ដូចម្តេចហៅថា ចំណេញកប់ក្តោង និង បំណុលរុំកោះ?


ដូចម្តេចហៅថា :

  1. ចំណេញកប់ក្តោង ?
  2. បំណុលរុំកោះ ?

ចម្លើយ៖

1. ដង្ខៅសំពៅចិន (ថៅកែ) កាលបានលក់ទំនិញនៅកម្ពុជា និង នៅតាមប្រទេសនាៗអស់ហើយ …..គេរមែងតែបានចំណេញលុយ ដ៏ច្រើន ! …. ៤ដង ៥ដង លើសលុយដើម ….ក៏ទិញរបស់របរពីកម្ពុជា គ្រប់ស្រុក គ្រប់កន្លែង ដឹកយកទៅស្រុកចិនវិញ ! ….

មាន :
ឈើចន្ទន៍ក្រស្នា ឈើគ្រញូង ភ្លុកដំរី កុយរមាស ស្បែកក្រពើ
ស្បែកខ្លា ស្បែកពស់ថ្លាន់ ស្លាបក្ងោក ស្នែងប្រើស ស្នែងក្តាន់ ….

ប្រទាល ប្រឈ្នះ ព្រះម្កោល ទ្រូងអណ្តើក អាញី បង្គួយក្រហម ….
ទឹកឃ្មុំ ក្រមួនឃ្មុំ ពស់វែក ពស់ថ្លាន់ អណ្តើក កន្ធាយ ជ្រូក
មាន់ ទា សាច់ងៀត សាច់ឆ្អើរ …. – ល- ….

រួមទាំងស្រូវ អង្ករ អំពៅ ស្កត្នោត​ ពោត សណ្តែក ម្រេច
កប្បាស ធ្មៃ ក្រចៅ ព្រាល អាចម៍ចន្លុះ ធ្យូង …. ទាំងបាវៗ ! …. ព្រោះមានតម្លៃថោកជាងនៅស្រុកចិន !

– ដាក់គរលើសំពៅ​ រហូតលិចកប់ ” ដងក្តោងសំពៅ ” ….
ព្រោះតែលុយ ដែលគេបានចំណេញនោះ ! ….

– ទើបបានជាមានពាក្យថា : ចំណេញកប់ក្តោង !!!

ពេលប្រមូលចុះកំពង់ ចុះទូកម្តងៗ ចិនជជែកគ្នា
« ឡូឡា » ផ្អើលអ្នកស្រុក !!!

ទើបបានជាមានពាក្យថា :
– រកេករកាកដូចចិនចុះកំពង់ !!!
– និងពាក្យថា : ប្រកែកគ្នាដូចចិនចុះទូក !!!

2. ផ្ទុយទៅវិញ ក៏មានដង្ខៅខ្លះរកស៊ីខាត :
– ព្រោះចាញ់បោកប្រពន្ធចុង អស់លុយអស់កាក់ !!!

– ឬក៍ ជួបព្យុះភ្លៀង និង រលកធំៗតាមផ្លូវ
ទទឹកខូចអស់របស់របរ ជាច្រើនសារ

ក៏ខ្ចីលុយគេ, បុលស្រូវអង្ករគេគ្រប់កន្លែង យកទៅធ្វើដើមរកស៊ីតទៅទៀត ….. ហើយក៍បាត់មុខទៅ !

លុះដល់រដូវប្រាំង ត្រលប់មកវិញ ….
– ពេលគាត់ចតសំពៅនៅកោះណា១ ក៏មានម្ចាស់បំណុល អុំទូកទៅចោមរោម១ជុំកោះ….. តាមទារបំណុលគេវិញ !

– ទើបបានជាពាក្យថា : បំណុលរុំកោះ !!!

បំណុលរុំកោះ-TrovPan-ត្រូវប៉ាន់

មតិប្រិយមិត្ត៖

  • ចំណេញកប់ក្តោង តេីមានន័យដូចម្តេច ? គឺចំណេញហួស ពីការស្មាន ។បង្គោលក្តោង ដែលមានកំពស់ ទៅលេីយ៉ាងខ្ពស់ អ្នកលក់សឹងតែយកប្រាក់ចំណេញនោះ កប់ក្តោងនោះបាន , ដូច្នេះហេីយទេីបមានពាក្យថា ចំណេញកប់ក្តោង ។ ឯ បំណុលរុំកោះ តេីមានន័យ ដូចម្តេចដែរ ? កោះក្នុងពាក្យ ស្លោកនេះ គឺមានមនុស្សរស់នៅកោះ គឺជាដី ដែលដុះនៅក្នុងសមុទ្ទ អ្នកជំនួញតាមសំពៅ ជាច្រេីន តែងតែមកចតសំពៅ នៅជុំវិញកោះ ដេីម្បីលក់ឥវ៉ាន់ និងទំនិញផ្សេងៗ ជូនអ្នក នៅលេីកោះ ។ អ្នកនៅលេីកោះ មិនមានប្រាក់គ្រប់គ្រាន់ ដេីម្បីទិញឥវ៉ាន់ សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ម្លោះហេីយ ត្រូវ ជឿ ត្រូវបុល ស្ទេី តែគ្រប់ ម្ចាស់សំពៅ ដែលចតនៅ ជុំវិញកោះ ដូច្នេះហេីយ ទេីបមានពាក្យថា បំណុលរុំកោះ នោះអី ។
  • សិស្យច្បងពិតជាមាន បច្ចេកទេសល្អ ក្នុងការជួយ បណ្ដុះបណ្ដាល ការយល់ដឹងឱ្យញាតិមិត្ត ដែលចូលចិត្ត អានសំណេរ អប់រំជារបៀបកំប្លែង ខ្លីៗ អានហើយ បានសើច បានចម្រើនការយល់ដឹង…. សូមគោរព ដោយស្មោះណា ចា៎ះ!

ប្រភព៖ FB

Leave a Reply

Your email address will not be published. Required fields are marked *

ដូចម្តេចហៅថា ចំណេញកប់ក្តោង និង បំណុលរុំកោះ?

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme