ថន តារា បង្ហើបថា ប្ដីសុំកាន់ដៃរហូត! ស្រឡាញ់រហូតមែន?


ក្រោយពី​រៀបចំ​ពិធីមង្គលការ​ យ៉ាង​អធិកអធម​ផ្អើល​អស់​សិល្បករ សិល្បការិនី និង​ទស្សនិកជន​ហើយ​នោះ អ្នកនាង ថន តារា បាន​ទៅ​រស់នៅ​ខាង​ស្វាមី​ ដែល​ជាម​ន្រី្ត​រាជការ​ អ្នក​មានបុណ្យ​ស័ក្ដិធំ​មួយរូប​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​បើទោះបីជា​ក្រោយ​រៀបការ​អតីត​ តារា​សម្ដែង​អ្នកនាង ថន តារា បាន​ទៅ​រស់នៅ​ខាង​ស្វា​មីនា​ប្រទេស​ថៃ​តែម្នាក់ឯង​ក៏ពិតមែន ប៉ុន្ដែ​អ្នកនាង​តែងតែ​ទទួលបាន​ការស្រឡាញ់​ ពី​ថ្នាក់ថ្នម​ពី​ស្វាមី និង​ក្រុមគ្រួសារ​ខាង​ស្វាមី​ជានិច្ច អាច​និយាយបានថា អ្នកនាង គឺជា​ស្ត្រី​ដែលមាន​សំណាង​មួយ​រួប​ផងដែរ​។​ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​​​នេះ បងស្រី​បង្កើត​របស់​ពិធី​ការិនី និង​ជា​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព ថន លក្ខិណា រូបនេះ បាន​បង្ហើរ​សារ​ផ្អែមល្ហែម​ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ ក្នុង​បំណង​ចង់បង្ហាញ ​ពី​សេចក្ដីសុខ​ក្នុង​ជីវិត​គូ​ជាមួយ​ស្វាមី​ថា «​ថ្ងៃនេះ​សុំ​ស្វ៊ី​ត​មួយ​ចុះ លោក​ប្ដី​និយាយថា​ សុំ​កាន់​ដៃ​អូន​អស់​មួយជីវិត ❤️️ ❤️️ ❤️️ ❤️️love you so much darling»សូមបញ្ជាក់​ផងដែរ​ថា នេះ​មិនមែនជា​ទីមួយ​ទេ​ ដែល​អ្នកនាង ថន តារា បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ជាមួយ​ស្វាមី​ ដែលជា​ជនជាតិ​ថៃ​ឱ្យ​មហាជន​បានដឹង ប៉ុន្ដែ​អតីត​តារា​សម្ដែង​ស្រី​រូបនេះ​តែងតែ​បង្ហាញ​ពី​សុភមង្គល និង​ការស្រឡាញ់​ថ្នាក់ថ្នម​ពី​ស្វាមី​ជារឿយៗ ព្រមទាំង​ត្រូវ​ស្វាមី​បំពេញ​រាល់​បំណងប្រាថ្នា ​របស់​នាង​ជា​បន្តបន្ទាប់​ផងដែរ​៕

ថន តារា-តារាខ្មែរ-TrovPan-ត្រូវប៉ាន់-1

ថន តារា-តារាខ្មែរ-TrovPan-ត្រូវប៉ាន់-2

ថន តារា-តារាខ្មែរ-TrovPan-ត្រូវប៉ាន់-3

ថន តារា-តារាខ្មែរ-TrovPan-ត្រូវប៉ាន់-4

ថន តារា-តារាខ្មែរ-TrovPan-ត្រូវប៉ាន់-5

ថន តារា-តារាខ្មែរ-TrovPan-ត្រូវប៉ាន់-6

Comments 0

Your email address will not be published. Required fields are marked *

ថន តារា បង្ហើបថា ប្ដីសុំកាន់ដៃរហូត! ស្រឡាញ់រហូតមែន?

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme