Jack Ma នឹងមកវិនិយោគ ខាងវិស័យទេសចរណ៍នៅកម្ពុជា?


ចិន នឹងជម្រុញ ឲ្យក្រុមហ៊ុន Alibaba របស់ លោក មហាសេដ្ឋី Jack Ma ឲ្យមកធ្វើការ សិក្សា និងធ្វើការ វិនិយោគ ផលិតផលទេសចរណ៍នៅកម្ពុជា អោយបានឆាប់រហ័ស។ ក្នុងឱកាសពិព័រណ៍ទេសចរណ៍ចិន-អាស៊ានឆ្នាំ២០១៦ នៅទីក្រុង Guilin នៃតំបន់ពិសេសក្វាងស៊ី នៅប្រទេសចិន លោក Zhang Xiaoqin អភិបាលរងនៃតំបន់ពិសេស ក្វាងស៊ី បានជម្រាប ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា ភាគីក្វាងស៊ី នឹងជម្រុញឲ្យក្រុមហ៊ុន Alibaba ទៅសិក្សា និងវិនិយោគផលិតផលទេសចរណ៍នៅកម្ពុជាអោយបានឆាប់រហ័ស។

លើសពីនេះ Zhang Xiaoqin អភិបាលរងនៃតំបន់ពិសេស ក្វាងស៊ី នឹងជួយកម្ពុជាក្នុងការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងផ្តល់បទពិសោធន៍ល្អៗក្នុងការគ្រប់គ្រង រមណីយដ្ឋាននិងគោលដៅទេសចរណ៍។ មិនតែប៉ុណ្ណោះ ភាគីសក្វាងស៊ីរបស់ចិន នឹងបង្កើនជើងហោះហើរពី ក្វាងស៊ីមកកម្ពុជាអោយកាន់តែច្រើន និងជម្រុញ ការតភ្ជាប់តាមផ្លូវអាកាស ពីតំបន់ទេសចរណ៍កូលឹង មកកម្ពុជាអោយឆាប់រហ័សផងដែរ។

Comments 0

Your email address will not be published. Required fields are marked *

Jack Ma នឹងមកវិនិយោគ ខាងវិស័យទេសចរណ៍នៅកម្ពុជា?

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme