គន្លឹះ ៦យ៉ាង ដើម្បីកសាងទំនុកចិត្តឡើងវិញ បន្ទាប់ពីបរាជ័យ


អ្នកអាចនឹងមិនហ៊ានផ្តួចផ្តើម ធ្វើកិច្ចការអ្វីដែលថ្មី ដោយសារតែការភ័យខ្លាចនៃភាពបរាជ័យ អាចដោយសារតែ អ្នកធ្លាប់មានបទពិសោធន៍ បរាជ័យ ក្នុងការវិនិយោគក្នុងអាជីវកម្ម  ដ៏អាក្រក់បំផុត ឬខណៈពេលដែលអ្នកកំពុងតែ ធ្វើសកម្មភាពផ្សងព្រេងណាមួយ។

មនុស្សគ្រប់រូប សុទ្ធតែបាក់ទឹកចិត្តនៅពេលធ្វើកិច្ចការ ឬរឿងអ្វីមួយបរាជ័យ តែអ្វីដែលសំខាន់ គឺការចេះ ក្រោកឈរឡើងវិញ ប្រកបដោយភាពជឿជាក់ សារជាថ្មី ដើម្បីរស់បន្តទៀត! ដោយ៖ ត្រូវប៉ាន់

កង្វះទំនុកចិត្ត អាចជះឥទ្ធិពលច្រើនដល់អ្នក ព្រោះអ្នកដ៏ទៃ ដែលតែងតែខ្លាំមើលអ្នក អាចគិត អវិជ្ជមាននៅ ពេលដែល អ្នកមានបញ្ហាប្រឈម។ ដូច្នេះ ការទទួលបានទំនុកចិត្តរបស់អ្នកមកវិញ គឺមានសារៈសំខាន់ណាស់ មិនត្រឹមតែសម្រាប់អ្នកនោះទេ ប៉ុន្តែសម្រាប់មិត្តភក្តិ និងសហការីរបស់អ្នកផងដែរ។

ខាងក្រោមនេះ ជាជាជំហាន ៦យ៉ាង ដែលអ្នកគួរសិក្សាស្វែងយល់ ដើម្បីទទួលបានភាពជឿជាក់មកវិញ បន្ទាប់ពីបរាជ័យ លើកិច្ចការអ្វីមួយនោះ៖

. ភាពបរាជ័យ គឺជាចំណុចបោះជំហានទៅមុខ

អ្នកប្រហែលជាបានសង្កេតឃើញកុមារតូចៗ កំពុងធំឡើង និងរបៀបដែលពួកគេបានដួលជាច្រើនដង ប៉ុន្តែខំវាងើបឡើង ហើយដើរដោយខ្លួនឯង។ ការដួលម្តងៗ វាកាន់តែបង្កើនថាមពលរបស់ខ្លួន ដើម្បីងើប ឡើងម្តងទៀត ដែលវាមិនធ្វើឲ្យគេបាក់ទឹកចឹត្ត ឬអស់កំលំាងក្នុងការក្រោកឈរ ឡើងវិញឡើយ។ អ្នកត្រូវតែអភិវឌ្ឍអាកប្បកិរិយានៃការបាត់បង់ ឬចុះចាញ់ឲ្យទៅជា ការយកឈ្នះលើការបាត់បង់ ដូចកូនក្មេង នោះអង្ចឹងដែរ ហើយព្យាយាមក្រោកឈរឡើងវិញ ពីដួល ឬបរាជ័យ។

អ្នកបានអ្នកបានព្យាយាមជាច្រើន លើកច្រើនសារចំពោះការរៀននិយាយ, ការអាន, និងការសរសេរ កាលពីនៅវ័យកុមារភាពរបស់អ្នក មុនពេលអ្នកអាចរៀនចេះចាំបានវាបានល្អ។ ជីវិតផងដែរត្រូវជួបប្រទះ នឹងបញ្ហាប្រឈមនានាជាច្រើន មុនពេលដែលអ្នករៀនបាន។ អ្នកប្រហែលជាធ្លាប់ឮ ឬដឹងអំពី មនុស្សដែលទទួល បានជោគជ័យមួយចំនួន ដែលបានព្យាយាមធ្វើការងារ ឬអាជីវកម្មដ៏លំបាក តែមិនបាន ជោគជ័យ ប៉ុន្តែក្រោយមកក៏ទទួលបានជោគជ័យ ហើយថែមទាំងមានថាមពល និងទឹកចិត្តមោះមុត ក្នុងការធ្វើកិច្ចការ ឬអាជវកម្មខ្លាំងជាងមុន។

. រៀនពីកំហុសរបស់អ្នក

យើងត្រូវចេះប្រើប្រាស់ ភាពបរាជ័យ ទៅជាឧបករណ៍សិក្សាទើបជាការល្អ ដោយត្រូវស្វែងយល់ថា តើហេតុអ្វី បានជាបរាជ័យ? តើមានបញ្ហា ឬកត្តាអ្វីខ្លះ ដែលធ្វើឲ្យអ្នកបរាជ័យ?

តើ វាបរាជ័យដោយសារតែកង្វះខានៃការរៀបចំ, ការផ្លាស់ប្តូរខុស ឬកាលៈទេសៈមិនអំណោយផល? ពេលខ្លះ វាខុសមកពី ការប៉ាន់ស្មាននៃការលក់ ឬការរកប្រាក់ចំណេញ ដែលធ្វើឲ្យអ្នកសម្រេចចិត្តបើកអាជីវកម្មខុស?

អតីតប្រធានាធិបតីឥណ្ឌា លោក APJ Abdul Kalam បាននិយាយថា អ្នកត្រូវស្តាប់រឿងរ៉ាវនៃការបរាជ័យឲ្យបានច្រើន មិនមែនស្តាប់តែរឿងជោគជ័យឡើយ ព្រោះអ្នករៀនសូត្រ បានច្រើនពីការបរាជ័យ។

. ធ្វើការអភិវឌ្ឍចិត្ដគំនិតល្អ ឬអាកប្បកិរិយាវិជ្ជមាន

អត្ថបទសាសនានានា, គម្ពីរ, និងគ្រូបង្រៀន បានបង្ហាញប្រាប់យើងថា ការអភិវឌ្ឍឥរិយាបថវិជ្ជមាន គឺមានសារៈសំខាន់ណាស់ ក្នុងការទទួលយកទាំភាពជោគជ័យ និងបរាជ័យ នៅក្នុងការចិត្តរបស់អ្នក។ ភាពជោគជ័យ គឺមិនមែនអាស្រ័យតែកិច្ចខិតខំប្រឹងប្រែងរបស់អ្នក ទាំងស្រុងនោះឡើយ ហើយបរាជ័យ ក៏ដូច្នេះដែរ។ រឿងមួយចំនួន គឺលើសពីសមត្ថភាព ឬការយល់ដឹងរបស់យើង ដែលយើងមិនអាចគ្រប់គ្រងបាន ហើយយើងត្រូវតែធ្វើការសម្រេចចិត្តមួយ បើទោះបីជាទទួលបានលទ្ធផលយ៉ាងណា ទាំងវិជ្ជមាន ឬអវិជ្ជមាន​ ​អ្នកត្រូវរៀនទទួលយកវាទាំងអស់។

. បង្កើតយុទ្ធសាស្រ្តថ្មី

ប្រសិនបើការបរាជ័យរបស់អ្នក គឺកើតឡើយដោយសារតែកំហុសឆ្គង នៃយុទ្ធសាស្រ្ត ហើយអ្នកអាចកំណត់ អត្តសញ្ញាណកំហុសនោះបាន សូមព្យាយាមបន្តកិច្ចការ ហើយស្វែងរកយុទ្ធសាស្រ្តផ្សេងៗទៀត យកមកអនុវត្ត្។ បើអ្នកផ្តល់សេវាកម្ម ឬផលិតផល ដែលមានតម្លៃទាប ដល់អថិតិជន ហើយអ្នកទទួលបាន ការរខាតបង់ ឬបរាជ័យ ដូច្នេះ ចូរព្យាយាមផ្តោតលើការផ្តល់នូវ ផលិតផល ដែលមានគុណភាព ហើយលក់ ក្នុងតម្លៃខ្ពស់វិញ។ ពេលខ្លះ ការវិនិយោគមួយ អាចត្រូវខាតបង់ ដោយសារពេលវេលា។ ឧទាហរណ៍៖ បើអ្នកទទិញភាគហ៊ុន ឬមូលនិធិ នៅពេលដែលផ្សារឡើងថ្លៃ នៅពេលដែលអ្នកលក់វិញ ប្រកដជាខាតជាក់ ជាមិនខាន។

ក្នុងករណីបែបនេះ អ្នកត្រូវតែប្រើយុទ្ធសាស្រ្តថ្មីៗ ដោយមិនគិតតែលើភាពបរាជ័យរបស់អ្នកឡើយ។

. ធ្វើសមាធិ (រំពឹងគិត)

ការធ្វើសមាធិអាចជម្រះចិត្ត ឬគំនិតអវិជ្ជមាន ដែលជាប់ពាក់ព័ន្ធនឹងការបរាជ័យ ហើយការរម្ងាប់ចិត្តរបស់អ្នក។ វាជួយបោះបង់ការចងចាំទាំងអស់នៃការបរាជ័យ ពីអតីតកាល និងការថប់បារម្ភអំពីអនាគត ហើយបំពាក់ កំលាំងចិត្ត ឲ្យធ្វើសកម្មភាពក្នុងពេលបច្ចុប្បន្នវិញ។

អ្នកទស្សនវិទូ និងវាគ្មិនលើកទឹកចិត្ត ជាច្រើនបាន និយាយថា ពេលវេលាដែលត្រូវធ្វើ គឺឥឡូវនេះ ហើយវាជាប់ពាក់ព័ន្ធទៅនឹង ពេលបច្ចុប្បន្នកាលនេះឯង។

. ស្វែងរកជំនួយ

ការបរាជ័យធ្វើឱ្យអ្នកហាក់មានភាពឯកោ និង សោះអង្គើយពីមនុស្សនៅជុំវិញអ្នក នោះវាបានបង្ហាញ យ៉ាងច្បាស់  ថាវាជាពេលដែលអ្នកត្រូវការ ស្វែងរកជំនួយហើយ។ វាអាចជាជំនួយខាងផ្នែករូបិយវត្ថុ ឬការណែនាំលើរបៀបដើនៃការដើរទៅមុខ។ ពេលខ្លះ ធនាគា, មន្ត្រីរដ្ឋាភិបាល, មិត្តភក្តិ​ ឬអ្នកជិតខាង អាចជួយអ្នកបាន។

ពេលខ្លះ អ្នកអាចទទួលបានការឆ្លើយតបជាអវិជ្ជមាន ប៉ុន្តែថាមិនគួរបង្អាក់អ្នកពីការស្វែងរកជំនួយ ពីអ្នកផ្សេង ទៀតឡើយ ។ វាជាជីវិត និងអាជីពរបស់អ្នកដែលខំខាន់ មិនមែនអ្វីដែលអ្នកដទៃទៀតគិតអំពីអ្នក ថាយ៉ាងនេះ ឬយ៉ាងនោះឡើយ។ នៅពេលដែលអ្នកទទួលបានជោគជ័យ នោះពួកគេនឹងភ្លេចពីការបរាជ័យ របស់អ្នកផងដែរ។

អត្ថបទ៖ ត្រូវប៉ាន់ ដោយ៖ មី សុវណ្ណ

Comments 0

Your email address will not be published. Required fields are marked *

គន្លឹះ ៦យ៉ាង ដើម្បីកសាងទំនុកចិត្តឡើងវិញ បន្ទាប់ពីបរាជ័យ

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme