​ ​គំនិត​រាប់ពាន់​លាន​តែងតែ​កើតមាន​ឡើងជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​គំនិត​ទាំងអស់​មិនមែន​សុទ្ធតែ​អាច​យក មកប្រើប្រាស់​នៅក្នុង​អាជីវកម្ម​​បាន​​នោះឡើយ​។ សហគ្រិន ​គឺជា​ប្រភេទ​មនុស្ស​ដែលមាន​គំនិត​ច្រើន​ពាក់ព័ន្ធ​ទៅនឹង ការប្រកប​អាជីវកម្ម ដែល​គំនិត​ទាំងនោះ​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន ឬ អន់ថយ​របស់​អាជីវ​កម្ម​មួយ​។ ដូច្នេះហើយ ប្រសិនបើ​អ្នកមាន​បំណង​ចង់​ក្លាយជា​សហគ្រិន​ដ៏​ជោគជ័យ​មួយរូប អ្នក​គួរតែ​ចំណាយពេល​ក្នុងការ​ស្វែងយល់​ពី គំនិត​អាជីវកម្ម​របស់​អ្នក​ឱ្យបាន​ល្អិតល្អន់​ជាមុនសិន​។ សំនួរ​មួយចំនួន​ដែល​អាច​ប្រើប្រាស់​ដើម្បី​សួរ​ខ្លួនឯងបាន ដូចជា​៖ តើ​គំនិត​របស់​អ្នក​អាច​ត្រូវបាន​បង្កើតឡើង​ប្រកបដោយ​ប្រសិទ្ធិភាព​ដែរឬទេ​? តើ​គំនិត​នោះ​មាន​ទីផ្សា ដែរឬទេ​? តើ​អ្នកណា​ជា​គូរ​ប្រ​គួ​ត​ប្រជែង​ដ៏​មាន​សក្តានុពល​របស់​អ្នក​?

៣. តើ​អ្នក​បាន​ពិភាក្សា​ជាមួយ​អ្នកណាម្នាក់​ហើយ​ឬ​នៅ​? (Have You Talked to Others?)

​ ​ប្រសិនបើ​អ្នក​កំពុង​គិត​អំពី​ការបើក​ក្រុមហ៊ុន​មួយ រឿង​ដំបូង​បំផុត​ដែល​អ្នក​គួរតែ​ធ្វើ​គឺ​ពិភាក្សា​ជាមួយ អ្នកណាម្នាក់ ឬ​បុគ្គល​ដទៃ​ផ្សេងទៀត​។ ពិភាក្សា​ជាមួយ​ដៃគូរ​របស់​អ្នក មិត្តភក្តិ គ្រូ និង សហគ្រិន​ដទៃ​ផ្សេង ទៀត​។ ការណ៍​នេះ​នឹង​ជួយ​ឱ្យ​អ្នក​អាច​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​គ្រប់គ្រង​ហានិភ័យ​ណាមួយ​។ ការពិភាក្សា​មិន ត្រឹមតែ​ជួយ​ឱ្យ​អ្នកដឹង​ពី​ថា​តើ​សហគ្រិនភាព​ជះឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក​យ៉ាងណា​នោះទេ ប៉ុន្តែ​វា​ថែមទាំង ជួយ​ឱ្យ​អ្នក​ពង្រីក​នូវ​គំនិត​អា​ជី​កម្ម​របស់​អ្នក​បាន​ទៀតផង​។

៤. តើ​អ្នកដឹង​ពី​របៀប​ទាញយក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ដែរឬទេ​? (Do You Know How to Leverage Technology?)

​ ​នៅក្នុង​សតវត្ស​ទី​២១​នេះ បច្ចេកវិទ្យា​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ប្រតិបត្តិការ​អាជីវកម្ម ទាំង​នៅក្នុង​តប​ន់ និង សាកលលោក​។ ជាក់ស្តែង ក្រុមហ៊ុន អា​លី​បា​បា (Alibaba) របស់លោក ចេក ម៉ា (Jack Ma) ក្រុមហ៊ុន អា​ម៉ា​ហ្សូ​ន (Amazon.com) របស់លោក ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos) និង ក្រុមហ៊ុន អ៊ី​បេ (eBay) របស់លោក ព្យែ អូ​មី​ត្យា (Pierre Omidyar) ជាដើម សុទ្ធតែ​បាន​ប្រើប្រាស់ បច្ចេកវិទ្យា​អ៊ី​ន​ធ័​រ​និ​ត (Internet) ដើម្បី​ប្រកប​អាជីវកម្ម ហើយ​បាន​បង្កើត​ប្រាក់ចំណូល​រាប់ពាន់​លាន​ដុល្លារ ទៅក្នុង​ក្រុមហ៊ុន​របស់​ពួកគេ​។ ជាកា​ពិតណាស់ ក្រៅពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​សិក្សា​ពី​អាជីវកម្ម​របស់​អ្នក ទាំង​ផ្នែក​ខាងក្នុង និង ផ្នែក​ខាងក្រៅ អ្នក​ចាំបាច់​ត្រូវតែ​រៀនសូត្រ​ពី​របៀប​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ធ្វើឱ្យ អាជីវកម្ម​របស់​អ្នក​ជោគជ័យ​ផងដែរ​។

៥. តើ​អ្នក​បានធ្វើ​ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ហើយ​ឬ​នៅ​? (Have You Established a Personal Financial Plan?)

​ ​សំនួរ​មួយ​នេះ​ស្តាប់ទៅ​ហាក់ដូចជា​សាមញ្ញ ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​មិនបាន​យកចិត្តទុកដាក់​ទៅលើ ចំណុច​នេះឡើយ​។ តើ​អ្នក​បាន​រៀនសូត្រ​ពី​របៀប​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​ហើយ​ឬ​នៅ​? អ្នក​ត្រូវ​គួរតែមាន ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ដ៏​ច្បាស់លាស់​មួយ ដែល​នេះ​ជាការ​ត្រៀមខ្លួន​មុនពេល​អ្នក​អាច​ទទួលបាន​ចំណូល​ពី អាជីវកម្ម​របស់​អ្នក បើ​មិន​ដូច្នេះ​ទេ​អ្នកនឹង​អាច​ប្រឈម​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុងកំឡុងពេល​នៃ​ការប្រកប​អាជីវកម្ម របស់​អ្នក​។ សំនួរ​ដ៏​សំខាន់បំផុត​មួយ​ដែល​អ្នក​ត្រូវ​សួរ​ខ្លួនឯង​នោះ​គឺថា តើ​ប្រាក់​ប៉ុន្មាន​ដែល​អ្នកត្រូវការ​សម្រាប់ ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​របស់​អ្នក​? ឬ​តើ​អ្វីខ្លះ​ដែល​អ្នក​ត្រូវ​កាត់បន្ថយ​? ជា​ចុងក្រោយ តើ​អ្វី​ទៅជា​ផែនការ​បម្រុង នៅពេល​អ្នក​អស់ប្រាក់​? ប្រសិនបើ​អ្នក​មិនអាច​ស្វែងរក​នូវ​ចម្លើយ​ចំពោះ​សំនួរ​ទាំង​នោះបាន​ដោយ​ខ្លួនឯង​ទេ អ្នក​គួរតែ​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ស្វែ​រក​នូវ​ដំណោះស្រាយ​៕

ហសគ្រិនជោគជ័យ
រូបភាព៖ GettyImage

​ប្រភពៈ Entrepreneur

loading...

Comments 0

Your email address will not be published. Required fields are marked *

​សំណួរ​ ៥យ៉ាង អ្នកត្រួវសួរខ្លួនឯង​ ដើម្បី​​ក្លាយជា​សហគ្រិន​​ជោគជ័យ

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format
ចុច Like ដើម្បីជោគជ័យ