ហេតុផល ១០យ៉ាង អ្នកគួរស្លៀកពាក់ឲ្យបានសមរម្យ ដើម្បីភាពជោគជ័យ


ស្ថាប័នខ្លះ គេបានឆ្នៃម៉ូដ សំលៀកបំពាក់ សម្រាប់បុគ្គលិកនៅកន្លែងធ្វើការរបស់ខ្លួន។ ប៉ុន្តែអ្វីដែលមនុស្ស ភាគច្រើនមិនដឹង គឺអ្វីដែលយើងស្លៀកពាក់ ពិតជាផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង សដល់ការអនុវត្តការងារ និងអាកប្បកិរិយារបស់យើង។ ដូច្នេះ ការស្លៀកពាក់សមរម្យ គឺជាកត្តាសំខាន់បំផុត ដែលនឹងជួយអ្នក ក្នុងការសម្រេចបាននូវ ភាពជោគជ័យក្នុងការងារ។

ស្លៀកពាក់បានសមរម្យ ប្រកបដោយវិជ្ជាជីវៈ ជាសញ្ញានៃ ភាពជោគជ័យមួយនៃការងារ! ដោយត្រូវប៉ាន់

ខាងក្រោមនេះ ជាគំនិត ឬហេតុផល ១០យ៉ាង ដែលអ្នកត្រូវសិក្សាស្វែងយល់ ពីការស្លៀកពាក់ឲ្យបានត្រឹមត្រូវ នៅកន្លែងការងារ។

១. បង្កើនទំនុកចិត្តលើខ្លួនឯង

ការយល់ឃើញផ្ទាល់ខ្លួនរបស់ មានផលប៉ះពាល់យ៉ាងខ្លាំង ដល់ការយល់ឃើញរបស់អ្នកដទៃ។ នៅពេលដែលអ្នកមានអារម្មណ៍ថា អ្នកកំពុងស្លៀកពាក់បានសមរម្យ នោះអ្នកនឹងមានអារម្មណ៍ល្អ នៅពេលដែលអ្នកបានជួបនរណាម្នាក់ វាកាន់តែផ្តល់ទំនុកចិត្តដល់អ្នក ហើយវាអាចនាំអ្នកឱ្យធ្វើកិច្ចការបានល្អបំផុត។

២. ចំណាប់អារម្មណ៍ដំបូង ឬការបង្ហាញខ្លួនដំបូង គឺមានសំខាន់ណាស់ (First impression is importance)

ចំណាប់អារម្មណ៍  ឬការបង្ហាញខ្លួនដំបូងរបស់មនុស្សម្នាក់ៗ មិនបានល្អ អាចនឹងមិនមែនជាអ្វីអាក្រក់ហួសហេតុពេកនោះទេ ប៉ុន្តែវាពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយគេក្នុងការអភិវឌ្ឍគំនិត លើការយល់ឃើញ អំពី អ្នកដទៃបានល្អ។ សោភ័ណ្ឌដែលយើងបានបង្ហាញ អំពីខ្លួនយើងជាមួយនឹងការស្លៀកពាក់សមរម្យ គឺមានសារៈសំខាន់ខ្លាំងណាស់។ យើងមិនអាចបដិសេធការពិតដែលថា យើងរស់នៅក្នុងពិភពលោក ដែលពោពេញដោយការវិនិច្ឆ័យនានា ពីអ្នកដ៏ទៃ តែ ជាញឹកញាប់យើងវិនិច្ឆ័យមនុស្ស ទៅលើមូលដ្ឋាននៃការស្លៀកពាក់ ឬរូបរាងខាងក្រៅរបស់គេទៅវិញ។

៣. គោរពខ្លួនឯង

នៅពេលដែលអ្នកចំណាយពេលខ្លះ ដើម្បីយកចិត្តទុកដាក់ លើការស្លៀកពាក់ឲ្យបានត្រឹមត្រូវ នោះមានន័យថា អ្នកបានផ្តល់តម្លៃឲ្យខ្លួនឯង និងគោរពខ្លួនឯង។ វាជួយបង្កើនទំនុកចិត្តរបស់អ្នកដែលជាលទ្ធិផល វាអាចជួយឱ្យអ្នកដោះស្រាយភារកិច្ចការលំបាកៗ ក្នុងការធ្វើការងារពីមួយថ្ងៃទៅមួយថ្ងៃក្នុងជីវិតការងារ បានយ៉ាងងាយស្រួល និងអស្ចារ្យបំផុត។

៤. ទាក់ទាញការយកចិត្តទុកដាក់ពីនាក់ដ៏ទៃ

លើកអ្នកមើល សត្វ ក្ងោក តើវាមានភាពទាក់ទាញយ៉ាងណា នៅពេលដែលគេឃើញវា? តាមការអនុវត្តន៍ជាក់ស្តែង ដែលពាក់ព័ន្ធនឹងការស្លៀកពាក់ បានសមស្រប គឺទទួលបានការកត់សម្គាល់ ឬយកចិត្តទុកដាក់ខ្លាំងពីអ្នកដ៏ទៃ។ បុគ្គលដែលស្លៀកពាក់បានសមស្រប តែងតែទទួលបានការចាបមអារម្មណ៍ពីហ្វូងមនុស្ស ជាច្រើន ហើយវិធីនេះអាចធ្វើឲ្យអ្នកលេចធ្លោរពីដៃគូរប្រគួតប្រជែងនានា។

. ធ្វើឲ្យខ្លួនឯងទទួលបានអំណាច ឬសិទ្ធិបន្ថែមទៀត

ស្លៀកពាក់បានល្អប្រសើរជាងមុន បានផ្តល់ផលជាវិជ្ជមាន ទៅលើអារម្មណ៍រួមរបស់បុគ្គលនោះ។ ដោយឈរលើគោលការណ៍វិជ្ជមាន, រស់រាយរាក់ទាក់, និងទំនុកចិត្ត អ្នកពិតជាអាចធ្វើឱ្យការងាររបស់អ្នក ឆ្ពោះទៅរកផ្លូវជោគជ័យ ហើយអាចយកឈ្នះលើឧបសគ្គនានា ប្រកបដោយទំនុកចិត្តលើខ្លួនឯង។

៦. ត្រៀមខ្លួនជានិច្ច

អ្នកមិនដឹងថានរណាដែលអ្នកនឹងជួបអ្នក ឬអ្នកនឹងជួបនរណានៅហាងកាហ្វេ, ហាងលក់គ្រឿងទេស ឬនៅធនាគារ។ នៅពេលដែលអ្នកតែងតែស្លៀកពាក់ ប្រកបដោយវិជ្ជាជីវៈ មិនថាអ្នកបានជួបនរណា នៅកន្លែងឡើយ អ្នកនឹងបានបង្ហាញភាពទាក់ទាញ ឬចំណាប់អារម្មណ៍ល្អ ដល់ពួកគេមិនខានឡើយ ហើយការស្លៀកពាក់សមរម្យ នឹងផ្តល់ឱ្យអ្នកនូវទំនុកចិត្តជាចាំបាច់ ដែលជួយពង្រឹងបុគ្គលិកលក្ខណៈរបស់អ្នក បានល្អថែមទៀត។

. ជួយបង្កើនផលិតភាពការងារ
អ្នកនឹងមានអារម្មណ៍សុខស្រួលនៅពេលដែលស្លៀកខោខ្លី និងស្បែកជើងកីឡា ប៉ុន្តែនៅពេល ដែលអ្នកឋិតនៅ ក្នុងបរិយាកាសសុខស្រួល ជាធម្មតាទេ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ខ្ជិលទៅវិញ។ ប៉ុន្តែនៅពេលដែលអ្នក បានគេស្លៀកពាក់ប្រកបដោយវិជ្ជាជីវៈ អ្នកនឹងកាន់តែជំរុញ ទឹកចិត្តអ្នកឲ្យ ធ្វើការបានល្អប្រសើរថែមទៀត។ ការស្លៀកពាក់បានសមសួន ប្រកបដោយវិជ្ជាជីវៈ ជាវិធីល្អបំផុត  ដើម្បីបង្កើនផលិតភាពរបស់អ្នក។

. វាបង្ហាញការយកចិត្តទុកដាក់របស់អ្នក ថាអ្នកមានភាពល្អិតល្អន់នឹងការងារ

នៅពេលដែលអ្នកស្លៀកសម្លៀកបំពាក់ អមដោយគ្រឿងលំអរ ដែលសមស្របនឹងខ្លួនអ្នក វារឹតតែបង្ហាញ លក្ខណៈរបស់អ្នក  កាន់តែច្បាស់ថែមទៀតថា អ្នកជានរណានៅពេលអ្នក បំពេញការងារ។ វាបង្ហាញពីចំណង់ ចំណូលចិត្តរបស់អ្នក ឆ្ពោះទៅរកការយកចិត្តទុកដាក់ និងភាពល្អិតល្អន់ជាមួយការងារ ហើយ វាក៏បង្ហាញថា រាល់ភារកិច្ចណា ដែលដាក់ឲ្យអ្នកធ្វើ អ្នកតែងតែខិតខំប្រឹងប្រែង ធ្វើបានល្អបំផុត។

. ទទួលបានអត្ថប្រយោជន៍ ក្នងប្រកួតប្រជែង

នៅពេលដែលអ្នកស្លៀកពាក់យ៉ាងគួរឲ្យចាប់ចិត្ត វាហុចផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍ ក្នុងការប្រកួត ប្រជែងការងារ ទាំងក្នុង និងក្រៅស្ថាប័នរបស់អ្នក។ ការស្លៀកពាក់គួរឱ្យ ចាប់អារម្មណ៍ពិតជាអាចជួយអ្នក បានបង្កើតចំណាប់អារម្មណ៍ល្អ ពីអ្នកដ៏ទៃ ដែលវាអាចត្រូវបានបម្លែងទៅ ជាការទំនាក់ទំនងល្អជាមួយ មនុស្សដែលនៅជុំវិញខ្លួនអ្នក បានយ៉ាងល្អនៅពេលក្រោយ។

១០. អ្នកវិទ្យាសាស្រ្ត ក៏គាំទ្រឲ្យអ្នកស្លៀកពាក់បានល្អ ក្នុងកន្លែងការងារផងដែរ

ការសិក្សាមួយបានធ្វើឡើងក្នុងឆ្នាំ ១៩៥៥ ដោយ Mouton, Blake និង Lefkowitz បានបង្ហាញថា ឈុតសម្លៀកបំពាក់ អាជីវកម្ម ជួយមនុស្សបង្ហាញទម្រង់បែបបទ នៃសិទ្ធិអំណាចមួយ។ វាត្រូវបានសន្និដ្ឋានថា មនុស្សកាន់តែច្រើន បានចាប់ផ្តើមស្លៀកពាក់តាមអ្នក បន្ទាប់ពីអ្នកបានស្លៀកពាក់ឈុតមួយ បើធៀបទៅនឹងពេលដែលអ្នក ស្លៀកពាក់អាវយឺត និងខោជើងវែង នៅកន្លែងធ្វើការងារមួយ។

អ្នកជំនាញភាគច្រើនបានបញ្ជាក់ថា អ្នកត្រូវតែស្លៀកពាក់ សម្រាប់ការទទួលបានជោគជ័យ ទៅលើការងារ ដែលអ្នកចង់បាន មិនមែនសម្រាប់ការងារដែលអ្នកមាននោះទេ។ ខណៈពេលដែល មនុស្សជាច្រើន នៅតែមានការសង្ស័យ អំពីរបៀបនៃការស្លៀកពាក់សមរម្យ អាចក្លាយជាកត្តារួម ចំណែកឆ្ពោះទៅរក ភាពជោគជ័យរបស់គេ ប៉ុន្តែវាជាការពិត។ ចំណុចខាងលើបញ្ជាក់ថា ការស្លៀកពាក់សម្រាប់ ការទទួលបាន ភាពជោគជ័យ គឺមានសារៈសំខាន់ណាស់ ហើយវាប៉ះពាល់ដល់គំនិត របស់មនុស្ស ម្នាក់ៗផងដែរ។

អត្ថបទ៖ ត្រូវប៉ាន់ ដោយ៖ មី សុវណ្ណ

Comments 0

Your email address will not be published. Required fields are marked *

ហេតុផល ១០យ៉ាង អ្នកគួរស្លៀកពាក់ឲ្យបានសមរម្យ ដើម្បីភាពជោគជ័យ

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Meme
Upload your own images to make custom memes
ចុច Like ដើម្បីជោគជ័យ