ហេតុអ្វីសិស្សឆ្នាំនេះ ភាគច្រើនចុះឈ្មោះ ចូលរៀន នៅវិទ្យាស្ថាន ភាសាបរទេស?


loading...

ហ្វេប៊ុក ឥឡូវនេះពិតជាទីកន្លែងមួយសម្រាប់ បញ្ចេញទស្សនៈគំនិត ចែករំលែកចំណេះដឹង ដំណេះធ្វើ កំសាន្ត និងជាកន្លែង ដែលគេអាចធ្វើអាជីវកម្ មលក់ដូចបានថែមទៀតផង។ ជារាងរាល់វិនាទី គេតែងតែឃើញ ព័ត៌មាននេះ នោះ ទាំងល្អទាំងអាក្រក់។ ក្នុងចំណោមនេះ អ្នកលេងហ្វេប៊ុកម្នាក់ បានបញ្ចេញយោបល់ របស់ខ្លួនទាក់ទងទៅនឹង ការចុះឈ្មោះចូលរៀនថ្នាក់ មហាវិទ្យាល័យ របស់សិស្សវិទ្យាល័យ ដែលទើបតែ ប្រឡងជាបបាក់ឌុប ឆ្នាំសិក្សា ២០១៦ ថា៖

ឆ្នាំនេះមានបេក្ខជនប្រលងជាប់ទទួលបាននិទេស្ទន៍ល្អច្រើន គួរអោយសរសើរ តែរាងចម្លែកចិត្តបន្តិច ពេលបានឃើញបញ្ជីរសិស្សជាប់អាហារូបករណ៍ សង្កេតឃើញថាអ្នកទទួលបាននិទេស្ទន៍ល្អៗ A B នឹងមិនឃើញមានឈ្មោះ នៅក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិស្វកម្មអីទេ តែបែរជាឃើញគជើងគ្នា នៅវិទ្យាស្ថានភាសាបរទេសទៅវិញ និយាយបែបនេះ មិនមែនចង់មានន័យថា មុខជំនាញភាសាមិនល្អ ឬក៏សាលាមិនល្អអីនោះទេ ខ្ញុំក៏ធ្លាប់ជាសិស្សនៅនឹងដែរ តែគ្រាន់តែស្តាយនូវចំណេះ ជំនាញគណិិតវិទ្យា វិទ្យាសាស្ត្រ ដែលប្រឹងប្រែងរៀន កាលនៅវីទ្យាល័យ ទម្រាំទទួលបាននិទេស្ទន៍ល្អបែបនេះ បើជ្រុលជាពូកែ មុខវិជ្ចាបែបនេះហើយ គួរតែរៀនផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រ ឬវិស្វកម្មអីទៅទើបប្រសើរ។ ហើយបើ ជ្រើសរើសតាម អ្វីដែលខ្លួនស្រលាញ់ នឹងមិនអីទេ តែអ្នកខ្លះនឹងផ្អើលៗតាមគ្នា ចង់ស្ពាយយីហោល្បី។ ប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍបែបនេះ ការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកវិទ្យា វិស្វកម្ម និងវិទ្យាសាស្ត្រគឺជាការចាំបាច់ និងសំខាន់សម្រាប់អនាគតប្រទេសជាតិ៕

ខ្ញំបានពិន្ទុខ្ពស់លើមុខ វិជ្ជាវិទ្យាសាស្ត្រទាំងអស់បង តែបើអោយទៅរៀន ជ្រៅជ្រះទៀត គឺទៅមិនរួច ព្រោះមិនសូវចូលចិត្ត។ ដូច្នេះសម្រេចយកសង្គមវិទ្យា និងសិក្សាអន្តរជាតិតែម្តង។

I always advise the students to choose technology. In Cambodia many people focus on social sciences because technology based on math, physic, chemistry and biology. These subjects are very difficult to study.

គេចង់បាន scholarship IFL ហើយចាំបង់លុយរៀនអីផ្សេងទេដឹង

ប្រភព៖ FB

loading...

Comments 0

Your email address will not be published. Required fields are marked *

ហេតុអ្វីសិស្សឆ្នាំនេះ ភាគច្រើនចុះឈ្មោះ ចូលរៀន នៅវិទ្យាស្ថាន ភាសាបរទេស?

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format
ចុច Like ដើម្បីជោគជ័យ