ជំងឺ ៥យ៉ាង ដែលរារាំងយើងមិនឲ្យ ជោគជ័យ


យើងទាំងអស់គ្នា ចង់បានជោគជ័យរាល់គ្រប់ភារកិច្ច។ តែវា ពេលខ្លះទម្លាប់របស់យើង មិនអាចធ្វើឲ្យយើង ទទួលបានជោគជ័យ ក្នុងការអនុវត្តកិច្ចការបានឡើយ។ ប្រសិនបើអ្នក បានសិក្សារឿងទាំង ៥យ៉ាងនោះ អ្នកនឹងដឹងថា ការដែលអ្នកអនុវត្តការងារមិនបានជោគជ័យ គឺដោយសាររឿងទាំងនោះហើយ។

ការបន្យាពេល ជាជំងឺរាំរៃដ៏គ្រោះថ្នាក់បំផុត ដែលវា តែងតែទាញអ្នកមិនឲ្យ ធ្វើដំណើរឆ្ពោះទៅរក ជោគជ័យបាន។

. ការពន្យាពេល

បើយើងប្រាប់តាមត្រង់ យើងទាំងអស់គ្នាប្រកដជាបានពន្យាពេល ពីការអនុវត្តកិច្ចការទាំងនោះគ្រប់ៗគ្នា ។​ ការពន្យាពេល បានរារាំងយើង ពីការធ្វើសកម្មភាព ឬអនុវត្តការងារ ដើម្បីឆ្ពោះទៅរកភាពជោជ័យ។ នៅពេល ដែលយើង ចាប់ផ្តើមអនុវត្តការងារ នៅពេលនោះ យើងគិតថាការងារនោះ ប្រហែលជាធ្វើមិនបាន ជោគជ័យ ឬគិតថាពេលនេះ មិនសាកសម ឬជាពេលដែលមិនល្អ សម្រាប់ធ្វើកិច្ចការនោះ នេះជាទង្វើដែល ខុសឆ្គង ដែលមនុស្សគ្រប់រូបតែងតែ ដោះសារចំពោះខ្លួនឯង ក្នុងការធ្វើកិច្ចការអ្វីមួយ។

មូលហេតុទាំងនោះ បានធ្វើឲ្យយើងឋិតនៅក្នុងបរិយាកាសមិនល្អ ឬមិនសុខស្រួល។ ដូច្នេះ ពេលក្រោយ នៅពេលដែលអ្នកគិតថា អ្នកចង់ទុកកិច្ចការនោះត្រឹមហ្នឹងសិន ចាំពេលក្រោយចាំធ្វើទៀត អ្នកត្រូវសួរ ខ្លួនឯងភ្លាម អំពីមូលហេតុអ្វីបានជាអ្នកមិនធ្វើវាឥឡូវនេះ? អ្វីដែលជា ជំងឺរាំរៃ ឬគ្រោះថ្នាក់បំផុតនោះ គឺការពន្យារពេលបានក្លាយទៅជាទម្លាប់មួយ ដែលទាញអ្នកមិនឲ្យ ធ្វើដំណើរឆ្ពោះទៅរកជោគជ័យបាន។

. ការភ័យខ្លាចចំពោះភាពបរាជ័យ

ការទទួលបានជោគជ័យ កម្រមកកើតមានសម្រាប់មនុស្ស ដែលនឹងមិនចេះប្រថុយនឹងហានិភ័យណាស់ ហើយប្រសិនបើអ្នក ហ៊ានប្រថុយ ឬប្រឈមនឹងហានិយភ័យ អ្នកតែងតែទទួលបានឱកាស ជោគជ័យ។ មនុស្សជោគជ័យជាច្រើន បានព្យាយាមធ្វើអ្វី ដែលមនុស្សមិនជោគជ័យមិនហ៊ានធ្វើ ដោយគេមិនគតថា គេទទួលបានការបរាជ័យឡើយ ព្រោះការទទួលបានជោគជ័យ របស់គេ គឺទទួបានពីបទពិសោធន៍ ដែលគេរៀនពីភាពបរាជ័យទាំងនោះ។

ក្នុងន័យនេះមិនមែនមានន័យថា អ្នកត្រូវប្រថុយធ្វើរឿង ឬកិច្ចការដែលមាន “ហានិភ័យ” រហូតនោះទេ ប៉ុន្តែប្រសិនបើអ្នក ចង់ទទួលបានជោគជ័យ  អ្នកត្រវហ៊ានប្រថុយ ឬប្រឈមនឹងហានិភ័យ ដែលត្រូវ នឹងកើតមានឡើង ហើយនេះជាចំណុច  ដែលមានសារៈសំខាន់បំផុត ក្នុងជីវិតការងារ​ ឬអាជីវកម្មរបស់អ្នក។ ការបរាជ័យមិនអាចបំផ្លាញអ្នកបានឡើយ ប្រសិនបើអ្នកមាន បានទទួលស្គាល់វា​ ទុកជាមុនថាវានឹងកើតឡើង។ មានកិច្ចខ្លះ មិនដំណើរការ ប៉ុន្តែប្រសិនបើអ្នកក្រោកឈរឡើង ហើយបន្តរកដំណោះស្រាយលើបញ្ហានោះ នោះវាកំពុងស្វែងរក់ផ្លូវជោគជ័យបានហើយ។

. មិនមានគោលដៅច្បាស់លាស់

រាល់ការធ្វើដំណើរ ពិតជាមានភាពងាយស្រួលសម្រាប់យើង បើយើងដឹងច្បាស់ថា យើងត្រូវទៅកន្លែង ណានោះ។ ទិសដៅចុងក្រោយ អាចនឹងត្រូវបានផ្លាស់ប្តូរ ប៉ុន្តែនៅពេលដែលអ្នកដាក់ចេញ នៅគោលការណ៍ នោះ ឬបន្តគោលជំហ៊រថាអ្នកនឹងទៅទីនោះ អ្នកត្រូវតែមានចំណុចបញ្ចប់ (គោលដៅចុងក្រោយ) នៅក្នុងចិត្ត។ ត្រង់ចំណុចខាងលើ វាមានសារៈសំខាន់ណាស់ សម្រាប់អាជីវកម្ម ដូច្នេះហើយ ទើបអ្នកត្រូវការការគ្រូបង្វឹក ពីអាជីវកម្ម ដោយសារតែ ប្រសិនបើអ្នកមានអារម្មណ៍ថាមិនប្រាកដថា ត្រូវទៅណា ហើយត្រូវចាប់ផ្តើមពីណា ទៅណា ហើយកន្លែងណា ដែលអ្នកពិតជាចង់ទៅនោះ។

សូមព្យាយាមកំណត់ទិសដៅ ឲ្យបានជាក់លាក់បំផុត វាមិនមានប្រយោជន៍អ្វី ដោយគ្រាន់តែនិយាយថា អ្នកចង់ទទួលបានជោគជ័យនៅក្នុងអាជីវកម្មនោះទេ។ តើនោះមានន័យយ៉ាងណា? មានន័យថា អ្នកត្រូវកំណត់ឲ្យបានច្បាស់ថា អ្នកអាចរកចំណូល តាមវិធីណាខ្លះ ដូចជា ផ្តល់សេវាកម្មបណ្តុះបណ្តាល ឬលក់សៀវភៅមេរៀន។

. កង្វះការផ្តោតការយកចិត្តទុកដាក់

ការផ្តោតការយកចិត្តទុកដាក់លើ អាជីវកម្ម គឺខុសគ្នាពីទិសដៅ។ មានមនុស្សជាច្រើន អាចដឹងយ៉ាងច្បាស់ថា គេចង់ទៅណា ប៉ុន្តែពួកគេ ហាក់ដូចជាវង្វេងទិសដៅ ឬមានការរំខានពីរឿងផ្សេងៗទៀត។ ជាញឹកញាប់  រឿងទាំងនេះ បានផ្តល់ផលប្រយោជន៍ ច្រើនសម្រាប់អ្នក។ ទទួលបានការបណ្តុះបណ្តាច្រើន, ចូលរួមមកិច្ចប្រជុំ ផ្សេងៗ, លក់ផលិតផលបន្ថែមទៀត, អាចជារឿងល្អទាំងអស់ បើធ្វើវាត្រឹមត្រូវស្របតាមពេលវេលា ប៉ុន្តែវាក៏អាច ប៉ះពាល់ដល់ ផែនការបច្ចុប្បន្នរបស់អ្នក។

ទទួលបានការបណ្តុះបណ្តាល ពិជាមានប្រយោជន៍ណាស់ ការចងបណ្តាញ និងពង្រីកការលក់ផលិតផល ក៏សំខាន់ដែរ ប៉ុន្តែតើនេះ ជាពេលត្រឹមត្រូវសម្រាប់ ធ្វើដូច្នេះឬទេ? មានន័យថា អ្នកកំពុងត្រូវបានរំខាន ពីការធ្វើដំណើរឆ្ពោះ ទៅគោលដៅចម្បងរបស់អ្នក។

. កង្វះជំនឿជាក់លើខ្លួនឯង

កង្វះជំនឿជាក់លើខ្លួនឯង អាចជាឃាតករពិតប្រាកដ  ដែលរារាំងអ្នក មិនឲ្យទទួលបានជោគជ័យ ក្នុងការធ្វើ អ្វីមួយ ប៉ុន្តែគេអាចដោះស្រាយបាន។ តើអ្នកធ្វើដូចម្តេច ទើបដឹងថា អ្នកកង្វះខាតជំនឿលើខ្លួនឯង? គេអាចដឹង ពីចំណុចចំណុចខ្វះខាតនេះ តាមរយៈ លំហូរនែការ អនុវត្តការងារ និងប្រតិ្តបត្តិការណ៍ នៃការគ្រប់គ្រង របស់អ្នក ដូច្នេះ អ្នកនឹងដឹងជាមិនខាន។

អត្ថបទ៖ ត្រូវប៉ាន់ ដោយ៖ មី សុវណ្ណ

Comments 0

Your email address will not be published. Required fields are marked *

ជំងឺ ៥យ៉ាង ដែលរារាំងយើងមិនឲ្យ ជោគជ័យ

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme