តើមានកត្តាសំខាន់អ្វីខ្លះ ដែលកំណត់ពីតម្លៃដីធ្លី?


ភ្នំពេញ៖ ស្របពេលដែលវិស័យសំណង់ បាននឹងកំពុងរីកចម្រើន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាកត្តាលីករដ៏សំខាន់ ដែលធ្វើអោយតម្លៃដីធ្លី មានការប្រែប្រូលទៅតាមសកម្មភាព នៃការសាងសង់ ។ ជាពិសេស ការកើនឡើងនៃការផ្គត់លំនៅដ្ឋាន និងអាគារពានិជ្ជកម្មជាដើម ។ សកម្មភាពនៃការសាងសង់ ទាំងនោះ ភាគច្រើននៅក្នុងទីក្រុងភ្នំពេញ ។ ទន្ទឹមនឹងនេះដែរ កត្តាមួយចំនួន ដែលអាចកំណត់តម្លៃដីធ្លី៖

កត្តា កំណត់ពីតម្លៃដីធ្លី-TrovPan-ត្រូវប៉ាន់
កត្តា កំណត់ពីតម្លៃដីធ្លី ដោយ៖ ត្រូវប៉ាន់

ទីតាំងដី៖ ឃ្លាមួយដែលគេតែងតែ និយមប្រើប្រាស់ក្នុង វិសយអចលនទ្រព្យ គឺ ទីតាំងជាចំណុចស្លាប់រស់ ។ បានន័យថា ទីតាំងល្អ នឹងផ្តល់ផលចំណេញ​​ សម្រាប់ការវិនិយោគ ឬក៏គេអាចនិយាយបានមួយបែបទៀតថា ទីតាំងល្អ មានន័យថាតម្លៃនឹងកើនឡើង ។ បន្ថែមពីនេះ ទីតាំងដីដេលល្អអាចជាដី ដែលស្ថិតនៅជុំវិញ តំបន់់អភិវឌ្ឍន៍ ឬក៏តំបន់នោះមានសក្តាននុពលក្នុងការបង្កើតអាជីវកម្ម ។ មិនតែប៉ុណ្ណោះ ប្រសិនទីតាំងដីនោះស្ថិត នៅតាមបណ្តោយមហាវិថី ឬក៏ផ្លូវធំ ដីនោះនឹងមានតម្លៃថ្លៃ។

រាងរបស់ដី៖ រាងរបស់ដីក៏ជាកត្តាមួយ ដែលកំណត់តម្លៃដីធ្លីផងដែរ ។ បានន័យថា រាងរបស់ដីសំខាន់ ដោយសារតែវាអាចកំណត់ភាពងាយស្រួល ឬពិបាកក្នុងការសាងសង់សំណង់ ។ យ៉ាងណាមិញ សម្រាប់ដីដែលមានរាងការេ គឹមានតម្លៃថ្លៃ  ព្រោះវាផ្តល់ភាពងាយស្រួលក្នុងការសាងសង់ ។ ម្យ៉ាងវិញទៀត ដីដែលមានផ្នែកផ្លូវចូលធំ តម្លៃរបស់វាក៏ខ្ពស់ផងដែរ ។

ហេដ្ឋារចនាសម្ព័ន្ធ៖ ដីដែលមានតម្លៃថ្លៃ មិនមែនជាដីដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍តែប៉ុណ្ណោះទេ តែវាទាមនូវហេដ្ឋារចនាសម្ព័ន្ធល្អផងដែរ ។ ពោលគឹតំបន់នោះ ត្រូវមានផ្លូវងាយស្រួល ក្នុងការចេញចូលទៅកាន់ហាងទំនិញ សាលារៀន ជាដើម ។

កំណើនសេដ្ឋកិច្ច៖ កំណើនសេដ្ឋកិច្ចកម្ពុជាហាក់រក្សាកំណើនថេរក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺស្ថិតក្នុងរង្វង់ ៧ ភាគរយ ។ បើតាមច្បាប់នៃការផ្គត់ផ្គង់ និងតម្រូវការតម្លៃ គឹសមាមាត្រនឹងតម្រូវការ មានន័យថាបើតម្រូវការកើនឡើង តម្លៃដីក៏កើនឡើងដែរ ។

Comments 0

Your email address will not be published. Required fields are marked *

តើមានកត្តាសំខាន់អ្វីខ្លះ ដែលកំណត់ពីតម្លៃដីធ្លី?

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme