រឿងពិត៖ ប្លន់យកទូរស័ព្ទ ទោះបីទាំងថ្ងៃ​ ក៏មិនខ្លាចដែរ


ចោរម្នាក់ប្រដាប់ដោយកំាភ្លើងខ្លី ចូលផ្ជង់ប្លន់ យកទូរស័ព្ទដៃបានប្រាំពីរគ្រឿង ពីក្នុងហាងលក់ទូរស័ព្ទដៃ ឈ្មោះថា ហាង លឹម ហាវ  ដែលឋិតនៅក្នុងផ្សារនាគមាស ផ្ទះលេខ ៧៨អា ផ្លូវ ២៣០ សង្កាត់ផ្សារដើមគរ ខ័ណទួលគោក រាជធានីភ្នំពេញ។

ព័ត៌មានសង្ខេប៖

រឿងអ្វី?៖ ចោរប្លន់យកទូរស័ព្ទ ដោយប្រើកាំភ្លើងរឡូ

ប្លន់ពេលណា?៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦

ប្លន់នៅឯណា?៖ ផ្ទះលេខ ៧៨អា ផ្លូវ ២៣០ សង្កាត់ផ្សារដើមគរ ខ័ណទួលគោក រាជធានីភ្នំពេញ

ប្លន់ដោយរបៀបណា?៖ ចូលក្នុងហាងលក់ទូរស័ព្ទ ហើយធ្វើសកម្មភាពផ្ជង់ប្លន់

ប្លន់ពីនរណា៖ ម្ចាស់ហាងលក់ទូរស័ព្ទ

ប្លន់យកធ្វើអ្វី?៖ លក់

ក្រោយមក ជនសង្ស័យរូបនេះ បានបាញ់សម្លាប់ខ្លួនឯងកើតឡើង ខណ:ដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌឫស្សីកែវ កំពុងធ្វើការឡោមព័ទ្ធ តាំងពីម៉ោង១១យប់រហូតដល់ព្រឹកនាព្រឹកព្រលឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ នៅគីឡូទី១១ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


ប្រភព៖ PostNews

Leave a Reply

Your email address will not be published. Required fields are marked *

រឿងពិត៖ ប្លន់យកទូរស័ព្ទ ទោះបីទាំងថ្ងៃ​ ក៏មិនខ្លាចដែរ

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme