មហាសេដ្ឋី Jack Ma​ ថា “អ្នក​ដែល​ចេះ​​ផ្លាស់ប្ដូរ​ គឺ​ជា​អ្នក​ឈ្នះ”


loading...

លោក Jack Ma គឺជាមហាសេដ្ឋីដ៏ជោគជ័យ និង ល្បីល្បាញបំផុតមួយនៅ ក្នុងប្រទេសចិន។ ជាស្ថាបនិកបង្កើតក្រុមហ៊ុន Alibaba អតីតគ្រូបង្រៀនអង់គ្លេសរូបនេះ បានផ្តល់ដំបូន្មានដ៏មានតម្លៃមួយថា៖ «អ្នកដែលចេះផ្លាស់ប្ដូរ គឺជាអ្នកឈ្នះ»។

ពាក្យមួយឃ្លានេះ លោកចង់ពន្យល់ថា ពិភពលោកនៅពេលបច្ចុប្បន្ននេះ កំពុងមានការផ្លាស់ប្ដូរ ពីមួយថ្ងៃទៅមួយថ្ងៃហើយ។ អ្វីៗចាស់ៗដែលមនុស្សគ្រប់ជាតិសាសន៍ធ្លាប់ប្រកាន់ខ្ជាប់ ដូចជា របៀបរបបរស់នៅ ទំនៀមទម្លាប់ ការទំនាក់ទំនង សម្ភារៈប្រើប្រាស់ ជាដើម មានការវិវត្តជាថ្មីបន្តបន្ទាប់ ហើយកាន់តែទំនើបជាងមុន។

«អ្នកដែលចេះផ្លាស់ប្ដូរ គឺជាអ្នកឈ្នះ»

តាមការយល់ឃើញរបស់លោក Jack Ma លោកចង់ផ្តល់គំនិតថា ក្នុងស្ថានភាពនេះ អ្នកត្រូវតែចេះសម្របខ្លួន និង ផ្លាស់ប្ដូរឲ្យទាន់សភាពការណ៍ទាំងនេះ។ ហេតុដូច្នេះបើអ្នកមិនផ្លាស់ប្ដូរ អ្នកបានត្រឹមតែដើរតាមគេតែប៉ុណ្ណោះ។ អ្នកត្រូវតែចេះប្រើពេលវេលាដើម្បីប្រមូលយកផលពីអ្វី ដែលអ្នកចង់ធ្វើឲ្យគេឃើញ។

jack-ma-picture

នេះជាការពិត ហើយលោកអ្នកមិនត្រូវបន្ទោសវាឡើយ។ នៅក្នុងអាជីវកម្មកាន់តែសំខាន់ទៅទៀត ពោល មុខជំនួញអ្នកមានឥទ្ធិពលជាងអ្នកដទៃ ក៏ដោយសារតែអ្នកចេះពង្រីកវាឲ្យកាន់តែធំឡើងៗ មានភាពច្នៃប្រឌិត និង អភិវឌ្ឍគំនិតថ្មីៗឲ្យកាន់តែប្រសើរ ជាលំដាប់ និងជាពិសេស អាចធ្វើឲ្យពិភពលោកផ្លាស់ប្ដូរបាន៕

loading...

Comments 0

Your email address will not be published. Required fields are marked *

មហាសេដ្ឋី Jack Ma​ ថា “អ្នក​ដែល​ចេះ​​ផ្លាស់ប្ដូរ​ គឺ​ជា​អ្នក​ឈ្នះ”

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Meme
Upload your own images to make custom memes
Gif
GIF format
ចុច Like ដើម្បីជោគជ័យ