គន្លឹះ ៥យ់ាង អ្នកត្រូវដឹង​ មុន​ចាប់​ផ្ដើម​​​បើក​អាជីវកម្ម​


loading...

ភាព​ជោគជ័យ​​ គឺ​ជា​បំណង​ប្រាថ្នា​របស់​សហគ្រិន​ទាំង​អស់។ ប៉ុន្តែ អាជីវកម្ម​ដែល​បង្កើត​ឡើង​មិនមែន​សុទ្ធតែ​ទទួល​បាន​ផ្លែផ្កា​ស្របតាម​ការ​ ចង់​បាន​របស់​ខ្លួន​​ទាំងអស់​នោះ​ទេ ពោល​គឺ​ឧបសគ្គ​ជា​ច្រើន​នឹង​កើត​មាន​នៅ​ក្នុង​មុខជំនាញ​របស់​អ្នក។ ខាងក្រោម​នេះ គឺ​ជា​​គន្លឹះ​សំខាន់ៗ​ទាំង​៥​ដែល​សហគ្រិន​ទូទៅ​​គូរ​យល់​ដឹង​មុន​ពេល​បើក​ អាជីវកម្ម​របស់​ខ្លួន។

១. ប្រែក្លាយ​​បញ្ហា​ ឬ​ឧបសគ្គ​ទៅ​ជា​ឱកាស​​ដើម្បី​បង្កើត​អាជីវកម្ម​​​

បញ្ហាសេដ្ឋកិច្ច ​​អត្រា​គ្មាន​ការងារ​ធ្វើ វិស័យ​ឧស្សាហកម្ម​ធ្លាក់​ចុះ ទាំង​នេះ​គឺ​ជា​សញ្ញាណ​ដ៏​គ្រោះថ្នាក់​មួយ​សម្រាប់​សហគ្រិន​ក្នុង​ការ​បើក​ អាជីវកម្ម​របស់​ខ្លួន។ ប៉ុន្តែ ភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​របស់​​អ្នក និង​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​ និង​ការ​ប្ដេជ្ញា​ចិត្ត​​ក្នុង​ការ​​​​បើក​​អាជីវកម្ម ​​នឹង​​ធ្វើ​ឱ្យ​​អ្នក​មិន​ភ័យខ្លាច​​ហានិភ័យ​ទាំង​​នេះ​នោះ​ឡើយ។ ​អ្នក​​ត្រូវ​​សម្លឹង​មើល​​ពី​ភាព​លូតលាស់​នៅ​ពេល​អនាគត។​

២. ​យកចិត្តទុកដាក់​លើ​ម៉ាក (Brand) និង កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន (Reputation)

ចាប់ ​ផ្ដើម​អាជីវកម្ម​ដំបូង​ សហគ្រិន​ត្រូវ​យល់​ថា តើ​​ម៉ាក​​​ផលិតផល​ឬ សេវាកម្ម​របស់​ខ្លួន​ត្រូវ​មាន​លក្ខណៈ​ពិសេស​​បែប​ណា​ដើម្បី​ទាក់ទាញ​ ចំណាប់អារម្មណ៍​ពី​​អតិថិជន? ត្រង់​នេះ សហគ្រិន​ទាំង​អស់​ត្រូវ​​​ផ្ដោត និង​សិក្សា​​លើ​តម្រូវ​ការ​របស់​អតិថិជន​មក​វិញ ​​ដើម្បី​ប្រើប្រាស់​​​ម៉ាក​​​​​​ផលិតផល​ឬ សេវាកម្ម​របស់​ខ្លួន​​ប្រកប​ដោយ​គុណភាព​​ក្នុង​ការ​​​ប្រកួតប្រជែង​នៅ​​លើ​ ទីផ្សារ។

៣. មិន​ត្រូវ​ដាក់​ក្តី​សង្ឃឹម​ខ្ពស់​ពេក​ពេល​ចាប់​ផ្ដើម​អាជីវកម្ម

ដើម្បី​បង្កើត​អាជីវកម្ម​ដំបូង​​ ​​​មិន​ខុស​អ្វី​ក្រៅ​ពី​បង្រៀន​ក្មេង​ឲ្យ​ចេះ​ដើរ​នោះ​ឡើយ ​ ត្បិត​អី​ក្រុមហ៊ុន​របស់​អ្នក​នៅ​តូច នឹង​មិនសូវ​មាន​អតិថិជន​ច្រើន​ស្គាល់​​ទៀត​ផង។ ដូច្នេះ ជា​សហគ្រិន​ម្នាក់ អ្នក​​មិន​ត្រូវ​​ដាក់​ក្ដី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ទទួល​បាន​សមិទ្ធផល​យ៉ាង ​គាប់​ប្រសើរ​​ក្នុង​ពេល​ដ៏​ឆាប់​នោះ​ឡើយ។ ប៉ុន្តែ ពេល​នេះ គឺ​ជា​អំឡុង​ពេល​នៃ​ការ​​សិក្សា​​លើ​ការ​ដំណើរ​ការ​អាជីវកម្ម​របស់​អ្នក​ជា​ មួយ​អតិថិជន​​ទូទៅ​ ដើម្បី​ស្វែង​រក​​ចំណុច​ខ្លាំង​ ​និង​ចំណុច​ខ្សោយ​របស់​ក្រុមហ៊ុន។

៤. មិន​ជោគជ័យ​មិន​បោះបង់

ឧបសគ្គ​មួយ​ចំនួន​នឹង​រារាំង​ដល់​ការ​បើក​អាជីវកម្ម​របស់​អ្នក។ ដូច្នេះ អ្នក​​​ត្រូវ​រៀន​ដើរ​​ទៅ​មុខ​បន្តិច​ម្ដង​ៗ​យ៉ាង​ស្វាហាប់​បំផុត​ទោះបី​ជា​ បរាជ័យ​ម្ដង​ជា​ពីរ​ដង ហើយ​សម្លឹង​មើល​ពី​ភាព​ចន្លោះ​ខ្វះខាត​ទាំង​នោះ​​លើ​ផលិតផល ឬ សេវាកម្ម​ដើម្បី​ភាព​រឹងមាំ​​ក្នុង​​អាជីវកម្ម​​ឆ្លើយ​តប​តាម​តម្រូវ​ការ​​ ទីផ្សារ​នា​ពេល​អនាគត។

៥. ​មាន​មហិច្ឆតា​ខ្ពស់​​លើ​អាជីវកម្ម

ការ​ប្រឡូក​ក្នុង​អាជីវកម្ម សហគ្រិន​ត្រូវ​​ដាក់​មហិច្ឆតា​ជា​គោលដៅ​សំខាន់​បំផុត​មួយ​។ អ្នក​ត្រូវ​មាន​មហិច្ឆតា​ខ្ពស់​​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ដើម្បី​ចំណាយ​ពេល​ដ៏​ត្រឹមត្រូវ​មួយ​លើ​ការងារ​នោះ។ នេះ​ហើយ​គឺ​ជា​ការ​ចាប់​ផ្ដើម​អាជីវកម្ម និង​​សិល្បៈ​គ្រប់គ្រង​ជំនួញ៕​​​​​

ប្រភព៖ bizkhmer

loading...

Comments 0

Your email address will not be published. Required fields are marked *

គន្លឹះ ៥យ់ាង អ្នកត្រូវដឹង​ មុន​ចាប់​ផ្ដើម​​​បើក​អាជីវកម្ម​

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format
ចុច Like ដើម្បីជោគជ័យ