ប្រាក់ និងរបស់ទំនើប! របៀបធ្វើឲ្យ $១២០០ សល់តែ $២០០!


ខ្ញុំមានលុយ $1000 ទៅទិញទូរសព្ទ័តម្លៃ $1200 បានខ្ចីគេ $200 ថែមទៀត ដោយគិតថាទិញ បានមកធ្វើ អោយខ្ញុំមាន ភាពហឺរហារ ឡូយ សប្បាយចិត្ត តែវាធ្វើអោយខ្ញុំសប្បាយបានតែរយៈពេលខ្លី បន្ទាប់មកខ្ញុំត្រូវ ជំពាក់បំណុលគេ $200 ហើយត្រូវចំណាយលុយ លើទូរសព្ទ័រាល់ខែ ស្រាប់ថ្ងៃមួយនោះ ទូរសព្ទ័ខ្ញុំ វាធ្លាក់ខូច ខ្ញុំក៏យកវាទៅលក់ស្រាប់តែបានតម្លៃតែ $400 ចឹងខ្ញុំត្រូវខាតអស់ $800 ហើយត្រូវយកលុយ $200 សងគេទៀត ចឹងខ្ញុំសល់តែ $200 ក្នុងរយៈពេល៣ខែ ពីមានលុយ $1000 សល់តែ $200 ប៉ុណ្ណោះ នៅពេលនេះទើបខ្ញុំដឹងថា ទូរសព័្ទ ឡាន ម៉ូតូ… គឺជាបំណុលដែល ខ្ញុំត្រូវចំណាយលុយទៅ លើវារាល់ថ្ងៃ បើទិញហើយលក់វិញគឺខាត ហើយខ្ញុំខំធ្វើការ ដើម្បីសងបំណុលរាល់ខែ ធ្វើអោយខ្ញុំមិនអាចសល់លុយ ហើយគ្មានកំលាំងចិត្តធ្វើការ បែរជាឆ្ងល់ថាខំៗៗៗ រកដែរម៉េចមិនសល់ មិនមាន? ពេលនេះខ្ញុំត្រូវតែកែប្រែខ្លួនឯង បើមានលុយ $1000 ត្រូវ ÷

  • ទុក 10% – 20% សម្រាប់សន្សំទុកវិនិយោគ រឺធ្វើអាជីវកម្ម
  • 5% – 10% សម្រាប់ចូលរួមក្នុងសង្គម (ធ្វើបុណ្យ , កម្មវិធី ជប់លៀង កម្មវិធីមង្គលការ…)
  • 10% – 20% សម្រាប់សន្សំទុកការពារ នៅពេលមានអាសន្ន (កូនឈឺ, គ្រោះថា្នក់ផ្សេងៗ….)
  • ទុក 50% – 60% សម្រាប់ជីវភាព (អាហារ ទឹក ភ្លើង សាំងម៉ូតូ ឡាន…)

ឥឡូវពេលខ្ញុំមានលុយ $1000 ខ្ញុំទិញទូរសព្ទ័តំលៃតែ $500 ទេទើបខ្ញុំសប្បាយចិត្ត ហើយមានលុយសល់ មានសុភមង្គល មានកំលាំងចិត្តធ្វើគ្រប់យ៉ាង។

កាលពីមុនខ្ញុំដូចជាដើមចេក ដើមធំ ល្អ ស្លឹកល្អ តែគ្មានឬសរឹងមាំ ពេលខ្យល់បក់ត្រូវ ក៏ដួលរលំ (ពេលជួបបញ្ហា ក៏បន្ទោសគេឯង…) តែពេលនេះខ្ញុំជាដើមឬសស្សី ដែលមានឬសច្រើន ហើយចាក់ចូលដីជ្រៅ ៘

ប្រាក់ និងរបស់ទំនើប-របៀបចាយលុយ-វិធីសន្សំប្រាក់-TrovPan-ត្រូវប៉ាន់
ប្រាក់ និងរបស់ទំនើប-របៀបចាយលុយ-វិធីសន្សំប្រាក់ – ដោយ៖ ត្រូវប៉ាន់

ប្រភព៖ FB

Comments 0

Your email address will not be published. Required fields are marked *

ប្រាក់ និងរបស់ទំនើប! របៀបធ្វើឲ្យ $១២០០ សល់តែ $២០០!

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme