កំពូលគន្លឹះ ១០យ៉ាង ដើម្បីជោគជ័យ – មហាសេដ្ឋីលោក ជែក ម៉ា (Jack Ma)


លោក ជែក ម៉ា (Jack Ma) បានចាប់ផ្តើមអាជីវកម្មរបស់គាត់ជាមួយនឹងដើមបទន់ត្រឹមតែ $២០,០០០ ដែលកាលណោះប្រពន្ធ និងមិត្តរបស់គាត់បានជួយ ប្រមូលប្រាក់ទុននោះ។ គាត់ ជាសហគ្រិនជនជាតិចិនដីគោកទីមួយ ដែលត្រូវបានទស្សនាវដ្តី Forbes ចុះផ្សាយក្នុងទំព័រទេស្សនាវដ្តីនេះ។ គាត់ ជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុត នៅប្រទេសចិន ហើយជាកំពូលអ្នកមានបំផុតទី១៨ ក្នុងពិភពលោក ដោយគេប៉ាន់ប្រមាណថា លោកមានប្រាក់សុទ្ធរបស់ហូតដល់ ២៩,៧ ពាន់លានដុល្លាឯណោះ។ លោក ជែក ម៉ា ជាស្ថាបនិកក្រុមហ៊ុនអាលីបាបា Alibaba.com។

កំពូលគន្លឹះ-១០យ៉ាង-ដើម្បីជោគជ័យ-លោក-ជែក-ម៉ា-Jack-Ma

  • លោកជាបុរសសញ្ជាតិចិន កើតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ១៩៦៤ ខេត្តហាំងចូវ ប្រទេសចិន ដែលមានភរិយាឈ្មោះ អ្នកស្រី ចាង យីង និងកូនប្រុសម្នាក់ ឈ្មោះថា ម៉ា យួនឃុន (Ma Yuankun)។
  • រៀនចប់ពីសាលា Cheung Kong Graduate School of Business (2006) និង សាលកវិទ្យាល័យ Hangzhou Normal University (១៩៨៨)។

មហាសេដ្ឋី Jack Ma ប្រាប់អំពីកំពូលគន្លឹះ ១០យ៉ាង ដើម្បីជោគជ័យ ដូចខាងក្រោម៖

១. ធ្លាប់ទទួលបទបិសោធ នៃការបដិសេធពីអ្នកដ៏ទៃ
២. រក្សាក្តីសុបិន្តរបស់អ្នក ឲ្យនៅរស់គង់វងជានិច្ច
៣. ផ្តោតការយកចិត្តទុកដាក់លើវប្បធម៍ របស់អតិថិជន
៤. មិនប្រកាន់ចំពាក្យដែលគេថា “បុរសមាឌតូច ឬអាល្អិត”
៥. មានការតាំងចិត្តខ្ពស់ និងញាំងចិត្តឲ្យធ្វើកិច្ចការនោះ
៦. ចូរផ្តោតការយកចិត្តទុកដាក់លើអ្វីដែលអ្នកស្រលាញ់
៧. ដាក់ឈ្មោះអាជីវកម្ម និងកសាងកេរ្តិ៍ឈ្មោះឲ្យបានល្អ
៨. អតិថិជន គឺជាព្រះ
៩. កុំចេះតែរអ៊ូរទាំ, ត្រូវស្វែងរកឱកាសលើបបញ្ហាល្អជាង
១០. មានចំណង់ចំណូលចិត្តពិតប្រាកដ

អត្ថបទ៖ ត្រូវប៉ាន់, ដោយ៖ មី សុវណ្ណ

Leave a Reply

Your email address will not be published. Required fields are marked *

កំពូលគន្លឹះ ១០យ៉ាង ដើម្បីជោគជ័យ – មហាសេដ្ឋីលោក ជែក ម៉ា (Jack Ma)

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme