តំបន់ពិសេស ៣កន្លែង មាន​សក្តានុពលបំផុត សម្រាប់ការវិយោគ អចលនទ្រព្យ ​នៅ​ភ្នំពេញ


loading...

មានហេតុផលមួយចំនួនថាហេតុអ្វីបានមនុស្សស្វែងរកទិញនូវអចលនទ្រព្យ ថាតើដំបូងបំផុត ទិញ អចលនទ្រព្យផ្ទាល់ខ្លួនសម្រាប់រស់នៅ ឫក៏ចង់បន្ថែមទ្រព្យថ្មីទៀតក្នុងការវិនិយោគជាច្រើនរបស់ពួកគេ ។នៅក្នុងល័ក្ខខណ្ឌណាមួយក៏ដោយ មានកត្តាមួយចំនួន ដែលលោកអ្នកគួរតែពិចារណាមុនពេល ទិញការវិនិយោគអចលនទ្រព្យមួយក្នុងប្រទេសកម្ពុជា ។

កត្តាមួយដែលសំខាន់បំផុតគឺត្រូវតែជាកន្លែងដែលអចលនទ្រព្យនៅចំទីតាំងល្អ ប្រសិនបើលោកអ្នក ចង់មានឱកាសម្រាប់បង្កើនទុន និងទទួលបានប្រាក់ចំណេញមកវិញ។

ទីតាំងជាកត្តាដែលសំខាន់បំផុតមួយក្នុងការពិភាក្សាមុនពេលអ្នក សម្រេចចិត្តទិញអចលនទ្រព្យមួយ។ កត្តានេះបញ្ជាក់ពីគុណភាពនៃស្តង់ដាររស់នៅរបស់អ្នក បញ្ជាក់ពីទំនាក់ទំនងរបស់អ្នក និបញ្ជាក់ពីការចំណាយក្នុងការរស់នៅទាំងមូល ជាពិសេសនៅក្នុងទីក្រុងសំខាន់ៗដូចជាទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ ការសម្រេចចិត្តច្បាស់លាស់ពី ទីតំាងដែលល្អបំផុត នេះជាការប្រើប្រាស់ថវិការរបស់អ្នកចំគោលដៅ និងធ្វើឲ្យការស្វែងរកអចលនទ្រព្យរបស់លោកកាន់តែមានភាពងាយស្រួល។

ប៉ុន្តែការវិនិយោទិញអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា អាចមានការភ័ណ្ឌច្រឡំជាពិសេសសម្រាប់ អ្នកវិនិយោគអន្តរជាតិ។ ចាប់តាំងពីសេដ្ឋកិច្ចមានការកើនឡើង មានអចលនទ្រព្យច្រើនប្រភេទ សម្រាប់ជ្រើសរើសនៅទូទាំងប្រទេស។ ទាំងនេះអាចគិតពីប្រភេទផ្ទះល្វែងធម្មតានៅក្នុងទីក្រុង ដែល ល្អបំផុតសម្រាប់ការកែលំអរឡើងវិញ រហូតដល់ប្រភេទ ខុនដូប្រណិតៗ ដែលស្ថិតក្នុងគម្រោងលក់ក្នុង ទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។

ចោទជាសំណួរថា តើនៅតំបន់ណាខ្លះដែលលោកអ្នកគួរ ធ្វើការវិនិយោគទុន?

សំភាសន៍ដោយផ្ទាល់ជាមួយ ក្រុមហ៊ុន Realestate.com.kh នាយកប្រតិបត្តិនៃក្រុមហ៊ុន Real Estate ហើយបច្ចុប្បន្នជាប្រធានក្រុមហ៊ុន ស៊ី វី អ៊ី អេ(CVEA) លោក គីម ហៀង នឹងធ្វើការបង្ហាញពីតំបន់ ពិសេសៗក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលឥឡូវនេះ។

នៅពេលដែលយើងសួរថាតើកន្លែងណាដែលមានទីតាំងល្អបំផុតសម្រាប់ការវិនិយោគទុន គាត់បាន និយាយថា វាអាស្រ័យទៅតាមអ្វីដែលជាគោលបំណង ពិតប្រាកដរបស់វិនិយោគិន និងថាតើអ្នកវិនិ យោគទាំងអស់នោះចង់ឃើញការកើនឡើងនៃការធ្វើវិនិយោគនោះឆាប់កម្រិតណា។

យោងទៅតាមបទពិសោធន៍ជាច្រើនឆ្នាំរបស់លោកជាមួយទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា ខាងក្រោមនេះចំណុចមួយចំនួនដែលអាចធ្វើការវិនិយោគបានដោយងាយស្រួល

អ្នកវិយោគផ្នែកខាងរោងចក្រ៖

លោក ហៀងមានប្រសាសន៍ថា ប្រសិនបើវិនិយោគិនចាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រ ឱកាសក្នុង ការវិនិយោគដែលល្អបំផុតនៅតាមផ្លូវជាតិលេខ ៣ និងលេខ ៤ ជាកន្លែងមានផ្លូវងាយស្រួលសម្រាប់ផែរស្ងួត និងមានផ្លូវធំទូលាយជាងនៅក្នុងទីក្រុង ទាំងពីរចំណុចនេះនឹងជួយឲ្យការដឹងជញ្ជូនរបស់រោង ចក្រកាន់ខ្លាំងឡើង។

លោកក៏បានលើកឡើងផងដែរថា ចំពោះកម្មករក៏មានភាពងាយស្រួលក្នុងការជ្រើសរើសនៅតាមតំបន់ ទាំងនេះ។ ដូច្នេះហើយគឺគ្មានអ្វីនឹងត្រូវបារម្មណ៍ថានឹងខ្វះខាតកម្លាំងពលកម្មនោះទេ។ ប្រសិនបើ សមត្ថភាពក្នុងការផលិតកើនឡើង អ្នកអាចពង្រីកបន្ថែមរោងចក្ររបស់ខ្លួនដោយមិនមានបញ្ហាអ្វីនោះ ឡើយនៅក្នុងតំបន់ទាំងនេះ។

គ្រួសារមានជីភាពមធ្យម និងប្តីប្រពន្ធទើបរៀបការ៖

លោក ហៀង ផ្តល់យោបល់ថា សម្រាប់គ្រួសារទើបនឹងរៀបការ និងគ្រួសារមានជីវភាពថ្នាក់កណ្តាល អាចរស់នៅតំបន់ កាំកូ ស៊ីធី (Camko City) និងភ្នំពេញថ្មី គឺមានសុវត្តិភាពបំផុត។ នៅជុំវិញតំបន់នេះ មានជាង ២០ គម្រោងផ្ទះលក់ដែលបានសាងសង់រួចរាល់ និងមានថ្មីទៀតចាប់ផ្តើមសាងសងរៀងរាល់ ខែ។ យោងទៅតាមលោក ហៀង ដែលបានលើកឡើង ភ្នំពេញថ្មីនឹងត្រួវបង្កើតឲ្យទៅជាទីក្រុងថ្មីនៃ ភ្នំពេញ។ ក្នុងនោះរួមបញ្ចូលគម្រោងបុរីទាំងអស់ដាក់បញ្ចូលក្នុងការផ្គត់ផ្គង់ជាសំខាន់មួយមានផ្ទះ វីឡា ផ្ទះល្វែង និង ខុនដូដូមួយចំនួន សម្រាប់អ្នកដែលមានបំណងប្រាថ្នារស់នៅជាគ្រួសារជាមួយ គម្រោងបុរី ហើយមានលក្ខណៈល្អប្រសើរសម្រាប់អ្នកដែលចង់នាំគ្រួសារទៅរស់នៅកន្លែងដែលមាន សុវត្ថិភាព មានទីធ្លាធំទូលាយ ជាមួយនឹងបរិស្ថានដែលផ្តល់នូវផាសុកភាព។

លោក ហៀង បន្ថែមថា ដោយសារតែគម្រោងភាគច្រើននៅជុំវិញ កាំកូស៊ីធី និងភ្នំពេញថ្មី មិនអាចធ្វើ ការប្រកួតប្រជែងបាននៅឡើយ ប្រសិនបើលោកអ្នកមានលុយអាចទិញបាន ពេលនេះជាពេលល្អបំ ផុត ព្រោះថាមានការបញ្ចុះតម្លៃមុនបញ្ចប់ និងបង្កើនសក្តានុពលនាពេលអនាគតរបស់ខ្លួន។ មានការរំ ពឹងទុកថានៅពេលដែលការរីកចម្រើនទទួលបានជោគជ័យ គ្រប់គ្នានឹងនាំគ្នាទៅទិញនៅតំបន់នេះ ហើយតម្រូវការនឹងកើនឡើងយ៉ាងខ្លាំង។ នោះនឹងធ្វើឲ្យមានកំណើនតម្លៃលក់គ្រប់អចលនទ្រព្យទាំង អស់។ ដូច្នេះហើយទើប វិនិយោគិនមានបទពិសោធន៍គួរចាប់ផ្តើមខណៈពេលតម្លៃចុះទាប ដូចជានៅ ពេលនេះ។

ក្រុមវិនិយោគិនពាណិជ្ជនៅតំបន់មានដីទំនេរ៖

ប្រសិនបើអ្នកជាអ្នកវិនិយោគបរទេស កំពុងស្វែងរកកន្លែងដាក់ទុនលុយជាមួយជំនួញកម្រិតលំដាប់ ខ្ពស់ ប៉ុន្តែអ្នកមិនចង់ចំណាយច្រើនមហាសាលនោះ តំបន់ទួលគោក ជាកន្លែងដែលល្អបំផុត។ សង់ផ្ទះ សម្រាប់ជនបរទេស មន្ត្រីមានដំណែងខ្ពស់ និងអ្នកជំនួញបរទេស។ ខណ្ឌទួលគោកមានបរិស្ថានស្អាត ដែលនៅតែមានកន្លែងជាច្រើនដែលសាងសង់ផ្ទះថ្មី ឫគម្រោងអភិវឌ្ឍន៍ផ្សេងៗ។ តំបន់នេះក៏មើល ឃើញពីការកើនឡើងយ៉ាងខ្លាំងផ្នែកអាណិជ្ជកម្មកន្លែងមានដីទំនេរ ដែលមានជំនួញច្រើនឡើង ហាង លក់ផ្សេងៗលេចរូបរាង នៅតាមបណ្តោយផ្លូវសរសៃរឈាមដ៏សំខាន់នេះ។

លំដាប់នៃភាពស៊ីវិឡៃដ៏ល្អប្រណីត៖

ប្រសិនបើអ្នកមានលុយច្រើនគ្រប់គ្រាន់ នោះអ្នកអាចសម្រេចយកទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់ ក្នុងតំបន់ដែលមានការពេញនិយមលើលំនៅដ្ឋានល្អប្រណីត។ ថាតើជាជីវិតដែលធ្វើឲ្យប្រសើរឡើង ឫក៏ជាការវិនិយោគលើអចលនទ្រព្យ ក្នុងនោះអចលនទ្រព្យដែលមានលំដាប់ខ្ពស់ទាំងនោះមានដូចជា ខុនដូប្រណីតៗ ផ្ទះល្វែង ការិយាល័យ ដែលនឹងផ្តល់ជូនឲ្យការរស់នៅកាន់តែអស្ចារ្យនៅក្នុងបេះដូង នៃទីក្រុងភ្នំពេញ។ អចលនទ្រព្យបែបនេះអាចស្វែងរកនៅ ប៊ីខេខេវ័ន (BKK1) ខណ្ឌដូនពេញ និងតាម មាត់ទន្លេ គិតទៅកន្លែងរស់នៅមាននៅទីនោះសម្រាប់កម្មកររបស់ក្រុមហ៊ុនអន្តរជាតិ ជនបរទេស និងគ្រួសារដែលមានទ្រព្យសម្បត្តិនៅក្នុងស្រុក។

លោក ហៀង និយាយថា BKK គឺល្អឥតខ្ចោះសម្រាប់ការរស់នៅតាមបែបទាន់សម័យ ប៉ុន្តែប្រហែល នឹងអាចជាបញ្ហាប្រសិនបើមានគម្រោងសាងសង់នៅទីនោះ។ លោក ហៀង បញ្ជាក់បន្ថែមថា មិនមាន ការរឹតបណ្តឹងតឹងតែងទៅលើកំពស់អាគារនោះទេសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យថ្មី នៅក្នុងតំបន់ប៊ីខេខេ។ ប៉ុន្តែខុនដូថ្មី ការិយាល័យ សណ្ឋាគារ នៅតែត្រូវសាងសង់ឲ្យសមាមាត្រទៅទំហំសរុប ដែលមាននិងកម្ពស់។ នេះជាការបម្រុងទុកត្រឹមត្រូវសម្រាប់មានចន្លោះទុកចតរថយន្តសម្រាប់គ្រួសារ នីមួយៗ។ លោក ហៀង ក៏ហាមផងដែរថា តំបន់ប៊ីខេខេ ប្រហែលជាតម្លៃដីនៅទីនោះឈានដល់ តម្លៃខ្ពស់បំផុតរួចទៅហើយនាពេលបច្ចុប្បន្ននឹងមិនអាចជាការវិនិយោគល្អបំផុតសម្រាប់តែការលក់សុទ្ធសាត។

ទោះបីជាមានប្រយោជន៍ គន្លឹះទាំងនេះគ្រាន់តែជាគោលការណែនាំជាទួទៅពីនិន្នាការ ការវិភាគពី ទីផ្សារ និងបទពិសោធន៍កន្លងមក។ អ្វីដែលជាបញ្ហានៅចុងក្រោយនោះគឺជាអ្វីដែលចាំបាច់បំផុតចំពោះអ្នក ថាតើមានរយៈពេលប៉ុន្មានទៅដែលអ្នកចង់ទូទាត់ជាមួយនឹងការវិនិយោគរបស់អ្នក ហើយនិងត្រូវ ជ្រើសរើសទីតាំងដូចម៉្តេចមានប្រយោជន៍នោះ គឺយោងទៅតាមគោលដៅនៃការវិនិយោគរបស់អ្នក ។

ផ្ដល់សិទ្ធិ៖ realestate.com.kh 

loading...

Comments 0

Your email address will not be published. Required fields are marked *

តំបន់ពិសេស ៣កន្លែង មាន​សក្តានុពលបំផុត សម្រាប់ការវិយោគ អចលនទ្រព្យ ​នៅ​ភ្នំពេញ

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format
ចុច Like ដើម្បីជោគជ័យ