រឿង ៧យ៉ាង អ្នកវិទ្យាសាស្ត្រប្រាប់ថា អ្នកត្រូវធ្វើប្រជាចាំថ្ងៃ ដើម្បីកសាងក្រុមហ៊ុនពាន់លានដុល្លារ


ការធ្វើដំណើរទៅកាន់ផ្លូវត្រឹមត្រូវ ជារៀងរាល់ថ្ងៃក៏នៅមិនធានាបានថា អ្នកនឹងអាចរកចំណូលបាន ពាន់លាន ដុល្លារដែរ ប៉ុន្តែបើអ្នកមិនបានធ្វើវា អ្នកក៏មិនអាចសម្រេចជោគជ័យបានដែរ។

ដើម្បីកសាងជាក្រុមហ៊ុន ដែលអាចរកចំណូលបានពាន់លានដុល្លារ ក្នុងនាមជាស្ថាបនិកម្នាក់ អ្នកត្រូវតែមាន ផ្នត់គំនិត អំពីការធ្វើយ៉ាងណាទើបអាចរកចំណូលបាន ពាន់លានដុល្លារ និងការអនុវត្តទម្លាប់ប្រចាំថ្ងៃ មួយចំនួនដែលវិទ្យាសាស្រ្តបានរកឃើញថា វាជាកត្តាកំណត់រួមក្នុងចំណោមមនុស្ស ដែលអាជីវកម្មមាន ទ្រព្យសម្បត្តិច្រើន នៅលើពិភពលោក។ ការស្រាវជ្រាវរបស់វិទ្យាសាស្រ្ត បានបញ្ជាក់ថា សកម្មភាពជាក់លាក់ មួយចំនួន គឺអាចជម្រុញឲ្យអ្នកបង្កើតទ្រព្យសម្បត្តិបានច្រើន។

សូមពិនិត្យមើលសកម្មភាពទាំងប្រាំពីរយ៉ាង ដែលអ្នកនឹងចង់ទៅធ្វើដូចខាងក្រោម ហើយត្រូវធ្វើវាឲ្យបាន សម្រេចជារៀងរាល់ថ្ងៃ -ប្រសិនបើអ្នកចង់ចាប់យកប្រាក់ចំណូលពាន់លានដុល្លារនោះ៖

១. សូមអាន
មហាសេដ្ឋីនាពេលបច្ចុប្បន្ននេះ មានចំណង់ ឬការស្រេកឃ្លានអានព័ត៌មានផ្សេងៗ។ ពួកគេអានសៀវភៅអស់ ជាច្រើនទំព័រ និងជាច្រើនក្បាល់ ក្នុងរយៈពេលដ៏ខ្លី។ ដូជា មហាសេដ្ឋីWarren Buffet លោកបានចំណាយពេល ភាគច្រើនរបស់លោក ជារៀងរាល់ថ្ងៃ ដើម្បីអានសៀវភៅ, អត្ថបទ, និងព័ត៌មាននៅលើបណ្ដាញអ៊ីនធើណិត ដើម្បីស្វែងយល់ឲ្យបានកាន់តែល្អប្រសើរ អំពីបរិយាកាសអាជីវកម្ម ដែលវាជាកត្តាដែលអាចជះឥទ្ធិពល ឬផលប៉ះពាល់ដល់ការវិនិយោគ។ លើសពីនេះទៅទៀត លោកក៏បានប្រើចំណេះដឹង និងព័ត៌មានទាំងនោះ ដើម្បីធ្វើការសម្រេចចិត្តជាយុទ្ធសាស្រ្តនានា ក្នុងអាជីវកម្មរបស់លោកផងដែរ។

អានកាន់តែច្រើន ចម្រើនគំនិត ដើម្បីធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ!

ម្យ៉ាងវិញទៀត ការអានច្រើន បានផ្តល់នូវចំណេះដឹងសំខាន់ៗ ដែលអាចជួយអ្នកជំនួញ ផ្លាស់ប្តូរក្រុមហ៊ុន របស់ពួកគេទៅដល់ ការបង្កើនចំនូលបានថែមមួយកម្រិតទៀត។ វាក៏ជាច្រកមួយ ដែលអាចឲ្យអ្នកជំនួញ ស្វែងរកបាននូវលទ្ធភាពថ្មី ក្នុងការធ្វើជំនួញនរបស់ខ្លួន នៅក្នុងលក្ខខណ្ឌនៃទិសដៅនិងចំណូលថ្មី។

២. ចូរគិតមមៃ

បុគ្គលជោគជ័យ ជាមនុស្សដែលមាន ចំណង់ចំណូលចិត្តពិតប្រាកដ ហើយតែងតែចង់ធ្វើឲ្យក្រុមហ៊ុនរបស់ខ្លួន ឈានទៅកាន់កម្រិតមួយល្អប្រសើរ ដោយផ្អែកលើអ្វីដែលពួកគេកំពុងធ្វើ។

ចំណង់ចំណូលចិត្ត គឺពាក់ព័ន្ធនឹងការប្រាប់អ្នកដទៃនូវអ្វីដែលអ្នកកំពុងបង្កើត ប៉ុន្តែអ្នកដឹងថា អ្នកកំពុងជក់ចិត្ត នៅពេល ដែលមនុស្សផ្សេងទៀតដែលចង្អុលបង្ហាញឥរិយាបទរបស់អ្នក។ ប្រសិនបើអ្នក គឺជាជាបុគ្គលដែល ចូលចិត្តធ្វើការរាល់យប់ ទៅលើយុទ្ធសាស្រ្តក្រុមហ៊ុន អញ្ចឹង អ្នកគឺជាបុគ្គលដែលតែងតែគិមមៃចំពោះការងារ និងអាចនិយាយបានថា អ្នកនឹងមានឱកាសល្អប្រសើរ ក្នុងសិក្សាស្វែងយល់អំពីព័ត៌មានលម្អិតនានា ហើយវាពិត ជាអាចជំរុញអាជីវកម្ម ប្រាក់ចំណូល មកឲ្យខ្លូនអ្នកវិញ នាពេលខាងមុខជាមិនខាន។

ការដែលមានគំនិតច្រើនពេក វាក៏អាចបំផ្លាញអាជីវកម្មរបស់អ្នកវិញផងដែរ!

៣. ចូរបង្កើតបរិយាកាស ´ជួបជុំ´

អ្នកត្រូវចំណាយពេលខ្លះ ដើម្បីជួបជាមួយបុគ្គលថ្មីម្នាក់ ជារៀងរាល់ថ្ងៃ។ បុគ្គលនេះមិនចាំបាច់ត្រូវតែ ជាបុគ្គលិក នៅក្នុងក្រុមហ៊ុនបស់អ្នក ឬក៏ជាមនុស្សនៅក្នុងអាជីវកម្មរបស់អ្នកនោះទេ។ ការជួប ជាមួយបុគ្គល ទាំងនេះ វាជាការកំណត់ជីវិតនៃការរស់នៅប្រចាំថ្ងៃរបស់អ្នក ថាតើគេ និងអ្នកមានភាពខុសប្លែកគ្នាយ៉ាង ដូចម្តេច ទាំងការងារ ការរកស៊ី និងជិវិតរស់នៅរបស់គេ។

ជួប មនុស្សថ្មី ជារៀងរល់ថ្ងៃ ដើម្បីរៀនសូត្រពីគេ!

នេះជាវិធីល្អបំផុតមួយ ដើម្បីរៀនអ្វីដែលថ្មី និងស្វែងយល់អំពីទស្សនៈវិស័យផ្សេងទៀត ក្នុងគោលបំណង ដើម្បីពពង្រីកអាជីវកម្មឲ្យមានការរីលូតលាស់ និងទាក់ទាញអ្នកមានទេពកោសល្យ ឲ្យមកបំពេញការងារ ដែលចន្នោះប្រហោងទាំងនោះ លើសពីនេះទៅទៀត អ្នកក៏អាចយល់ដឹង ព័ត៌មានលំអិតអំពីអតិថិជន របស់អ្នកផងដែរ។ ការប្រាស្រ័យទាក់ទង និងស្វែងយល់ពីអ្នកដ៏ទៃនៅក្រៅស្ថាប័ន ឬជំនាញរបស់ខ្លួន អ្នកនឹងអាចដឹងរឿងខ្លះ អំពីពួកគេ ថាគេបានធ្វើរឿងអ្វីខ្លះខុសពីអ្នក បានជោគជ័យ ឬអត់ ជួបឩបសគ្គអ្វីខ្លះ ដែលព័ត៌មានទាំងនេះ អាចជួយអ្នកឲ្យបង្កើតគំនិតថ្មីៗជាច្រើនទៀត។

៤. ចូរបន្ទាបខ្លួន

ជាការពិតណាស់ ការចេះដាក់ខ្លួន ឬបន្ទាបខ្លួន ប្រកបដោយចិត្ដសុភាពរាបសារ គឺជាបុគ្គលដែលទទួលបាន ការចាប់អារម្មណ៍ និងមានភាពលេចធ្លូរពីអ្នកដ៏ទៃ។ ដោយសារមនុស្សប្រភេទនេះ តែងតែរិះរកវិធី ដើម្បី ជួយអ្នកដទៃ ដោយមិនចំណាយពេលវេលា ដើម្បីផ្សព្វផ្សាយពីអ្វីដែលពួកគេកំពុងធ្វើនោះទេ។

ដាក់ខ្លួន ដើម្បីចាប់យកឱកាស និងទាញយកប្រយោជន៍នានា!

អ្នកមិនចាំបាច់បញ្ជាក់អ្វីទាំងអស់ដល់អ្នកដទៃ ទុកឲ្យគេវិនិច្ឆ័យដោយខ្លួនគេ។ មហាសេដ្ឋីដឹងថា ពួកគេមិនបាន ធ្វើការងារទាំងអស់នេះគ្រាន់តែសម្រាប់ខ្លួនគេទេ ប៉ុន្តែគេបាននឹងកពុងតែធ្វើការងារធ្វើអ្វីមួយ ដែលជួយដល់ ការផ្លាស់ប្តូរពិភពលោកនេេះ ឱ្យក្លាយជាកន្លែងមួយ ដែលមានភាពល្អប្រសើរជាងមុន ហើយពួកគេមិនត្រូវការ ស្វែងរកការអនុម័ត និងការកោតសរសើរសម្រាប់ការធ្វើដូច្នេះឡើយ។

មនុស្សជាច្រើនមានការភ្ញាក់ផ្អើល ពេលដែល លោក Mark Zuckerberg ក្លាយជាមហាសេដ្ឋីវ័យក្មេង។ នោះ ដោយសារតែគាត់មិនបាននិយាយថា គាត់ជា មហាសេដ្ឋីវ័យក្មេង ឡើយ គឺពិភពលោកជាអ្នកផ្តល់ឲ្យ។ ជារៀង រាល់ថ្ងៃ អ្នកគួតែរំលឹកខ្លួនថា អ្នកអាចនឹងមានភ័ព្វសំណាង អ្នកនឹងសម្រេចបានតាមគោលដៅរបស់ខ្លួន និង ចងចាំមនុស្សដែលជួយអ្នក និងអាជីវកម្មរបស់អ្នកទទួលបាន ការរីកចម្រើនដូចពេលនេះ។

៥. ចូរសួរ

ក្រុមហ៊ុនរបស់អ្នក អាចឈានដល់ត្រឹមកម្រិតខ្ពស់មួយ ប្រសិនបើអ្នកមិនពេញចិត្តនឹងលទ្ធផលបច្ចុប្បន្ន។ នៅពេលដែលអ្នកបានចោទសួរអ្វីគ្រប់យ៉ាងទាក់ទងទៅនឹងជំនួញរបស់អ្នក និងស្វែងរកចម្លើយ នោះវានឹង ជំរុញឱ្យចាប់បាននូវកូនសោះ ដែលអាចចាក់យកប្រាក់ខ្ទង់ ពាន់លានដុល្លារ បានកាន់តែឆាប់។

សួររកចម្លើយ ដើម្បីដោះស្រាយបញ្ហា និងបំពេញចិត្តអតិថិជន!

ហើយបើ មេដឹកនាំសួរសំណួរទាក់ទង់ទៅនឹង លទ្ធផលកាន់តែច្រើន ក្រុមហ៊ុននោះក៏នឹងអាចស្វែងរក ដំណោះស្រាយ ពីរបបៀបក្នុងការស្រេចបានលទ្ធិផលល្អប្រសើរជានេះផងដែរ នេះហើយជាសកម្មភាព ដែលធ្វើឲ្យគេ ផ្លាស់ប្តូរ ពីសេដ្ឋីទៅជាមហាសេដ្ឋី។

៦. ចូរបង្កើនការភ្ជាប់ទំនាក់ទំនង

ក្នុងមានជា មហាសេដ្ឋីម្នាក់ គេមានការយល់ដឹងយ៉ាងច្បាស់ អំពីភាពចាំបាច់ និងតម្រូវការក្នុង ការតភ្ជាប់ ទំនាក់ទំនងនៃអាជីវកម្មរបស់គេ ជាមួយបុគ្គលិក ដៃគូ អ្នកផ្តល់ព្រឹក្សា និងអតិថជន។

រិតចំណងទំនាក់ទំនង ដើម្បីជួយគ្នា!

ខណៈពេលដែលមនុស្សជាច្រើនបានយល់ពីតម្លៃរបស់បណ្តាញនេះ មហាសេដ្ឋី បានធ្វើការរិតចំណងភ្ជាប់របស់ បណ្តាញ ដើម្បីធានាឱ្យបានថា ពួកគេមានមានការទំនាក់ទំនងល្អជាមួយគ្នា ជាពិសេសការជួយគ្នាទៅវិញ ទៅមក។

៧. ចាប់ផ្ដើមឲ្យបានមុនគេ

អ្នកត្រូវចាប់ផ្តើមធ្វើវាមុនគេ មុនពេលអ្នកដ៏ទៃចាប់ផ្តើមអាជីវម្មនោះដែរ។ លោក Sir Richard Branson បាន សម្រេចចិត្តចាប់ផ្តើមអ្វីមួយ បើទោះបីជាមានសំណួរជាច្រើនទាក់ទងទៅនឹង ការខ្វះខាតលុយក្នុង ការចាប់ ផ្តើមអាជីវកម្ម ឬតើត្រូវធ្វើរបៀបណាដើម្បីជោគជ័យ? មើលទៅវាហាកដូចជាមិនអាចចាប់ផ្តើមបានសោះ។

អ្នកត្រូវចាប់ផ្តើម ធ្វើអាជីវកម្មណា ដែលគេមិនទាន់ធ្វើ ហើយចាប់ផ្តើមធ្វើវាឲ្យបានមុនគេនៅក្នុងទីផ្សាររបស់អ្នក!

អ្វីដែលគាត់ គិតនៅពេលនោះ គឺគាត់គ្រាន់តែដឹង និងជឿជាក់ថា គាត់អាចធ្វើបាន។ សំខាន់ គឺអ្នកត្រូវចាប់ផ្តើម ធ្វើអាជីវកម្មណា ដែលគេមិនទាន់ធ្វើ ហើយចាប់ផ្តើមធ្វើវាឲ្យបានមុនគេនៅក្នុងទីផ្សារបស់អ្នក។

ត្រូវប៉ាន់ – ប្រភព៖ entrepreneur.com

Comments 0

Your email address will not be published. Required fields are marked *

រឿង ៧យ៉ាង អ្នកវិទ្យាសាស្ត្រប្រាប់ថា អ្នកត្រូវធ្វើប្រជាចាំថ្ងៃ ដើម្បីកសាងក្រុមហ៊ុនពាន់លានដុល្លារ

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

ទទួលបានចំណេះដឹងថ្មីៗ

បញ្ចូលអ៊ីម៉ែល ក្នុងប្រប់ខាងក្រោម រួចចុចយល់ព្រម!
ត្រូវប៉ាន់ សូមអរគុណ!
សំណួរ-ចម្លើយ-សម្រាប់សម្ភាសន៍ការងារ
យល់ព្រម
Grow Your Business  ADs Here!
ផ្សព្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme