ចូរ​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង ​ប្រព័ន្ធ​តុលា​ការ​កម្ពុជា និង អង្គ​ជំនុំ​ជម្រះ​វិ​សា​មញ្ញ ក្នុង​តុលា​ការ​កម្ពុជា។


ភាព​ខុស​គ្នា​​រវាង​ប្រព័ន្ធ​តុលា​ការ​កម្ពុជា និង​អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញ​ក្នុង​តុលាការ​កម្ពុជា​ គឺ៖

» ប្រព័ន្ធតុលាការកម្ពុជា

  • ជាតុលាការសាមញ្ញសម្រាប់ប្រើតែក្នុងព្រះរាជាណាចក្រកម្ពុជា
  • មាន២ថ្នាក់គឺ តុលាការជាន់ខ្ពស់ និងតុលាការជាន់ទាប
  • មានសមាសសភាពចូលរួមតែសញ្ជាតិខ្មែរ
  • ជំនុំជម្រះក្តីលើបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ រួមទាំងរឿងក្តីរដ្ឋបាលផងដែរ
  • អ្នកគ្មានភារកិច្ចតួនាទីមិនអាចចូលទេ
  • ចៅក្រមកាត់ក្តីបានអាស្រ័យលើសមាសភាពរបស់សាលាជំនុំជម្រះ
  • ដំណើរកាត់ក្តីមានឧទ្ធរណ៍ ដល់កំពូល។

»   អង្គជំនុំជម្រះវិសាមញ្ញ( ...)

  • គឺជាតុលាការវិសាមញ្ញ សម្រាប់កាត់ទោសតែពួកខ្មែរក្រហមប៉ុណ្ណោះ
  • មានតែ១ថ្នាក់
  • មាសភាពចូលរួមមាន ជនជាតិខ្មែរ និងជនជាតិបរទេស (​បារាំង អង្គ្លេស អេស្ប៉ាញ…)
  • កាត់តែថ្នាក់ដឹកនាំជាន់ និង អ្នកទទួលខុសត្រូវរបស់របបកម្ពុជាប្រជាធិបតេយ្យ
  • ចូលរួមបានទាំងអស់​ ( អ្នកសារព័ត៌មានជាតិ អន្តរជាតិ ព្រះសង្ឃ ប្រជាពលរដ្ឋ… )
  • រាល់ការសម្រេចផ្សេងៗលុះត្រាតែមានការយល់ព្រមពីចៅក្រមកម្ពុជា និង អន្តរជាតិ
  • ចៅក្រមកាត់ក្តីមាន ៥រូបគ្រប់សវនាការ
  • ដំណើរការកាត់ក្តីគ្មានឧទរណ៍ ឬកំពូលទេ

ប្រភព៖ កម្រងវិញ្ញាសាសីលធម៌ និង​ពលរដ្ឋវិជ្ជា​ថ្នាក់ទី១២ ឆ្នាំ២០១១ ដោយ៖ ឈិន សីហា

Leave a Reply

Your email address will not be published. Required fields are marked *

ចូរ​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង ​ប្រព័ន្ធ​តុលា​ការ​កម្ពុជា និង អង្គ​ជំនុំ​ជម្រះ​វិ​សា​មញ្ញ ក្នុង​តុលា​ការ​កម្ពុជា។

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme