PewDiePie – តារា YouTube រកប្រាក់បានរាប់លានដុល្លារ/ឆ្នាំ


លោកមានឈ្មោះពិតថា Felix Arvid Ulf Kjellberg ដែលគេស្គាល់ថាជា PewDiePie នៅលើ លើបណ្តាញផ្សព្វផ្សាយសង្គម។ លោក ជាអ្នកផលិតវីដេអូបែបកំសាន្ត (កំប្លែង) តាមវែបសាយ និងជាផលិតករ ដ៏មានប្រជាប្រិយភាពបំផុត របស់ស៊ុយអែដ។

លោក Felix បានបញ្ជាក់ថា ការដែលគាត់លេងហ្គេមវីដេអូ និងបង្កើតវិដេអូហ្គាម គឺមិនមែនដោយសារគាត់ ចង់ល្បីនៅលើ YouTube នោះឡើយ គឺដោយសារតែគាត់អផ្សុកពេក។

ឈ្មោះដែលគេហៅតាមអនឡាញ​ថា PewDiePie ដែលឈ្មោះនេះ ត្រូវបានគេចុះឈ្មោះចូលប្រើ (Subscribe) ច្រើនបំផុតនៅលើគេហទំព័រ YouTube ចាប់តាំងពីខែសីហាឆ្នាំ ២០១៣។ វីដេអូរបស់គាត់ ដូចជា Let’s Play Commentaries និង vlogs ត្រូវបានគេមើលច្រើនបំផុតនៅលើគេហទំព័រ YouTube។

PewDiePie Story-TrovPan
តារា YouTube វ័យក្មេង សញ្ជាត ស៊ុយអែត លោក Felix Arvid Ulf Kjellberg

កាលនៅកុមារភាព

លោក Felix កើតនៅថ្ងៃទី​២៤ ខែតុលាឆ្នាំ១៩៨៩ នៅទីក្រុង Gothenburg ប្រទេសស៊ុយអែត។ លោកកើតនៅក្នុងត្រូកូលគ្រួសារ ដែលមានការអប់រំ និងការងារល្អ  មានប្អូនស្រីម្នាក់ ដែលឋិតនៅក្រោមការមើលថែរបស់ម្តាយរបស់គាត់ គឺអ្នកស្រី Lotta Kristine ត្រូវបានគេដាក់ឈ្មោះ ថាជា CIO ប្រចាំឆ្នាំ ក្នុងប្រទេសស៊ុយអែតនៅឆ្នាំ 2010 និងឪពុករបស់គាត់មានឈ្មោះថា Ulf Christian Kjellberg ជានាយកប្រតិបត្តិ នៅក្នុងក្រុមហ៊ុនមួយ។ កាលពីកុមារភាព លោក Felix មានចំណាប់អារម្មណ៍លើសិល្បៈ និងលេងវីដេអូហ្គេម។ គាត់ និងមិត្តភក្តិរបស់គាត់ជាញឹកញាប់ គេចពីសាលាសាលារៀន  ដើម្បីទៅលេងវីដេអូហ្គេម នៅក្នុងហាងកាហ្វេអ៊ីនធើណេត។

ជីវិតដំបូង

លោក Felix បានបញ្ចប់ការសិក្សានៅឆ្នាំ ២០០៨ ពីសាលាវិទ្យាល័យ Göteborgs Högre Samskola។ បន្ទាប់មកគាត់បានចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យ Chalmers University of Technology ដើម្បីសិក្សាផ្នែកគ្រប់គ្រង និងសេដ្ឋកិច្ចឧស្សាហកម្មបច្ចេកវិទ្យា ទោះជាយ៉ាងណា លោកបានបោះបង់ការសិក្សាក្នុងឆ្នាំ ២០១១ ដើម្បីបន្តចំណង់ចំណូលចិត្តរបស់លោក ក្នុងការបង្កើតវីដេអូលេងហ្គេម ផ្ទាល់ខ្លួនរបស់គាត់ នៅលើ YouTube ។

អាជីព

លោក Felix បានចាប់ផ្តើមបង្កើតអាជីពរបស់ខ្លួន នៅលើគេហទំព័រ YouTube នៅក្នុងឆ្នាំ ២០១១ លោកបានចាប់ផ្តើមរកចំណូលបាន ពីការលើកនំបុ័ង នំប៊ឺហ្គឺ និងនំ Hotdog របស់ខ្លួនតាមអនឡាញ ខណៈពេលបង្កើតវីដេអូហ្គេម។ PewDiePie ត្រូវបានចុះបញ្ជីដើមជា PewDie ដែល Pew មានន័យថា សំឡេងនៃឡាស៊ែរ និងស្លាប់ ជាការពិតវាមានន័យថា ស្លាប់។ ទោះយ៉ាងណា លោក Felix ភ្លេចពាក្យសម្ងាត់ ហេតុដូចនេះហើយគាត់បានចុះបញ្ជីជាថ្មីម្តងទៀតថាជា PewDiePie នៅលើគេហទំព័រ YouTube ។ នៅខែធ្នូ ឆ្នាំ ២០១១ ទំព័រ YouTube របស់លោក ដែលមានឈ្មោះថា PewDiePie ទទួលបានអតិថិជន ចុះឈ្មោះប្រើ រហូតដល់ទៅ ៦០,០០០ នាក់។

ការងារផលិត វីដេអូ របស់ PewDiePie ជាចម្បងគឺធ្វើទៅការផ្តល់ ការអត្ថាធិប្បាយ, ការបញ្ចេញប្រតិកម្ម និងការលេងហ្គេមវីដេអូជាច្រើន នៅពេលដែលគាត់លេង។ គាត់បានចែករំលែកវីដេអូហ្គេមរបស់គាត់ជាមួយមនុស្សជាច្រើន ដែលលោកហៅថា “Bro។ លោក  Felix បានដាក់បញ្ចូលវីដេអូរបស់គាត់ នៅលើទំព័រ YouTube PewDiePie ហើយបានធ្វើការទំនាក់ទំនង និងផ្តល់មតិយោបល់ ជាមួយមិត្តភក្ភិតាមអនឡាញ ទៅលើវិដេអូនានា របស់គាត់។ លោកបានណែនាំខ្លួនឯង ទៅកាន់មិត្តភកិ្ភ នៅរាល់វីដេអូដែលគាត់បានផលិត។

ជាដំបូងឡើយ PewDiePie បានលេវីដេអូហ្គាម បែបភ័យរន្ធត់ និងសកម្មភាពប្រកួតប្រជែងគ្នាដូចជា The Dark Descent និង Amnesia។ ក្រោយមក Felix បានចាប់ផ្តើមសរសេរអត្ថបទរបស់ខ្លួន សម្រាប់វីដេអូហ្គេម ហើយចុះផ្សាយនៅក្នុងប្លុករបស់គាត់ ដែលគេស្គាល់ថា vlogs ក្នុងខែកញ្ញា ឆ្នាំ ២០១១។ នៅឆ្នាំ ២០១៤ គាត់បានស្វែងរកហ្គេម ដែលគាត់ចាប់អារម្មណ៍ យកទៅលេង ហើយបង្កើតជាវីដេអូ។

វីដេអូរបស់ PewDiePie មិនទទួលបានការពេញចិត្ត ឬកោតសរសើ ពីក្រុមអ្នករិះគន់ឡើយខ្លះឡើយ តែអ្នកគាំទ្រមួយចំនួន មានការពេញចិត្ត និងចូលមើលវីដេអូទាំងនោះ។ ពីដំបូង គាត់ហាក់ដូចជា មិនមានការយកចិត្តទុកដាក់ ចំពោះការប្រើប្រាស់ពាក្យពេច នៅក្នុងវីដេអូរបស់គាត់ តែក្រោមមក គាត់បានផ្លាស់ប្តូរការប្រើប្រាស់ពាក្សពេច និងការសម្តែងនូវរចនាប័ទ្ម ឬស្តាយថ្មីដោយមិនប្រើប្រាស់ពាក្យមើលងាយ ឬពាក្យអសុរសអ្វីទៀតឡើយ ហើយគ្មាននរណាម្នាក់ មិនមានការភ្ញាក់ផ្អើល ចំពោះភាពជោគជ័យដ៏ធំធេង របស់ PewDiePie ឡើយ។

នៅឆ្នាំ ២០១៣ PewDiePie មានអ្នកចូលទស្សនាវីដេអូរបស់គាត់ រហូតដល់ទៅប្រមាណ ១,៣ ពាន់លានដង។ នៅឆ្នាំ ២០១៤ PewDiePie បានបង្កើតកម្មវិធី App ជាផ្លូវការសម្រាប់ ទូរសព្ទ iPhone បានចេញផ្សាយដោយ Maker Studios។ ក្រោយមកនៅក្នុងឆ្នាំ ២០១៥ PewDiePie បិទការផ្តល់មតិយោបល់ណា ដែលមានការមើលងាយ ប្រមាត និងជំរុញឲ្យមានអំពើហិង្សា។ ទោះយ៉ាងណាក៏ដោយ លោក Felix បានចាប់ផ្តើមការប្រាស្រ័យទាក់ទង ជាមួយប្រិយមិត្តរបស់ខ្លួន តាមរយៈបណ្តាញសង្គម Twitter និង Reddit ។

ជីវិត​ឯកជន

លោក Felix បានកើតនៅក្នុងប្រទេសស៊ុយអែត ហើយគាត់បានផ្លាស់ទៅរស់នៅ ប្រទេសអ៊ីតាលី ជាមួយមិត្តស្រីរបស់គាត់ គឺ Marzia Bisognin ។ នាង ក៏មានមានចំណាប់អារម្មណ៍ ទៅលើ YouTube ដូចជាលោក Felix ដែ។ ក្រោមមក លោក Felix បានទៅរស់នៅក្នុងតំបង់ Brighton, Sussex ទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ក្នុងឆ្នាំ២០១៣។ មូលហេតុដែលគាត់បានផ្លាស់ទៅទីក្រុងឡុងដ៍ នេះគឺដើម្បីអាចប្រើប្រាស់ ‘អ៊ីធឺណិត”​ បានល្អ។ លោក Felix បានបញ្ជាក់ថា ការដែលគាត់លេងហ្គេមវីដេអូ គឺមិនមែនដោយសារ គាត់ចង់ល្បីនៅលើ YouTube នោះឡើយ គឺដោយសារ តែគាត់អផ្សុកពេក។

សមិទ្ធិផល

PewDiePie បានទទួលពានរង្វាន់ធំៗជាច្រើន ដូចជា Starcount Social Star Awards សម្រាប់ការបង្ហាញដ៏ពេញនិយមបំផុត របស់សង្គម, Sweden Social Star Awards, Shorty Awards for Gaming, Teen Choice Awards for Web Star Gaming និង 5th Streamy Awards for Best Gaming Channel – Show or Series។ លោកត្រូវបានគេដាក់ឈ្មោះថាជា “មនុស្ស ១០០នាក់ ដែលមានឥទ្ធិពលបំផុតពិភពលោក” ចុះផ្សាយដោយទស្សនាវដ្តី Time Magazine ក្នុងឆ្នាំ ២០១៦ ។

  • ២០១៣, រកចំណូលបាន ៤ លានដុល្លារ, យោងតាមកាសែតស៊ុយអ៊ែ Expresen
  • ២០១៤,  រកចំណូលបាន ៧,៤ លានដុល្លារ, យោងតាម កាសែត Wall Street Journal
  • ២០១៥, រកចំណូលបាន ១២ លានដុល្លា, យោងតាម Forbes

អត្ថបទ៖ ត្រូវប៉ាន់ ដោយ៖ មី សុវណ្ណ

Leave a Reply

Your email address will not be published. Required fields are marked *

PewDiePie – តារា YouTube រកប្រាក់បានរាប់លានដុល្លារ/ឆ្នាំ

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme