កំពូលយុទ្ធសាស្រ្តទីផ្សារ ផ្តល់រង្វាន់តូចលួងចិត្ត – រឿងពិតនៅកម្ពុជា


loading...

ថ្ងៃមួយ នៅផ្ទះសុខៗស្រាប់តែ មានគេទូរសព្ទមក ហើយប្រាប់ថាខ្ញុំត្រូវរង្វាន់ ឧបករណ៍សាកថ្ម (Power Bank) មួយគ្រឿង។ ខ្ញុំក៏ឆ្ងល់ហើយក៏សួរថា តើខ្ញុំត្រូវរង្វាន់យ៉ាងម៉េចទៅ បើខ្ញុំមិនបានធ្វើអ្វីផងហ្នឹង? គេក៏បានប្រាប់ថា គេបើកហាងថ្មី ហើយគេធ្វើការចាប់រង្វាន់លេខទូរសព្ទ ដោយស្វ័យប្រវត្តិ ដើម្បីផ្តល់សំណាងដល់អតិថិជន ហើយក្នុងចំណោមអ្នកត្រូវរង្វាន់នោះ គឺខ្ញុំតែម្តង។

ខ្ញុំត្រូវរង្វាន់ ឧបករណ៍សាកថ្ម (Power Bank)!

គេក៏បានប្រាប់ថា ម៉ោង ៣នេះ ខ្ញុំត្រូវទៅផ្សារស៊ីធីមល (City Mall) ដើម្បីបើករង្វាន់ ព្រោះទីតាំងហាងគេនៅទីនោះ ប៉ុន្តែកុំភ្លេចយកអត្ថសញ្ញាណប័ណ្ណ និងទូរសព្ទដែលគេបានផ្ញើសារ និងតេប្រាប់មកជាមួយផង។

ចំពោះខ្ញុំ ខ្ញុំគ្មានអារម្មណ៍អបអរអ្វីជាមួយ រង្វាន់នេះទេ ព្រោះគិតថា វាមិនដែលមាន។ ពេលនោះ ខ្ញុំក៏គិតថា អើ… យើងគួរតែទៅ ដើម្បីដឹងថា តើគេធ្វើទីផ្សារលក់ផលិតផលគេយ៉ាងដូចម្តេច? ហើយគេមានក្រុមការងារ និងការរៀបចំការទាក់ទាញភ្ញៀវយ៉ាងដូច្តេច? តើគេបានលេខទូរសព្ទខ្ញុំមកពីណា?

ម៉ោង ៣រសៀលក៏បានឈានចូលមកដល់ ខ្ញុំក៏បានទៅដល់ហាងរបស់គេ។ ហើយគេក៏ឲ្យ ខ្ញុំរងចាំនៅបន្ទប់ទទួលភ្ញៀវ ព្រោះគេកំពុងរវល់មានភ្ញៀវដែរ។

ប្រហែលជា ៥នាទីក្រោយមក គេក៏បានហើយខ្ញុំឲ្យចូលទៅបន្ទប់មួយ ដែលមានរៀបចំដាក់ផលិផលលក់ នៅជុំវិញ។ គេក៏ចាប់ផ្តើមណែនាំខ្លួន ហើយក៏និយាយថា បងទទួលបានការអញ្ជើញរបស់យើង អញ្ចឹងសូមបង្ហាញទូរសព្ទ និងអត្ថសញ្ញាណប័ណ្ណ។ ខ្ញុំក៏បង្ហាញទៅគេ។ គេក៏មើលទូរសពរបស់ខ្ញុំ ហើយក៏សុំខ្ញុំលប់សារអញ្ជើញ ដែលគេបានផ្ញើរមកខ្ញុំចោល ខ្ញុំក៏សួរថា ហេតុអ្វីបានជាលុបវាចោល? គេប្រាប់ថា ព្រោះគេតម្រូវឲ្យធ្វើអញ្ចឹង ហើយគេក៏ឲ្យខ្ញុំចុះឈ្មោះចូលទៅក្នុង សៀវភៅកំណត់ហេតរបស់គេ។

បន្ទាប់មកគេក៏ចាប់ផ្តើសួរ ឬអាចនិយាយបានថា សម្ភាសន៍តែម្តង ព្រោះគេសួរព័ត៌មាន ដូចអ្នកកាសែតអញ្ចឹងដែរ គេសួរថា តើបងរស់នៅឯណា? មានមុខរបរអ្វីដែរ? មានគ្រួសារហើយឬនៅ? មានផ្ទះផ្ទាល់ខ្លួន ឬជួលគេ? ពេលនោះខ្ញុំមានអារម្មណ៍ខឹង (គិតក្នុងចិត្ត)….មានសំណួរខ្លះខ្ញុំឆ្លើយ តែសំណួរខ្លះទៀត ខ្ញុំមិនឆ្លើយឡើយ ព្រោះវាជារឿងផ្ទាល់ខ្លួន។

ខ្ញុំក៏បានសួរទៅគេវិញថា ហេតុអ្វីបានជា អ្នកស្គាល់លេខទូរសព្ទខ្ញុំ? គេឆ្លើយទាំងមិនច្បាស់ថា គេបានមកពីមិត្តភ័ក្ភ ឬមនុស្សដែលស្គាល់ខ្ញុំគេឲ្យ? ខ្ញុំក៏ប្រាប់ថា បើមិត្តភ័ក្ភឲ្យលេខ ក៏ត្រូវសុំការអនុញាតពីខ្ញុំដែរ គេមិនត្រូវហ៊ានឲ្យលេខផ្តេសផ្តាស យ៉ាងដូច្នេះទេ។ គេក៏បន្តទៀតថា តើបងធ្វើការនៅឯណា? បងធ្លាប់ធ្វើការច្រើន អញ្ចឹងមានមនុស្សច្រើនណាស់ ដែលស្គាល់បង អញ្ចឹងហើយទើបគេផ្តល់លេខបង មកឲ្យយើង។ ខ្ញុំក៏មិនដេញដោលសួរអ្វីទៀតទេ ព្រោះខ្ញុំដឹងថា គេមិនបានទទួលលេខពីមនុស្សស្គាល់ឯណាទេ គេបានមកពីការស្រាវជ្រាវរកលេខ ខ្ញុំតាមប្រភពនានា ដូចជាអនឡាញ ហើយក៏យកវាមកទាក់ទងទៅ។

បន្ទាប់មក គេក៏ផ្តល់ ប័ណបញ្ចុះតម្លៃ (Voucher) ឲ្យខ្ញុំមួយ ដោយប្រាប់ថា ក្នុងប័ណបញ្ចុះតម្លៃនេះ មានការបញ្ចុះតម្លៃរហូតដល់ %៥០នៃការបញ្ជាទំនិញ តែមានសុពលភាពតែនៅថ្ងៃនេះតែបណ្ណោះ បើបងទិញឥឡូវនេះ បងពិតជាចំណេញច្រើនណាស់។ ខ្ញុំក៏ឆ្លើយថា មិនអីទេ ខ្ញុំមិនចាំបាច់ត្រូវប្រើ ឬ ទិញអ្វីក្នុងពេលនេះទេ។

បន្ទាប់មកគេក៏សុំការអនុញាតពីខ្ញុំ ដើម្បីណែនាំផលិតផលរបស់គេតែម្តង។ គេមានផលិតផល ដូចជា ឆ្នាំងបាយអគ្គិសនី ម៉ាស៊ីនបន្សុតខ្យល់ ឧបករណ៍ចំអិនអាហារអគ្គិសនី ឆ្លាំងអាំ ដុត ចៀន កម្តៅ និងឧបករណ៍ជាច្រើមុខទៀត ដែលគេអួតថា យកមពីប្រទេសជប៉ុន អាមេរិក និងកូរេ (សូមបញ្ជាក់ោះ ផលិតផលទាំងនោះ មានតម្លៃខ្ពស់ រហូតរាប់ពាន់ដុល្លារឯណោះ)។ គេព្យាយាមនិយាយ ពីគុណសម្បត្តិ និងលក្ខណៈពិសេសនៃ ផលិតផលទាំងនោះ យ៉ាងលំអិត ដើម្បីទាក់ទាញឲ្យខ្ញុំទិញ។  ខ្ញុំត្រូវចំណាយពេលស្តាប់ការពន្យល់ និងបង្ហាញរបស់គេ អស់ពេលប្រហែលជា មួយម៉ោងជាង (ក្នុងកំឡុងពេលនោះ ខ្ញុំសង្គេតឃើញថា ក្រុមការងាររបស់គេ ក៏កំពុង់ពន្យល់ណែនាំផលិផលផ្សេងៗទៀត ទៅកាន់អតិថិជនដ៏ទៃៗទៀត យ៉ាងមមាញឹក)។ ក្នុងពេលកំពុងពន្យល់នោះ គេលួចមើលលើ មើលក្រោម មកលើរូបខ្ញុំ ប្រហែលជា គិតថាខ្ញុំប្រហែលជាគ្មានប្រាក់ទិញហើយមើលទៅ ព្រោះខ្ញុំមិនស្លៀកពាក់ខោអាវថ្លៃៗអ្វីនោះទេ។ ខ្ញុំគិតក្នុងចិត្តថា តើគេធ្វើអ្វីទៀតបន្ទាប់ពីនេះ? ចាំមើលៗ!

បន្ទាប់ពីនោះ គេក៏បានឲ្យខ្ញុំចាប់រង្វាន់ ខិតប័ណ្ណបញ្ចុះតម្លៃខ្នាតធំ ម្តងទៀត គេផ្តល់ជូន ៣សន្លឹក ឲ្យចាប់យកមួយ ហើយប្រាប់ថា នេះជាប័ណពិសេស សម្រាប់បងតែប៉ុណ្ណោះ។ ខ្ញុំក៏ប្រាប់ថា ទុកជូនអ្នកដ៏ទៃចុះព្រោះខ្ញុំមិនចាំបាច់ ឬទិញរបស់នោះក្នុងកំឡុងពេលនេះទេ គេក៏នៅតែព្យាយាមពន្យល់អំពីតម្លៃនៃ ប័ណ្ណ អត្ថប្រយោជន៍មកខ្ញុំ តែខ្ញុំនៅតែមិនព្រមយក។

PowerBank-Made-in-USA

PowerBank

ពេលនោះ គេអស់តម្រេះ នឹងបង្ខំខ្ញុំ គេក៏ហៅគ្នាគេឲ្យយក ឧបករណ៍សាកថ្ម (Power Bank) មកឲ្យខ្ញុំ ហើយនាំខ្ញុំចេញយ៉ាងប្រញាប់ ពីហាងគេតែម្តង។

សរុបមក៖​ នេះជារឿងពិត ហើយយុទ្ធសាស្រ្តនេះ ហាក់ដូចជាចាប់បង្ខំអតិថិជន ឲ្យទិញទំនិញរបស់ខ្លួន ដោយផ្តល់ជាកូនការដូរតូចមួយលួងចិត្ត។ នេះជាយុទ្ធសាស្រ្តទីផ្សារដែលខ្ញុំបានរៀន ដែលខ្ញុំមិនដែលបានរៀននៅសាលាឡើយ។ តើអ្នកគិតយ៉ាងដូចម្តេចដែរ?

 

loading...

Comments 0

Your email address will not be published. Required fields are marked *

កំពូលយុទ្ធសាស្រ្តទីផ្សារ ផ្តល់រង្វាន់តូចលួងចិត្ត – រឿងពិតនៅកម្ពុជា

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format
ចុច Like ដើម្បីជោគជ័យ