គន្លឹះ ៧យ៉ាង ដើម្បីទទួលបានការងារ ទោះបីជា មានបទពិសោធន៍ការងារតិច


មានមនុស្សជាច្រើន បានដាក់ពាក្យសុំការងារធ្វើ ដែលពេលខ្លះមានបញ្ហា ក្នុងការទទួលបានការងារ ដោយសារតែពួកគេ មិនមានបទពិសោធការងារគ្រប់គ្រាន់។ វាធ្វើឲ្យគេ មានការខកចិត្តយ៉ាងខ្លាំង នៅពេលស្វែងរកការធ្វើការងារ។ គន្លឹះ ៧យ៉ាង ស្តីពី របៀបស្វែងរកប្រហែលអាចជួយអ្នកបាន បើទោះបីជាអ្នក មានបទពិសោធការងារតិចក្តី។

អ្នកមិនត្រូវរើសការងារ ហួសហេតុពេកនោះទេ បើទោះបីជា ការងារមិនត្រូវជំនាញក៏ដោយ ក៏អ្នកត្រូវស្រវា ចាប់វាសិន ដើម្បីជាស្ពានចម្លងទៅរកការងារ ដែលត្រូវជំនាញនា ពេលអនាគតបាន។ ដោយ៖ ត្រូវប៉ាន់

១. តើអ្វីជាគោលបំណងចម្បងរបស់អ្នក

អ្វីដែលសំខាន់បំផុត ដែលអ្នកត្រូវធ្វើ គឺត្រូវរកឱ្យឃើញនូវអ្វី ដែលអ្នកចង់បានពិតប្រាកដ។ តើអ្នកមានជំនាញ អ្វីខ្លះ? ហើយព្យាយាមស្វែងរកការងារ ដែលអ្នកអាចប្រើជំនាញទាំងនោះបាន។ ការធ្វើដូចនេះ វានឹងជួយបង្កើន ឱកាសនៃការស្វែងរកអាជីព ឬការងារកាន់តែទទួលបានជោគជ័យ ថែមទៀត។

២. ដាក់ពាក្យសុំការងារនៅក្រុមហ៊ុនតូច ជាជាងក្រុមហ៊ុនធំ

ក្រុមហ៊ុនធំៗ អាទាក់ទាញបេក្ខជនបម្រើការងារ បានរាប់រយនាក់ នៅពេលដែលគេប្រកាស ជ្រើសរើបុគ្គលិក ម្តងៗ។ ដូច្នេះ វានឹងកាត់បន្ថយឱកាសរបស់អ្នក ក្នុងការទទួលបានការងារនោះ ដោយសារតែការងារនោះ មានការប្រគួតប្រជែងខ្ពស់ ហើយគេប្រកដជា ជ្រើសយកបេក្ខជនណា ដែលមានបទពិសោធជាច្រើនជាងគេ។ ក្រុមហ៊ុនតូចៗ មិនសូវមានអ្នកចង់ដាក់ពាក្យបម្រើការងារនៅទីនោះទេ ហើយដំណើរការនៃការជ្រើសរើស បុគ្គលិក ក៏មិនសូវមានភាពស្មុគ្រស្មាញដែរ ដូច្នេះ អ្នកអាចមានឱកាសច្រើនក្នុងការទទួល បានការងារ នៅទីនោះ។ ដូច្នេះ អ្នកត្រូវស្វែងរកក្រុមហ៊ុនណា ដែលមានបុគ្គលិកតិចជាង ២០ នាក់មុនពេលដាក់ពាក្យសុំ បម្រើការងារនៅទីនោះ។

៣. កុំពឹងផ្អែកលើតែបុគ្គលិកធនធានមនុស្ស

អ្នកមិនត្រូវផ្តោតកិច្ចខិតខំប្រឹងប្រែងរបស់អ្នក នៅលើការដាក់ពាក្យសុំបម្រើការងារទៅនឹងធនធានមនុស្សទេ ។ វាជាឱកាសមួយ ដ៏ល្អបំផុត បើអ្នកចេះស្វែងរកមនុស្ស ដែលទទួលបន្ទុកនៃកន្លែងការងារ  ដែលអ្នកចង់បាននោះ ហើយផ្តោតកិច្ចខិតខំប្រឹងប្រែង ទំនាក់ទំនងរកការងាររ  ជាមួយអ្នកគ្រប់គ្រងនោះ ដែលវាអាចជួយអ្នកឲ្យទទួល បានការងារ ជាជាងពឹងផ្អែកតែលើបុគ្គលិកធនធានមនុស្ស  ឬប្រធានធនធានមនុស្ស។

៤. ត្រូវចេះបត់បែន

បើអ្នកមិនអាចស្វែងរកការងារ ដែលត្រូវនឹងជំនាញរបបស់អ្នកទេ អញ្ចឹងអ្នកត្រូវស្វែងរកការងារណា ដែលស្រដៀង ទៅនឹងជំនាញរបស់អ្នកបាន។ បើអ្នកដាក់ពាក្យសុំបម្រើការងារ ជាមួយក្រុមហ៊ុនកាន់តែច្រើន នោះឱកាសនៃការទទួលបានការងារធ្វើ ក៏កាន់តែច្រើនដែរ។ កុំដាក់ពាក្យបម្រើការងារតែជាមួយស្ថាប័ន ពីរបីឲ្យសោះ។

៥. មន្ទាន់សម័យជំនាញរបស់អ្នក

អ្នកត្រូវតែ បង្កបង្កើនទំលាប់នៃការសិក្សារៀនសូត្រ នៅអ្វីដែលថ្មី និងចិញ្ចឹមចិត្តកសាង ជំនាញ ហើយនឹង ទេពកោសល្យរបស់ខ្លួនជានិច្ច។ ការបន្តការអប់រំ ទៅលើជំនាញ និងបទពិសោធន៍ការងាររបស់ខ្លួន ជាការវិនិយោគ មួយដ៏ល្អមួយ សម្រាប់អនាគតអាជីពរបស់អ្នក។ អ្នកខ្លះ គេបន្តការសិក្សា មហាវិទ្យាល័យ នៅក្នុងសហគមន៍របស់គេ។ ការបន្តសិក្សារៀនសូត្រ លើជំនាញថ្មីៗ អាចជាគន្លឹះ ដើម្បីទទួលបានការងារ ដែលអ្នកចង់បាននាពេលអនាគតដ៏ខ្លី។

៦. បម្រើការងារស្ម័គ្រចិត្ត

បើអ្នកនៅតែមានបញ្ហាក្នុងការស្វែងរកការងារធ្វើ នោះអ្នកអាចស្វែងរកការងារស្ម័គ្រចិត្ត នដើម្បីជួយអ្នក ឲ្យទទួលបទពិសោធន៍ការងារ អ្នកអាចយកវាទៅដាក់ នៅលើប្រវត្តិរូបរបស់អ្នកបាន។ អ្នកខ្លះ គេបម្រើការងារ ស្មគ្រចិត្ត នៅចុងសប្តាហ៍ ឬធ្វើការពីរបីម៉ោងក្នុងអំឡុងពេលមួយសប្តាហ៍ ដើម្បីទទួលបានបទពិសោធន៍ ការងារ។ វាអាចនឹងជួយបង្កើនឱកាសនៃ ការទទួលបានការងារ ដែលអ្នកនឹងចូលចិត្តផងដែរ។

៧. ចូរតស៊ូ

អ្នកស្វែងរកការងារខ្លះ ចំណាយពេលរហូតដល់ទៅ មួយឆ្នាំ ដើម្បីទទួលបានការងារ ដែលគេចង់បាន។ បើទោះបីជា ការស្វែងរកការងារ ដែលខ្លួនចង់បាន ត្រូវចំណាយពេលយូរ ដូចនេះក្តី អ្នកមិនត្រូវបោះបង់ ជាដាច់ខាត គ្រាន់តែអ្នក ត្រូវចាប់រកការងារ ដែលអ្នកមិនចង់បានសិន ហើយអ្នកត្រូវព្យាយាម បន្តស្វែងរកវាបន្តទៅទៀត មិនយូរមិនឆាប់នោះ អ្នកនឹងទទួលបានជាមិនខា។ អ្នកមិនត្រូវរើសការងារ ហួសហេតុពេកនោះទេ។

អត្ថបទ៖  ត្រូវប៉ាន់ ដោយ៖ មី សុវណ្ណ

Comments 0

Your email address will not be published. Required fields are marked *

គន្លឹះ ៧យ៉ាង ដើម្បីទទួលបានការងារ ទោះបីជា មានបទពិសោធន៍ការងារតិច

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Meme
Upload your own images to make custom memes
ចុច Like ដើម្បីជោគជ័យ