ចំណុច​ដែល​អ្នកទិញលំនៅដ្ឋាន ប្រភេទខុនដូ ​និង​បុរីត្រូវប្រុងប្រយ័ត្ន!


loading...

កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៦ សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានរៀបចំវេទិការសាធារណៈមួយស្តីអំពី “បច្ចុប្បន្នភាពឧស្សាហកម្មអចលទ្រព្យកម្ពុជា” នៅសណ្ឋាគា រសូហ្វីតែលភ្នំពេញ។ ព្រឹត្តិការណ៍នេះបានចូលរួមដោយអ្នកពាក់ព័ន្ធផ្សេងៗគ្នារួមមានអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ប្រព័ន្ធផ្សព្វផ្សាយភ្នាក់ងារអចលនទ្រព្យ ស្ថាប័នហិរញ្ញវត្ថុ និងសាធារណៈជនទូទៅ។

នៅក្នុងការពិភាក្សាតុមូលស្តីពី “ឱកាស និងបញ្ហាប្រឈមលើការអភិវឌ្ឍន៍លំនៅដ្ឋាន” លោកស្រី ចាន់ សុជាតា ជាប្រធានការិយាល័យគ្រប់គ្រងអាជីវម្មអភិវឌ្ឍន៍លំនៅដ្ឋាននៃអគ្គនាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា “អ្នកទាំងអស់គ្នាសុទ្ធតែត្រូវការលំនៅដ្ឋាន ដូច្នេះហេតុអ្វី បានជាយើងត្រូវទិញផ្ទះពីក្រុមហ៊ុនដែលមានអាជ្ញារប័ណ្ណស្របច្បាប់? តើលក្ខខណ្ឌនេះមានសារៈសំខាន់ ដូចម្តេចចំពោះអ្នកទិញ?” តើអ្នកទិញលំនៅដ្ឋានថ្មី ឫវិនិយោគិនត្រូវពិចារណាលើអ្វីខ្លះ ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ ដែលមានអាជ្ញាប័ណ្ណនៅកម្ពុជា? លោកស្រី សុជាតា ផ្តល់យោបល់ថា “អ្នកទិញគួរសួររកព័ត៌មានលំអិត មុនពេលសម្រេចចិត្តទិញខុនដូ ឫលំនៅដ្ឋានណាមួយ និងថែមទាំងបញ្ជាក់ឲ្យម៉តចត់ថា តើការអភិវឌ្ឍន៍នេះទទួលបានអាជ្ញារប័ណ្ណ ស្របច្បាប់ពីក្រសួងដែរឫទេ។”
លោកស្រីបន្ថែមថា “ប្រសិនបើមានអាជ្ញារប័ណ្ណ គឺពិតជាលក្ខខណ្ឌល្អសម្រាប់អ្នកទិញ ព្រោះនឹងអាចធានាសុវត្ថិភាពសម្រាប់អ្នកទិញ និងក្នុងករណីមានជម្លោះក្រសួង ក៏មានភាពងាយស្រួលក្នុងការដោះ ស្រាយសម្រាប់ភាគីទាំងពីរ។”

ជាក់ស្តែងបុរី៩៩៩មានអតិថិជនមិនចង់បង់លុយ ដោយសារម្ចាស់គម្រោង មានបញ្ហាហើយទោះបីជាយ៉ាងនេះ ជាបញ្ហារបស់បុគ្គល ប៉ុន្តែក៏អាចជះឥទ្ធិពលលើគម្រោងទាំងមូលផងដែរ។ ហើយដោយសារគម្រោង មានអជ្ញារប័ណ្ណក្រសួងបានជួយដោះស្រាយ ដោយចុះ ប្រមូលដើមហេតុនៃបញ្ហា បន្ទាប់មកធ្វើការចរចារជាមួួយក្រុមហ៊ុនអតិថិតជន។
អ្នកទិញខុនដូ និងបុរីត្រូវយល់ដឹងអំពីអជ្ញាប័ណ្ណថាតើគម្រោងដែលត្រូវទិញមានអជ្ញាប័ណ្ណត្រឹមត្រូវឬទេ៖

ក្រសួងត្រូវធ្វើការត្រួតពិនិត្យថាតើគម្រោងមានប្រភពនៃប្រាក់ចំណូល ច្បាស់លាស់ មានដើមទុន ខ្លួនឯង មានវត្ថុដាក់បញ្ចាំ មានប្លង់ និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះដែរឬទេ ជាពិសេសមួយទៀតគម្រោងអភិវឌ្ឍន៍ក៏ត្រូវធ្វើផែនការគម្រោងអាជីវកម្ម ដើម្បីបង្ហាញដល់ក្រសួង។
ក្រសួងធ្វើការត្រួពិនិតថាតើជាការភិវឌ្ឍន៍មានភាពត្រឹមត្រូវ និងអាចទទួលបានជោគជ័យ ឫក៏អត់នៅពេលអនាគត។

ក្នុងករណីមួយចំនួនក្រសួងត្រូវចុះទៅធ្វើការស្រាវជ្រាវលើយុទ្ធសាស្ត្រលក់របស់គម្រោង ព្រោះពេលខ្លះម្ចាស់គម្រោងមិនបានធ្វើការសិក្សាស៊ីជម្រៅលើទីផ្សារជុំវិញតំបន់នោះទេ។

អ្នកស្រីបានបន្ថែមថា “ដើម្បីទទួលបានអាជ្ញាប័ណ្ណ ក្រុមហ៊ុនត្រូវមាន ២% នៃប្រាក់ដើមទុនសរុប សម្រាប់ដាក់តម្កល់នៅធនាគារកម្ពុជា ឫធនាគារពាណិជ្ជណាមួយនៅក្នុងប្រទេសកម្ពុជា។ បើទោះបីប្រាក់ចំនួន២%ជាទឹកប្រាក់តិចតួចក៏ដោយ តែវាអាចបញ្ជាក់បានថាគម្រោងមិនធ្វើនំឥតម្ស៉ៅ ហើយក៏ធ្វើឲ្យអតិថិជនមានទំនុកចិត្តផងដែរ។”

សរុបសេចក្តី លោកស្រីបានផ្តល់ការណែនាំថា “គ្រប់អ្នកអភិវឌ្ឍន៍ទាំងអស់ ត្រូវតែមានអាជ្ញារប័ណ្ណពីក្រសូួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណែកអ្នកទិញវិញ គួរពិចារណាឲ្យបានម៉ត់ចត់មុនពេលទិញលំនៅដ្ឋានមួយ។ សូមគិតនៅក្នុងចិត្តជានិច្ចថា តើគម្រោងមានអាជ្ញារប័ណ្ណត្រឹមត្រូវដែរឬទេ ដើម្បីការពារផលប្រយោជន៍ របស់ខ្លួនផ្ទាល់និងមិនចំណាយលុយចោលឥតប្រយោជន៍។”

how to buy a house or condo

អត្ថបទបន្ថែមសូមអាន realestate.com.kh

loading...

Comments 0

Your email address will not be published. Required fields are marked *

ចំណុច​ដែល​អ្នកទិញលំនៅដ្ឋាន ប្រភេទខុនដូ ​និង​បុរីត្រូវប្រុងប្រយ័ត្ន!

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format
ចុច Like ដើម្បីជោគជ័យ